នាយករដ្ឋមន្ត្រី សាធារណរដ្ឋស្លូវ៉ាគី លោក Robert Fico បាននិយាយនៅក្នុងកម្មវិធីថា ប្រទេសរបស់ខ្លួននឹងធ្វើ ជាម្ចាស់ផ្ទះបើកសន្និសិទសន្តិភាព លើបញ្ហា នៅប្រទេសអ៊ុយក្រែន នៅខែមិនាខាងមុខ។ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា រដ្ឋាភិបាលរបស់ស្លូវ៉ាគី បានពិភាក្សាជាមួយ គណបក្សប្រជាធិបតេយ្យសង្គម អាល្លឺម៉ង់ ពីការស្នើរសុំកិច្ចរៀបចំសន្និសិទសន្តិភាពនៅក្នុងសាធារណរដ្ឋស្លូវ៉ាគី នេះបើតាមភ្នាក់ងារក្នុងតំបន់ TASR បានរាយការណ៍។
លោក Fico បាននិយាយថា «វានឹងត្រូវបានចូលរួមពីសំណាក់មន្ត្រីថ្នាក់កំពូលរបស់គណបក្សប្រជាធិបតេយ្យសង្គមទាំងអស់។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលពួកយើងបានឈានមក់ដល់ចំនុចនេះ ហើយអ្វីដែលសប្បាយជាងនេះទៀតនោះ គឺសន្និសិទសន្តិភាពនឹងកើតឡើងក្នុងពេលឆាប់ៗ ជាក់ជាមិនខាន។»
លោកបានបន្ថែមទៀតថា ល្បែងនយោបាយដ៏ចម្លែកនេះ កំពុងតែលេងនៅក្នុងប្រទេសអ៊ុយក្រែន ហើយបទឈប់បាញ់ Minsk នឹងបានរំពឹងថាវាពិតជាមិនប្រសិទ្ធភាព នៅព្រឹកថ្ងៃអាទិត្យនេះ ដែលវាអាចបញ្ជៀសវិបតិ្តនេះ ឲ្យគេចចេញពីសង្គ្រមដ៏ធំមួយ។
គួរបញ្ជាក់ផងដែរថា លោក Robert Fico បានធ្វើជាប់ជាមេដឹកនាំគណបក្សប្រជាធិបតេយ្យទិសដៅសង្គម តាំងពីឆ្នាំ១៩៩៩ ហើយដឹកនាំ គណបក្សនេះរហូតទទួលបាន ជ័យជំនះលើការបោះឆ្នោតជាតិក្នុងឆ្នាំ២០១២ និងធ្វើជានាយករដ្ឋមន្ត្រីសាធារណរដ្ឋស្លូវ៉ាគី រហូតមកទល់សព្វថ្ងៃ។