ប្រេង ឡើងថ្លៃ​លើ​៦០​ដុល្លារ ជា​លើកដំបូង នៅក្នុង​ឆ្នាំ​២០១៥

0

ប្រេង ឡើងថ្លៃ​លើ​៦០​ដុល្លារ​ក្នុង​មួយ​បារ៉ែល នៅក្នុង​ថ្ងៃ​សុក្រ ទី​១៤ ខែកុម្ភៈ ជា​លើកដំបូង​នៅក្នុង​ឆ្នាំនេះ នាំយក​ការ​ឡើងថ្លៃ​របស់ខ្លួន​នៅ​សប្ដាហ៍​នេះ​ដល់​ជិត​៤​ភាគរយ គាំទ្រ​ដោយ​សញ្ញា​ទាំងឡាយ​ដែល​កាត់បន្ថយ​ការចំណាយ​ឧស្សាហកម្ម​កាន់តែ ខ្លាំង​នោះ អាច​ទប់​ការផ្គត់ផ្គង់​លើស​។​g3
ប្រេង​ដែលមាន​ការគាំទ្រ​នេះ និង​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​អាល្លឺម៉ង់ (GDP) ធ្វើបាន​ល្អប្រសើរ​ជាង​ក្ដីសង្ឃឹម ដូច​ផែន​ការដែល​បានធ្វើ​សម្រាប់​កិច្ចប្រជុំ​រវាង​មន្ដ្រី​ក្រិ​ក នឹង​ឥណទាយក​។ ទិន្នន័យ GDP តំបន់​ចាយប្រាក់​អឺរ៉ូ នឹង​បង្ហាញ​នៅ​ចុង​ថ្ងៃ​សុក្រ​។ តម្លៃ​ប្រេង​ឆៅ Brent បាន​ធ្លាក់​ពី​១១៥​ដុល្លារ​នៅក្នុង​ខែមិថុនា ទៅដល់​៤៥.១៩​ដុល្លារ ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ស្ទើរ​ជិត​៦​ឆ្នាំ​នៅក្នុង​ខែមករា ដោយសារ​ផ្គត់ផ្គង់​លើស​។ ចាប់តាំងពី​ខែមករា មក សញ្ញា​នៃ​ការចំណាយ​ឧស្សាហកម្ម​ទាប​កើនឡើង​នោះបាន​ជួយ​តម្លៃ​ឲ្យ​ឡើង ខ្ពស់​។​g5
Apache Corp អ្នក​ផលិត​ប្រេង​ស្រទាប់​ថ្ម អាមេរិក​ដ៏​កំពូល បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​-​ហ​ស្ប​តិ៍ ថា ខ្លួន​នឹង​កាត់បន្ថយ​ការចំណាយ​ទុន និង​ចំនួន​កន្លែង​ខួង​ប្រេង​របស់ខ្លួន​នៅក្នុង​ឆ្នាំ​២០១៥ បន្ទាប់ពី​តម្លៃ​បាន​ធ្លាក់ចុះ និង​រក្សា​កំណើន​ទិន្នផល​របស់ខ្លួន​ភាគច្រើន​ដែល​ធ្លាក់ចុះ​នោះ​។
ប្រេង Brent សម្រាប់​ការប្រគល់​ខែមេសា បាន​ឡើង​៧៦​សេន​ដល់​ចំនួន​៦០.០៤ ដុល្លារ នៅវេលា​ម៉ោង​៩​និង​១៧​នាទី ម៉ោង​សកល បន្ទាប់ពី​បាន​ឡើង​មួយ​រយៈពេល​ខ្លី​ចំនួន​ជាង​១​ដុល្លារ​នោះមក​។ កិច្ចសន្យា​ខែមីនា បាន​ផុតកំណត់​កាលពី​ពេលយប់​។ ប្រេង​ឆៅ​អាមេរិក​ឡើង​៦១​សេន ដល់​៥១.៨២​ដុល្លារ​។​g2
នៅក្នុង របាយការណ៍​មួយ​បាន​និយាយថា នៅក្នុង​អំឡុង​សប្ដាហ៍​កន្លងមក ប្រេង​ឆៅ​បាន​ឡើងថ្លៃ​មកវិញ ជំរុញ​ដោយ​មនោសញ្ចេតនា​ទីផ្សារ​មាន​ភាពល្អប្រសើរ និង​ដោយ​ក្ដី​សង្ឃឹមថា តម្លៃ​ទាប និង​នាំ​ឲ្យ​កំណើន​ការផ្គត់ផ្គង់​កាន់តែ​ទាប​នៅក្នុង​ឆ្នាំ​២០១៥​។
ក្រៅពី​ផ្ដល់ព័ត៌មាន​ថ្មី​របស់ Apache ប្រធាន​ប្រតិ​ប​ត្ដិ Royal Dutch Shell បាន​និយាយ នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ការផ្គត់ផ្គង់​មិនអាច​មានលទ្ធភាព​ដើម្បី​រក្សា​ជាមួយ​តម្រូវ​ការដែល កើនឡើង​នោះទេ ដោយសារ​ក្រុមហ៊ុន​កាត់បន្ថយ​ថវិកា និង​ប្រេង Total របស់​បារាំង​បានប្រកាស​ការវិនិយោគ និង​កាត់បន្ថយ​ការងារ​៕g1