​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បុក​គោយន្ត​ពីក្រោយ​មនុស្ស​ជិះ​លើ​គោយន្ត​ទៅលេង​បុណ្យបញ្ចុះសីមា​ ​ពេលយប់​ចំនួន​១២​នាក់​រងរបួស​ធ្ងន់​និង​ស្រាល​

0

​កំពង់ឆ្នាំង​៖​មនុស្ស​ប្រុស​ស្រី​១២​នាក់​ជិះ​លើ​គោយន្ត​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ករ ណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បុក​ចំរាន​គោយន្ត​ពីក្រោយ​អត់​មាន​ភ្លើង​ចំណាំងផ្លាត ក្នុងពេល​ដឹក​មនុស្ស​ទៅលេង​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អង្គ​ពេលយប់​។​ហេ តុ​ការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កំ​ព្រ​ង ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​11001927_1707276709498705_3754934229135041504_n
​ ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានអោយដឹងថា​៖​មុនពេល​កើតហេតុ​រថយន្ត​ម៉ែ​ក​សឺ​
​ដេ​សព​ណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-7280 របស់​ព្រះសង្ឃ​នៅ​ខេត្តបាត់ដំបង បើកបរ​ដោយ​ឈ្មោះ អេង វណ្ណា អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​អធិបតី ស្រុក​កោះ​ក្រឡ ខេត្តបាត់ដំបង បាន​បើ​បរ​ពេលយប់​ពី​ត្បូង​ទៅ​ជើង ដល់​ចំណុចកើតហេតុ​បាន​បុក​ចំ​ជ្រុង​រាន​គោយន្ត​ពីក្រោយ​បណ្តាលអោយ​មនុស្ស​១២​នាក់​ជិះ​នៅលើ​រាន​គោយន្ត​ប៉ើ​ប​ធ្លាក់​មកលើ​ថ្នល់​រងរបួស​ធ្ងន់​និង​ស្រាលរ​ណូ​ល​រណែល​។​10995937_1707276736165369_7576905377527049092_n
​ចំណែក​គោយន្ត​នោះ​បើក​បរដៅ​យ​ឈ្មោះ យ​ន យុ​ត អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​តា​ម៉ូ​វ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ គឺ​បាន​ដឹក​អ្នក​ក្នុងភូមិ ទៅលេង​បុណ្យបញ្ចុះសីមា​នៅ​វត្ត​អង្គ នៅក្នុង​ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​គេ​ដឹកបញ្ជូន​ទី​កាន់​មន្ទីរពេទ្យ​ស្រុក​បរិបូណ៌ ដើម្បី​សង្គ្រោះ​ព្យាបាល​។​10987740_1707276782832031_1920726563266389169_n
​ ​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​៖​ករណី​គ្រោះថ្នាក់​នេះ​បណ្តាល​មក​ម្ចាស់​គោយន្ត​ប្រើគោ​យន្ត​មិន​ដាក់​ភ្លើង​ចំណាំងផ្លាត​ពីក្រោយ និង​បានដាក់​រាន​ដឹក​មនុស្ស​ពីក្រោយ​ធំ​ពេក ទើប​បណ្តាលអោយ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​បើក​មកពី​ក្រោយ​គេច​មិន​ផុត បុក​ជ្រុង​រាន​ពីក្រោយ​បង្កអោយមាន​គ្រោះថ្នាក់​ច្រើន​គ្នា​តែម្តង​។​1441275_1707276842832025_1087308202729631004_n
​ ​រថយន្ត​ម៉ែ​ក​សឺ​ដេ​ស​និង​គោយន្ត​ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅក្នុង​អ​ធិ​
​ការដ្ឋាន​នគរបាល​ស្រុក​បរិបូណ៌ និង​កសាង​សំណុំរឿង​គ្រោះថ្នាក់​តាម​និតិ​វិធី ដើម្បី​ដោះ​
​ស្រាយ​ជាមួយ​ភាគី​ទាំង​២​តាមផ្លូវ​ច្បាប់​៕-------------------------