​ក្រុមអ្នកលេង​សង្គម​ង​ងិ​ត​ជនជាតិ​រុស្សី​ដេញ​បាញ់​ដេញ​កាប់​ចាក់​គ្នា​ក្នុងការ​ស៊ី​ណូ​(​ឃ្វី​ន​ខូ​) ​ផ្អើល​ក្រុងព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុៈ​កងកំលាំង​សមត្ថកិច្ច​ប៉ូលីស​និង​កង​កលាំង​សមត្ថកិច្ច​កង​រាជ​អា​វុ​ហត្ថ​ខេត្ត​ព្រះសីហនុ​សរុប​ប្រមាណ​៥០​នាក់​បានធ្វើការ​ឡោម​ព​ទ្ធ័​បរិវេណ​ការ​ស៊ី​ណូ​(​ឃ្វី​ន​ខូ​)​យ៉ាង​យកចិត្តទុកដាក់​បន្ទាប់​ពីរ​ទីតាំង​ការ​ស៊ី​ណូ​មួយ​នេះ​កើតមាន​ក្រុមអ្នកលេង​សង្គម​ង​ងិ​ត​ជនជាតិ​រុស្សី​មួយក្រុម​មាន​គ្នា​ប្រមាណ​១០​នាក់​បើក​ការវាយប្រហារ​គ្នា​ដោយ​កាំបិត​និង​កាំភ្លើង​បណ្តាល​ឲ្យ​ម្នាក់រ​បូស​ធ្ងន់​រូ​ចមក​។​IMG-20150214-WA0008
​ ​.​ករណីនេះ​បានកើត​ឡើង​នៅ​វេ​ល​ម៉ោង​ប្រមាណ​១៩​យប់​ថ្ងៃ​ទិ​១៣​ខែ​គុ​ម្ភៈ​ឆ្នាំ​២០១៥​ត្រង់ចំណុច​ក្នុងការ​ស៊ី​ណូ​(​ឃ្វី​ន​ខូ​)​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ដោយហេតុ​ការ​នេះ​បាន​បង្ករ​ឲ្យ​មានការ​ភ័យ​ភ្ញាក់ផ្អើល​មនុស្សម្នា​ស្ទើរ​ទូទាំង​ក្រុងព្រះសីហនុ​ជាពិសេស​ភ្ញៀវ​ដែល​បាន​ចូលទៅ​លេងល្បែង​ក្នុងការ​ស៊ី​ណូ​និង​ភ្ញៀវ​ស្នាក់នៅ​រូ​ម​ទាំង​ភ្ញៀវ​ដែល​កំពង់​ហូរ​អាហារ​ចំណីរ​ក្នុង​ភោជនីយដ្ឋាន​របស់​ការ​ស៊ី​ណូ​នៅក្នុងពេល​IMG-20150213-WA0002

កើតហេតុ​នោះគេ​ឃើញ​ម្នា​ក់បាន​ខំប្រឹង​រត់ចេញ​ពីរ​ការ​ស៊ី​ណូយ​ក​តែ​រូ​ច​ខ្លូន​ទាំង​ព្រលឹងចុងសក់​។​ចំណែក​ក្រុម​ជនបង្ករ​ក្រោយពីរ​កើតហេតុ​ភ្លាមៗ​បាននាំគ្នា​រត់ឡើង​ជិះ​រថយន្ត​ចំនូ​ន​២​គ្រឿង​រត់គេច​ខ្លូន​បាន​ស្រមោល​ក្នុងពេលនោះ​តែម្តងទៅ​។​រីឯ​ជនជាតិ​រុស្សី​ម្នាក់​ដែលរ​ងរ​បូស​ធ្ងន់​ក្នុង​អំពើ​កាប់​ចាក់​បាញ់ប្រហារ​នេះ​ត្រូវបាន​សមត្ថកិច្ច​ដឹកបញ្ជូន​ទៅកាន់រ​មន្ទីរ​ពេទ្យ​ឯកជន​(​ក្លីនិក​សេ​តេ​)​ដើម្បី​ធ្វើការ​ជូ​យស​ង្គ្រោះ​ភ្លាមៗ​ផងដែរ​។​IMG-20150214-WA0006
​ ​.​ពាក់​ព​ន្ធ័​ក្នុងករណី​ខាងលើនេះ​បើតាម​ប្រាប់​ឲ្យ​ដឹង​ពីរ​សមត្ថកិច្ច​ប៉ូលីស​ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​លេខ​៣​បាន​ប្រាប់​ឲ្យ​ដឹងថា​ក្រុម​ជនបរទេស​អ្នកលេង​ខាងលើនេះ​នៅក្នុង​ថ្ងៃកើតហេតុ​មុនពេល​បង្ករ​ការបាញ់បោះ​នៅក្នុង​ការ​ស៊ី​ណូ​(​ឃ្វី​ន​ខូ​)​ពូកគេ​បាន​បំ​រ៉ុង​បើក​ការវាយប្រហារ​គ្នា​ម្តង​រូ​ច​មកហើយ​នៅរ​ម៉ោង​ប្រមាណ​១៦​រសៀល​នៅផ្ទះ​សំណាក់​(​ម៉ា​រី​ណា​)​តំបន់​ឧតុនិយម​ប៉ុន្តែរ​ការប៉ុនប៉ង​បើក​ការវាយប្រហារ​គ្នា​ដោយ​កាំបិត​និង​ដាវ​សាម​ម៉ូ​រ៉ែ​នាពេលនោះ​មិនបាន​សម្រេច​នោះទេ​ដោយសារ​មាន​សមត្ថកិច្ច​ប៉ូលីស​និង​ប៉េ​អ៊ឹម​យាមល្បាត​នៅ​តំបន់​នោះ​ច្រើនពេក​សភាព​20150213_210202

ការមិន​អំណោយផល​ឲ្យ​ហើយ​ពូកគេ​ក៍បាន​ឡើង​ជិះ​រថយន្ត​រាងៗ​ខ្លូន​គេចចេញ​ពីរ​ទីនោះ​ទៅ​បាត់អស់​ទៅ​។​លុះ​រយពេល​ប្រមាណ​២​ម៉ោង​ក្រោយ​ក៍​ស្រាប់តែ​ក្រុម​ជនបរទេស​ជនជាតិ​រុស្សី​ដ៍ដែល​ខាងលើនេះ​បាន​ទៅ​ជូ​ប​ប្រទះ​គ្នា​នៅ​ការ​ស៊ី​ណូ​(​ឃ្វី​ន​ខូ​)​ហើយក៍​បានធ្វើ​សកម្មភាព​បាញ់​កាប់​ចាក់​គ្នា​យ៉ាង​អនាធិបតេយ្យ​បង្ករ​ភាព​ភ្ញាក់ផ្អើល​នៅ​ទីនោះ​តែម្តងទៅ​ជាហេតុ​ធ្វើ​ម្នា​ក់រងរ​បូស​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ផ្លែកាំបិត​ចាក់​ចូល​ខាងក្រោម​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​លិច​20150213_210145

យ៉ាងជ្រៅ​ជិត​មួយ​ចង្អុលដៃ​។​ក្រោយពេល​កើតហេតុ​កំលាំង​សមត្ថកិច្ច​ប៉ូលីស​និង​ប៉េ​អ៊ឺ​ម​ខេត្ត​ក៍បាន​ចុះទៅ​ចំណុច​កើត​ភ្លាមៗ​ផងដែរ​ដោយបាន​ធ្វើការ​ឡោម​ព​ទ្ធ័​ជុំជិត​បរិវេណ​ការ​ស៊ី​ណូ​(​ឃី្វ​ន​ខូ​)​និង​ពង្រាយ​កលាំង​គ្រប់​ច្រកល្ហក​ទូទាំង​ក្រុងព្រះសីហនុ​ផងដែរ​ដើម្បី​ធ្វើកា​ស្រាវជ្រាវ​រុករក​មុខសញ្ញា​ក្រុម​ជនបង្ករ​រហូតដល់​ព្រឹក​ថ្ងៃទី​១៤​ខែ​គុ​ម្ភោះ​ឆ្នាំ​២០១៥​កំលាំង​សមត្ថកិច្ច​បានសម្រេច​ចុះ​ធ្វើការ​ឆេ​ក​ឆេរ​ភូមិ​គ្រិះ​មួយកន្លែង​ស្ថិតនៅ​ក្នុងភូមិ​លេខ​៣​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ​ដែល​គេ​សង្ស័យថា​ជា​កន្លែង​ស្នាក់នៅ​របស់​ក្រុម​ជនបង្ករ​។​

ជា​លទ្ធផល​សមត្ថកិច្ច​បាន​រកឃើញ​រថយន្ត​ចំនូ​ន​២​គ្រឿង​ដែលជា​មធ្យោបាយ​ក្រុ​ជនបង្ករ​ជិះ​ក្នុង​ពេលធ្វើ​សកម្មភាព​គឺ​ទី​១​រថយន្ត​(​ម៉ាក​តា​កូ​ម៉ាព​ណ៏​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​2S.6304​និង​ទី​២​រថយន្ត​ម៉ាក​លិច​ស៊ិ​ស​450​ព​ណ៏​ស្ករ​ពាក់​ផ្លាក់លេខ​2G,1169.​ម៉ូតូ​ធំ​មួយគ្រឿង​.​កាំភ្លើងខ្លី​ថ្មី​ចំនូ​ន​៦​ដើម​ដែល​កាំភ្លើង​ដ៍​ទំនើប​ទាំងនោះ​ខ្លះ​ជា​ប្រភេទ​កាំភ្លើង​បាញ់​ខ្យល់​ខ្លះ​បាញ់​គ្រាប់ឃ្លី​និង​ខ្លះ​ប្រើ​ចរន្ត​ឆក់​ហើយ​កាំភ្លើង​ទាំងនោះ​មួយ​ចំនូ​នក៍​អាច​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត​បាន​ផងដែរ​ហើយ​ក្រៅពីរ​នោះ​សមត្ថកិច្ច​ក៍បាន​រកឃើញ​កាំបិត​.​ដាវ​សាម​ម៉ូ​រ៉ែ​រូ​ម​និង​ដំបង​ដែក​ជាច្រើន​លាក់ទុក​នៅក្នុង​រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ​ព្រមទាំង​បានធ្វើ​ការឃាត់​ឃាត់​ខ្លូន​ជនបរទេស​ចំនូ​ន​២​នាក់​នាំយកទៅ​ធ្វើការ​សាកសួរ​ផងដែរ​។​បច្ចុប្បន្ន​ជុំវិញ​ករ​ណិ​ខាងលើនេះ​សមត្ថកិច្ច​កំពង់​ចុះ​បន្តធ្វើ​ការស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់​ដើម្បី​ស្វែងរក​ចាប់​ខ្លូន​ក្រុម​ជនបង្ករ​មួយ​ចំនូ​ន​ទៀត​ដែល​កំពង់​ព្យាយាម​រត់គេច​ខ្លូន​។​20150213_205715
​ ​.​គូរ​បញ្ជាក់​ផងដែរ​ថា​ជុំវិញ​ករណី​បាញ់បោះ​យ៉ាង​សាហាវ​ខាងលើនេះ​បើតាម​ការ​ប្រាប់​ឲ្យ​ដឹង​ពីរ​សមត្ថកិច្ច​ប៉ូលីស​បានបញ្ជាក់​ថា​ជំ​ម្លោះ​នេះ​គឺ​ផ្តើមចេញពីរ​ភាពមិន​ចុះសំរុង​គ្នា​ក្នុង​មុខរបរ​រកស៊ី​នៅលើ​ដែនដី​កោះពស់​ជាមួយនិង​ការប្រគំ​តន្ត្រី​Kazantip.Asia.co.Ltd​ដែល​និង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៨​ខែ​គុ​ម្ភៈ​ខាងមុខនេះ​ដោយ​ជន​ទាំង​ទាំងនោះ​ចែកចេញជា​៣​ក្រុម​គឺ​ក្រុម​អ្នករៀបចំ​ឆាក​ប្រគំ​តន្ត្រី​និង​ទីតាំង​សម្តែង​.​ក្រុម​អ្នកលក់​សំបុត្រ​.​និង​ក្រុម​គ្រប់គ្រង​សន្តិសុខ​៕