​រថយន្ដ​កូរ៉ូឡា​ប​បើក​គៀរ​ម៉ូតូ​គុប​មួយគ្រឿង​បណ្ដាលអោយ​នារី​ពីរ​នាក់​រងរ​បូស​ធ្ងន់​នឹង​ស្រា​លហើយ​ម្ចាស់​រថយន្ដ​បើករថយន្ដ​ចូល​ច្រៀង​ខារ៉ាអូខេ​ធ្វើ​មិនដឹង​

0

​នារី​ម្នាក់​រងរបួស​ស្រាល នឹង​ម្នាក់ទៀត​រង​រប​យស​ធ្ងន់ ត្រូវបាន​រថយន្ដ​សារ​មុយ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ បន្ទាប់ពី​ពួកគេ​បាន​ជឹះ​ម៉ូតូ​មួយគ្រឿង ហើយ​ត្រូវបាន​រថយន្ដ​កូរ៉ូឡា​មួយគ្រឿង បើក​គៀរ​បណ្ដាលអោយ​ដួល​បោក​ទៅនឹង​ថ្នល ហើយ​រថយន្ដ​ដែល​បង្ករ​នោះ បើក​ចូល​ច្រៀង​ខារ៉ាអូខេ ធ្វើ​ដូច​ប្រ​ងើយ ។4
​ហេតុ​ការគ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើនេះ បានកើត​ឡើង​តាម​បណ្ដោយ​ផ្លូវ​ព្រះមន្នីវង្ស ទល់មុខ​នឹង​ភោ​ជនី​ដ្ធា​ន ហ៊ួ ណា​ម ស្ថិតនៅក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន កាល​២២​និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ។​2
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បា​ឲ្យ​ដឹងថា មុ​នេះ​ពេល​កើតហេតុ គេ​បានឃើញ​នារី​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ថ​៤២០៩​ភព​១ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នី​វង្ស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​កូ​រ៉ូ​លា​មួយគ្រឿង ពណ៌​ស ស្លាក​លេខ ភ្នំពេញ 2Q-0819 ធ្វើដំណើរ​ស្រប​ទិសដៅ​គ្នា ហើយ​បាន​បើក​មក​គៀរ​ម៉ូតូ បណ្តាល​ឲ្យ​ដូ​ល​ទៅ​និង​ថ្នល់​រងរបួស​ធ្ងន់​ស្រាល ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់ និង​បើក​ចូល​ក្នុ​ងា​ហាង​ខាង​រ៉ា​អូ​ខេ ដោយ​ធ្វើ​ដូន​មិនដឹង​រឿង​អ្វី​ទាំងអស់ ។​
​ ​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​របួសធ្ងន់ ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​នាក់​រង​បួស​ស្រាល បាន​ជិះ​ម៉ូតូ​ដេញតាម​រថយន្ត​បង្ក និង​រាយការណ៍​ទៅ​សមត្ថកិច្ច ចុះមក​អន្តរាគមន៍​មកដល់​ចំណុចកើតហេតុ ។​3
​ ​សាក្សី​ដដែល​បាន​បន្តថា ខណៈ​សមត្ថកិច្ច​មកដល់​ចំណុចកើតហេតុ ហើយ​បាន​បុគ្គលិក​ខារ៉ាអូខេ​ហៅ​ម្ចាស់​រថយន្ត​បង្ក មក​ដោះស្រាយ​តែ​ម្ចាស់​រថយន្ត មិនបាន​ចេញមក​ដោះស្រាយ​នោះទេ ទើប​សមត្ថកិច្ច​ស្ទូច​រថយន្ត​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​តាមច្បាប់ ៕