ការប្រកាស​តែ​តាំង​មុខដំណែង​ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកំពង់ធំ​

​កំពង់ធំ​៖​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ​បាន​រៀប​ជំ​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្រោម​អធិតីភាព​ឯកឧត្តម ឯក​សុន​ចាន់ រដ្ន​លេខាធិការ​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ឯកឧត្តម គង់​វិមាន អភិបាលរង​ខេត្ត ព្រមទាំង​មន្ដ្រី​នានា​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ចូលរួម​នា​

ព្រឹក​ថ្ងៃ​ច័ន្ទ​ទី​២៤​ខែ​មិនា​ឆ្នាំ​២០១៤
  លោក​ប្លោក​ចន្ទ​រដ្នា​អនុប្រធាន មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​បាន​ឡើង​អាន​របាយ​ការ​សង្ខេប​អំពី​សកម្មភាព​ការងារ​ទូទៅ​របស់​មន្ទី​រ​ឧស្សាហកម្ម​និង​សិប្បកម្ម​ក្នុង​ខេត្ត​កំពង់ធំ​នា​ឆ្នា​២០១៣​កន្លងមក​ដែល​ទទួលបាន​ជោគជ័យ ដែល​បាន​ពឹងផ្អែក​ទៅលើ​គោល​ការ​ជាច្រើន​ដូចជា ១,​បន្ត​អនុវត្តន៍​ប្រកាស​លេខ ៣១៤៣ ចុះ​ថ្ងៃ​២៧​ខែ​ធ្នូ​ឆ្នាំ​២០១៣​ស្ដិពីរ​និរន្តរភាព​ក្នុង​ការងារ​ដឹកនាំ​គ្រប់គ្រង ២,​មានច្បាប់​គោលនយោបាយ​អនុក្រឹត ប្រកាស ណែនាំ លិខិត​បទដ្នាន​ពី​រាជរដ្នាភិបាល ៣,​មាន​ការគាំទ្រ​ផ្នែក​ស្មារតី បទពិសោធ​និង​បច្ចេកទេស​ពី​ក្រសួង ៤,​មន្ដ្រីរាជការ​សាមគ្គី​គ្នា​ជា​ធ្លង់​មួយ សមូហភាព​ដឹកនាំ​បុគ្គល​ទទួលខុសត្រូវ ៥,​សហប្រតិបត្តិការ​ល្អ​ជា​មួយ​រដ្ន​បាល​ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់​មន្ដ្រី​ពាក់ព័ន្ធ​និង​មាន​ការចូលរួម​ពីរ​ប្រជា​ពល​រដ្ន​ពិសេស​សហប្រតិបត្តិការ​ជាមួយ​ដៃគូរ​អភិ​វឌ្ឈន៍​។​
 លោក ជួរជេតទី​វន្ដ អគ្គនាយករង​ការ​អារ​ទូទៅ​បាន​អាន​សេចក្ដីប្រកាស​តែង​ទាំង​មន្ដ្រីរាជការ​ដែល​មានឈ្មោះ​លោក ញឹក​គន្ធា​ជា​ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្តកំពង់ធំ​បន្តទៀត​ក្នុង​ឆ្នាំ​២០១៤​នេះ​តទៅ​។​
 លោក​ញឹក​គន្ធា​បាន​ឡើង​ប្ដេជ្ញាចិត្ត ១,​អនុវត្តន៍​កម្មវិធី​នយោបាយ​កែទម្រង់​សី​ុ​ជំរៅ​គ្រប់​វិស័យ​របស់​រាជ​រដ្នាភិបាល ២,​ខិតខំ​បំពេញ​ភារកិច្ច​ក្នុង​តួនាទី​ជា​ប្រធាន​ឧស្សាហកម្ម​និង​សិប្បកម្ម ៣,​សហប្រតិបត្តិការ​ជាមួយ​បណ្ដា​មន្ដ្រី​អង្គភាព​ជុំវិញ​ខេត្ត ៤,​រៀបចំ​ប្រព័ន្ធ​គ្រប់​គ្រង់ របៀបរបប​ការ​អារ​តាម​ជំនាញ ៥,​គោរព​អនុវត្ត​អោយបាន​មឺងម៉ាត់​ច្បាប់​ស្ដីពី​រល​ក្ខ​ន្តិ​កះ​មន្ដ្រី​រាជការសី​វិល ៦,​ធ្វើ​ការបែងចែក​ភារកិច្ច​ជួន​ថ្នាក់ដឹកនាំ​មន្ទី ប្រធាន អនុប្រធាន​ការិយាល័យ ៧,​អនុវត្តន៍​ការ​គ្រប់​គ្រប់​ចំនូល​ចំណាយ​ថវិការ​អោយបាន​ត្រឹមត្រូវ ៨,​ពង្រឹង​វិន័យ​ការងារ​អោយបាន​ខ្ចាប់ខ្ចួន​និង​មឺុងម៉ាត់ ៩,​រក្សា​ធ្លុង​ឯកភាព សាមគ្គីភាព​ផ្ទៃក្នុង​អោយបាន​រឹងមាំ​។​
   ឯកឧត្តម​គង់​វិមាន​បាន​មានប្រសាសន៍​សំណេះសំណាល​និង​កោត​ស​សើរ​ស្នាដៃ​ល្អ​របស់​មន្ដ្រី​យើង​កន្លងមក​ជា​ពិសេស​លោក ញឹក​គន្ធា​ដែល​ជា​មន្ដ្រី​ចាស់​បាន​បន្សល់​ស្នាដៃ​ជាច្រើន​ដែល​ធ្វើ​មន្ដ្រី​ក្រោម​ឪ​វ៉ាទ​និង​ថ្នាក់ដឹកនាំ​បាន​ពេញចិត្ត​យល់ព្រម​ប្រកាស​តែងតាំង​លោក ញឹក​គន្ធា ជា​ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​ជា​ថ្មី​បន្ដទៀត ព្រមទាំង​ផ្ដាំផ្ញើ​អោយ​រក្សា​ស្នាដៃ​បន្ត​ក្នុង​ការអនុវត្តន៍​ការងារ​ក្នុង​ឆ្នាំ​២០១៤​នេះ​កាន់តែ​ប្រសើរ​ថែម​ទៀត​។​
​ឯកឧត្តម ឯក​សុន​ចាន់​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​មន្ដ្រី​ទាំងអស់​លើកឡើង​ពី​រ​ភារកិច្ច​ទាំង​៥ =១,​ឧស្សាហកម្ម ២,​សិប្បកម្ម ៣,​ស្ដង់ដា ៤,​ធារាសាស្ដ្រ ៥,​ទឹកស្អាត ដោយ​សង្កត់ធ្ងន់​ថា​អ្នក​ដែល​ធ្វើ​អាជីវកម្ម​ទឹកស្អាត​ត្រូវមាន​អាញ្ញាប័ន្ត ទាំង​រដ្ន ទាំង​ឯកជន ទាំង​ក្រុមហ៊ុន​ព្រមទាំង​ឯកភាព​លើ​សំនូមពរ​អោយ​ក្រសួង​ជួយ​គាំទ្រ​ការជ្រើសរើស​មន្ដ្រី​ក្របខ័ណ្ឌ​សម្រាប់​ឆ្នាំ​២០១៥ ,​ជួយ​គាំទ្រ​ការសាងសង់​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​នាពេលខាងមុខ ឯកឧត្តម​ក៏បាន​ផ្ដាំផ្ដើ​រដល់​មន្ដ្រី​ទាំងអស់​ចេះ​សហការ​គ្នា​ក្នុង​ការអនុវត្ត​ការងារ​អោយ​បានរ​លូន​បន្តទៀត​៕

1