​រថយន្ត​ហ៊ីយ៉ាន់ដាយ ដឹក​ហួច​ចំណុះ​ក្រឡាប់​ផ្ងាក់​ជើង​ច្រងាង​

0

​រថយន្ត​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង បាន​ដឹក​អីវ៉ាន់​សំពីងសំពោង​ហួច​ចំណុះ បាន​ក្រឡាប់​ផ្ញា​រ​ជើង​ច្រងាង​ចាក់​អីវ៉ាន់​ពេញ​ផ្លូវ តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​មនុស្ស​ណា​ម្នាក់ រងរបួស​នោះទេ ។
​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​២០​នាទី​យប់ ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​ស្ថានីយ៍ទូរទស្សន៍​លេខ​៣ តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ស្ថិតក្នុង​សង្កាត់​ទូល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។​4
​ ​តាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដា ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-7565 ដោយ​ដឹក​ប្រេងឆា និង​សំឡី​អនាម័យ សំពី​សំពោង ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុចកើតហេតុ ដោយ​ចំណុច​ផ្លូវ​ដែល​គេ​កំពុង​សាងសង់ និង​អ​ង្ហុ​ក​ផង​នោះ ក៏បាន​ផ្អៀង​ក្រឡាប់​ផ្ងារជើង​ច្រងាង​ចាក់​អីវ៉ាន់ ដែល​នៅលើ​រថយន្ត​ពេញ​ផ្លូវ និង​សង្កាត់​ទុយោ​ទឹក តែ​មិន​បណ្តាល​ឲ្យ​រង​ការខូចខាត​នោះទេ ។​3
​ ​សាក្សី​ដដែល​បាន​បន្តថា បន្ទាប់ពី​កើតហេតុ សមត្ថកិច្ច​បានមក​ដល់​ចំណុចកើតហេតុ ពិនិត្យ​ជាក់ស្តែង ដោយ​មិនមាន​ប៉ះពាល់​ដល់​មនុស្ស និង​ទ្រព្យសម្បត្តិ​នាក់​ដទៃ ក៏​ប្រគល់​ឲ្យ​ម្ចាស់​ស្ទូច​យកទៅ​ជុស​ជុល​ដោយ​ខ្លួនឯង ៕2 1