​មេបញ្ជាការ​ជើង​ខ្លាំង​ខាង​ដេញ​ឡាន បង្ករ​ភាពភ័យខ្លាច​ដល់​អ្នកដំណើ​រ​ស្លូតត្រង់​ ​រាល់ថ្ងៃ​គ្មាន​សមត្ថកិច្ច​អើពើរ​

0

​ខេត្តកំពង់ធំ​: ប្រជាពលរដ្ឋ​សំណូមពរ ឯកឧត្តម​អភិបាលខេត្ត​និង​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកំពង់ធំ មេត្តា​ចាត់វិធានការ ចំពោះ​លោក អ៊ិន ប៉ូ​មេបញ្ជាការ រង​ផ្នែក​សឹង​រង​ស្រុក​ប្រាសាទ​សំបូរ ដែល​បាន​បង្ករ​ការភ័យខ្លាច​ដល់​អ្នកដំណើរ ស្លូតត្រង់ ដោយសារតែ​ការ ដេញ​ប្រ​ម៉ាញ់​និង​ឃាត់​រថយន្ត​នៅលើ​ផ្លូវ​សាធារណ ជា​រៀងរាល់​នោះ​។​IMG_0708
​សំណូមពរ​របស់​ប្រជាពលរដ្ឋ​នេះ បាន​ផ្ដុំ​ឡើង បន្ទាប់ពី​ឃើញ​រថយន្ត​យី​ឌុប​ដឹក ដំឡូង មី ១​គ្រឿង បាន​ក្រឡាប់​និង​មនុស្សម្នា​ក់រង​របួសធ្ងន់ ដោយសារតែ​រថយន្ត​លោក អ៊ិន ប៉ូ ដេញ​ប្រ ម៉ាញ់ កាលពី​ថ្មីៗ​នេះ​។​
​យោងតាម​ប្រភពព័ត៌មាន ពី​កន្លែងកើតហេតុ​បាន​និយាយ​ឲ្យ​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០ នាទី ក្បាល​ព្រលប់​ថ្ងៃទី​៦ ខែ​ក​ម្ភះ ឆ្នាំ​២០១៥ នៅលើ​កំណាត់​ផ្លូវ​ឆ្ពោះទៅ ទីប្រជុំជន​ស្រុក​ប្រាសាទ សំបូរ ត្រង់ចំណុច​ភូមិ តា​ធា​វ ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​នោះ គេ​ឃើញ រថយន្ត ម៉ាក​លុច​សីស​RX300 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​2L 1515 បើកបរ​ដោយ​លោក អ៊ិន ប៉ូ មេបញ្ជាការ រង​ផ្នែក​សឹក​រង​ប្រាសាទ​សំបូរ បាន​បើក​ដេញ​រថយន្ត​យី​ឌុប​ដឹក​ដំឡូង​មី​២​គ្រឿង ហើយក៏​បាន​វ៉ា​ទៅ ឈប់​ពាំង​ចំ​ពីមុខ បណ្ដាល​ឲ្យ​រថយន្ត​យី​ឌុប បើកមុខ​ជាន់​ប្វ្រាំ​ង​យ៉ាង​សង្ខុញ ព្រោះ​ខ្លាច​បុក​រថយន្ត លោក​មេបញ្ជាការរង ចំណែក​រថយន្ត​យី​ឌុប​ដែល​បើក​ពីក្រោយ​ជាន់​ប្វ្រាំ​ង​មិនអាច​បញ្ឈប់ រថយន្ត បាន​នោះ​ក៏​បង្វែរ​ច​ង្កួ​ត​គេច ហើយ​បោក​ក្រឡាប់​និង​បង្ករ​មនុស្សម្នា​ក់រងរ​បួស​ធ្ងន់​តែម្ដង​។​DSCN2788
​ ​អ្នកធ្វើដំណើរ​ក៏ដូចជា​សមត្ថកិច្ច​នៅតាម​ដងផ្លូវ​នេះ​សុទ្ធតែ​បាន​និយាយថា លោក អ៊ិន ប៉ូ​បាន ដេញ​ប្រ​ម៉ាញ់​និង​ឃាត់​រថយន្ត ជា​រៀងរាល់​យប់ ដោយ​មិន​ខ្វល់​ពី​ការភ័យខ្លាច​របស់​ប្រជាពលរដ្ឋ ស្លូតត្រង់ នោះទេ​។
​ ​យោងតាម​ប្រភពព័ត៌មាន ពី​ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ បាន​ឲ្យ​ដឹងថា ក្រៅពី​លោក ពី អ៊ិន ប៉ូ គឺ​នៅ​មន្ត្រី​ទា​ហ៊ាន ខ្លះទៀត ដែល​មេបញ្ជាការ​ផ្នែក​សឹក​រង​នេះ បញ្ចេញ​កំលាំង​ទៅ​ក្រៅ អង្គភាព ដើម្បី​រក​ប្រយោជន៍​ចែកគ្នា​ឬ​បង់លុយ​ខែ​ឲ្យ ហើយ​ហៅ​មក​បង្ហាញខ្លួន នៅពេល​អង្គភាព មានការ​ចាំបាច់​ជាពិសេស​ថ្នាក់លើ​ចុះ​ត្រូតពិនិត្យ​កំលាំង​ម្ដងៗ ហើយ​អ្នក​ទាំងនោះ ក៏បាន​ប្រើ​អាជីព ដូចជា​លោក​អ៊ិន​ប៉ូ ដែរ គ្រាន់តែ​ខ្លះ ទៅ​ជ្រកកោន​ក្រោម ស្លាក​អង្គភាព​ផ្សេង មិនមែនជា​ក្របខណ្ឌ​រដ្ឋ ប៉ុន្តែ​សាធារណជន នៅតែ​ស្គាល់​ថា អ្នកនោះ ជា​ទា​ហ៊ាន​ស្រុក​ប្រាសាទ​សំបូរ​ដដែល ដែល​នាំ​ឲ្យ​ខូច ឈ្មោះ​អង្គភាព​។​
​ ​ប្រភព​ដដែល​នេះ​ក៏ដូចជា​ប្រជាពលរដ្ឋ​សុំ​ឲ្យ​លោ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​សោម ស៊ុន មេ​បញ្ជា ការ តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្តកំពង់ធំ មេត្តា​មាន​វិធានការ​ចំពោះ​រឿងនេះ ព្រោះថា​ទង្វើរ​ខាងលើ គឺ​ខុសច្បាប់​និង​វិន័យ របស់​កង​យោពល​ខេមរភូមិន្ទ ហើយ​គំលាត​នៃ​គ្រប់គ្រង​កំលាំង​នេះ វា​ជា​ចំ ណុ​ច​កំសោយ​របស់​កងទ័ព​។​
​ ​លោក អ៊ូ ឆេង​កន មេបញ្ជាការ ផ្នែក​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ បាន​និយាយ​ឲ្យ​ដឹងថា រឿង នោះ​គឺ​លោក អ៊ិន ប៉ូ និង​ម្ចាស់​រថយន្ត​ក្រឡាប់ បាន​សំរួល​គ្នា​ចប់​អស់ហើយ ប៉ុន្តែ​ការបញ្ចេញ​កំលាំង ពី​អង្គភាព ដេញ​ប្រ​ម៉ាញ់​រថយន្ត​នោះ គឺ​លោក​មិន​អធិប្បាយ​នោះទេ​។ កង ចេស្ដា​