ពិធីចូលឆ្នាំថ្មីតាមចន្ទគតិ ដែលជិតនឹងមកដល់នេះនឹងជាព្រឹត្ដិការណ៍ខកចិត្ដមួយសម្រាប់លោក Ding Shen ម្ចាស់ហាងលក់ផាវ Beautiful Scenery Fireworks អាយុ ៣៤ឆ្នាំ ដែលដូចសហគ្រិនចិនជាច្រើនទៀតដែរ កំពុងតែគិតអំពីតម្លៃនៃកំណើនសេដ្ឋកិច្ចមួយនៅក្នុងកម្រិតយឺតបំផុត របស់ខ្លួនអស់រយៈពេលជិត១ភាគ៤នៃសតវត្សរ៍នោះ។
លោក Ding បាននិយាយថា ប្រសិនបើអ្នកគ្មានប្រាក់ទេនោះ អ្នកមិនអាចទៅទិញផាវបានទេ។ Ding បានដំណើរ ការហាងលក់ផាវមួយនៅទីក្រុងសៀងហៃ និងរោងចក្រមួយនៅេខត្ដហ៊ូណាន នៅភាគខាងត្បូងប្រទេស។ ផាវដែលជាផ្នែកដ៏សំខាន់មួយនៃពិធីអបអរសាទរឆ្នាំថ្មីនោះ ជាប្រពៃណីត្រូវបានដុតនៅគ្រប់ទីកន្លែងនៅតាមដងផ្លូវ នៅក្នុងទីធ្លា និងថែមទាំងនៅលើដំបូលផ្ទះទៀតផង នៅក្នុងអំឡុងពេលសម្រាករយៈពេលមួយសប្ដាហ៍ដ៏វែងនេះ។ ប៉ុន្ដែវាជាការចំណាយមួយដែលប្រជាជនអាចកាត់បន្ថយបានយ៉ាងងាយនោះ។
លោក Ding បាន បន្ដថា យើងបានឃើញការលក់ក្នុងស្រុករបស់យើងធ្លាក់ចុះ៤០ភាគរយ ហើយមូលហេតុជាសំខាន់នោះ គឺដោយសារការបង្អង់ល្បឿនសេដ្ឋកិច្ចរបស់ចិន។ ការនិយាយរបស់គាត់ត្រូវបានបន្ទរដោយអ្នកផលិតផាវផ្សេងៗទៀត ដែលក៏ត្រូវបានចុះបញ្ជីធ្វើនិយតកម្មសុវត្ថិភាពតឹងរ៉ឹងថែមទៀតដែរនោះ និងការបង្កើនការព្រួយបារម្ភអំពីភាពកខ្វក់បរិស្ថាន ដែលជាមូលហេតុធ្វើឲ្យការលក់ធ្លាក់ទឹកចិត្ដនោះ។
សម្រាប់ ប្រជាជនចិនជាច្រើននាក់ ចំពោះការចូលឆ្នាំថ្មីដែលជិតនឹងកើតឡើងនេះ មានការសន្យាតិចជាងឆ្នាំ២០១៤ នៅពេលដែលកំណើនមានសភាពយឺតដល់កម្រិតទាប២៤ឆ្នាំ ចំនួន៧.៤ ភាគរយ។ ទីផ្សារអចលនទ្រព្យខ្សោយ អតិផរណាយឺត និងតម្រូវការក្នុងស្រុក និងបរទេសកាន់តែយ៉ាប់យ៉ឺនទៅៗនោះ ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យឡើងស្រអាប់នោះ។ ខណៈដែលអ្នកប្រើប្រាស់រឹតបន្ដឹងខ្សែក្រវាត់របស់ពួកគេនោះ តម្លៃសាច់ជ្រូក ដែលគេដឹងថា ជាសាច់ដ៏សំខាន់សម្រាប់ប្រជាជនចិននោះ ក៏បានប៉ះពាល់ផងដែរ។
តម្លៃ សាច់ជ្រូកមានទំនោរឡើងថ្លៃនៅក្នុងខែ នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ ប៉ុន្ដែនៅឆ្នាំ នេះបើយោងតាមទិន្នន័យផ្លូវការនោះបានឲ្យដឹងថា វាបានធ្លាក់ចុះពីតម្លៃ២៤.៩យ័នក្នុងមួយគីឡូក្រាមនៅក្នុងខែធ្នូ មកនៅ២៤.៨យ័ន (៤ដុល្លារ)នៅក្នុងខែមករា។
លោក Pan Chenjun អ្នកវិភាគនៅ Rabobank បាននិយាយថា ជាធម្មតាអំណោយសាជីវកម្មរួមទាំងសាច់ជ្រូកផងនោះដូចជាងៀតជ្រូក បានធ្លាក់ចុះនៅឆ្នាំនេះ។ អ្នកវិភាគផ្សេងៗទៀតបាននិយាយថា ផលិតផលសាច់ជ្រូកនៅក្នុងឆ្នាំ២០១៤ ក៏រក្សាតម្លៃនៅក្រោមសម្ពាធផងដែរ៕