នៅព្រឹកថ្ងៃទី២៤មិនា នេះនៅខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ មានរៀបចំ កិច្ចប្រជុំស្តីពី តំរូវការចែករំលែក ផលប្រយោជន៏រ៉េដ+ កម្ពុជា ដែលមានការអញ្ជើញ ចូលរួមក្រោម អធិបតីភាព ឯកឧត្តម ហ៊ុន អៀង នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប លោក អ៊ិត ភូម្រា នាយ
ខណ្ឌរដ្ឋបាលព្រៃឈើ ព្រះវិហារព្រមទាំងតំណាង សហគមន៏ព្រៃឈើនៅទូទាំងខេត្តព្រះវិហារ នឹងអង្គការដែលពាក់ព័ន្ឋនានា។ នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ហ៊ុន អៀង នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានមានប្រសាសន៏ថា ការបើកកិច្ចប្រជុំពិគ្រោះ យោបល់ថ្នាក់ក្រោមជាតិ ស្តីពីការបែងចែក ផលប្រយោជន៏ រ៉េដបូកនៅកម្ពុជា គឺធ្វើឡើងក្នុងគោលបំណង ចែករំលែកនូវចំណេះដឹង ពីការទស្សទាន ស្តីពីរ៉េដបូក នឹងពិគ្រោះយោបល់ ពីជម្រើសនៃការចែករំលែក ផលប្រយោជន៏រ៉េដបូកនៅកម្ពុជាបង្ហាញឲ្យឃើញច្បាស់ ពីកិច្ចសហប្រតិបត្តិការណ៏រវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូអភិវឌ្ឍន៏ នានា នឹងជាផ្នែកមួយនៃការអនុវត្ត នូវផែនទីបង្ហាញផ្លូវរ៉េដបូក នឹងការចាប់ផ្តើមរៀបចំ នូវគោលនយោបាយ នឹងយុទ្ឋសាស្ត្រក្នុងការអនុវត្ត កម្មវិធិរ៉េដបូកកម្ពុជា ជាពិសេសការរៀបចំ នូវយន្តការនៃការបែងចែក ផលប្រយោជន៏រ៉េរដបូក កម្ពុជាដើម្បីធានា ឲ្យបាន ការប្រើប្រាស់ថវិការដែលបាន មកពីជំនួយ នឹងលក់ឥណទានកាបូន ប្រកបដោយប្រសិទ្ឋភាព ។ ឯកឧត្តម ហ៊ុន អៀង ឆ្លៀតក្នុងឱកាសនោះដែរ ក៏បានមាន ប្រសាសន៏ លើកឡើងពីការ កិច្ចខិតខំប្រឹងប្រែង បង្កើតនូវតម្លៃហិរញ្ញវត្ថុ សម្រាប់ការរក្សាទុកនូវកាបូនព្រៃឈើ តាមរយះការផ្តល់នូវ ការលើកទឹកចិត្តដល់ បណ្តារប្រទេសកំពុងអភិវឌ្ឍន៏ ធ្វើការកាត់បន្ថយការបំភាយ ឧស្ម័ន ដែលបណ្តាល មកពីការបាត់បង់នឹងរេចរឹលព្រៃឈើ នឹងធ្វើការវិនិយោគ លើការអភិវឌ្ឍន៏ ប្រកបដោយចីរភាព ជាពិសេសបញ្ចេញ កាបូនទាបបំផុត ៕