បុរសម្នាក់បើករថយន្តមួយគ្រឿង ម៉ាកហាយប្រ៊ីតក្នុងល្បឿនលឿន ជ្រុលបុករថយន្តម៉ាកព្រួស បណ្តាលឲ្យរងការខូចខាតទាំងសងខាង តែសំណាងល្អ មិនបង្កឲ្យរងរបួសដល់មនុស្សនោះទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីទាបភ្លឺ ថ្ងៃទី១៦ ឆ្នាំ២០១៥ នៅចំនុចផ្លូវលេខ៣១០ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់បឹកកេងកង់ទី១ ខណ្ឌចំការមន។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកព្រួស ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2Y-8758 ធ្វើដំណើរតាមណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាកហាយប្រ៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-9192 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣១០ ក្នុងទិសដៅពីកើតទៅលិចកើត ក្នុងល្បឿនលឿន ក៏ជ្រុលបុកចំពីជំហៀងពេញទំហឹង បណ្តាលឲ្យរងការខូចខាតខាងទាំងសងខាង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួលគ្នា ដោយម្ចាស់រថយន្តហាយប្រ៊ីត ចេញថ្លៃខូចខាតទៅលើរថយន្តម៉ាកព្រួស ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយមិនរំខាងទៅសមត្ថកិច្ច ៕




































