បុរសម្នាក់បានរងរបួសបួស បែកមុខបែកមាត់ ខណះដែលរួបគាត់កំពុងជិះម៉ូតូវេវមួយគ្រឿង ហើយត្រូវបានរថយន្តកូរ៉េចំណុះ១តោនកន្លះ បើកក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយពេញទំហឹង កាលពីវេលាម៉ោង២២និង១០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៥ នៅចំណុចស្ថានីយ៍ប្រេងឥន្ទះតូតាល់ តាមបណ្តោយផ្លូវណប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ហើយរថយន្តបន្ទាប់ពីបុកម៉ូតូ ឲ្យរបួសហើយក៏បើកគេចខ្លួនបាត់ស្រមោលតែម្តង ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូវេវ មួយគ្រឿងគ្មានស្លាកលេខ ធ្វើដំណើរតាមបណ្តោយផ្លូវ ណប្រ៊ីត ក្នុងទិសដៅពីត្បូងទៅជើង ខណះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរ៉េ ចំណុះ១តោនកន្លះ មិនចាំស្លាកលេខបានធ្វើដំណើរស្របទិសគ្នា បានជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូរងការខូចខាតស្ទើទាំងស្រុង ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីរថយន្តបង្ក បានបើកបុកម៉ូតូឲ្យរបួសហើយក៏បើករត់គេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ មកទទួលយកទៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ច បានប្រគល់ឲ្យយកទៅជុសជុល ព្រោះរថយន្តបង្ក បានរត់គេចបាត់ទៅហើយ ៕



































