កំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័កំរិតស្រាលបញ្ជូនខ្លួននិងសំណុំរឿងបទៅតុលាការនៅព្រឹកថ្ងៃទី ១៦ ខែកុម្ភះ ឆ្នាំ២០១៥នេះ បន្ទាប់ពីរូនគេបានវាយមនុស្ស២នាក់និងបំពង់ដែកទីប បណ្តាលអោយរងរបួសធ្ងន់បាក់ដៃ៣កំណាត់ និងម្នាក់របួសស្រាល កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៤ខែកុម្ភះ ឆ្នាំ២០១៥ នៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង នៅពេលដែលគេមានទំនាស់នឹងគ្នាពេលផឹកស៊ី ស្រវឹង។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាៈ ជនរងគ្រោះទាំ២មាន ១ឈ្មោះ គង់ ប្រុស អាយុ៣១ឆ្នាំ រងរបួសបាក់ដើមដៃឆ្វេង៣កំណាត់ ២ឈ្មោះ គង់ សំណាង អាយុ២៨ ឆ្នាំ រងរបួសស្រាល គេទាំង២នាក់មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ចំណែកជនដៃដល់មានឈ្មោះ ហ៊ែល ចិន្តា ហៅដា អាយុ២៥ឆ្នាំ មានទីលំនៅជាមួយគ្នា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពេលកើតហេតុ។
មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្រ័មួយក្រុមកំពុងអង្គុយផឹកស៊ីរហូតដល់យប់ជ្រៅ ពេលនោះជនដៃដល់ដែលមានតែម្នាក់ឯងបានដើរទៅដល់វង់ផឹកស៊ីស្រវឹង ក៏បានបង្ករឿងឈ្លោះ ដោយ រំលឹកពីរឿងចាស់ដែលធ្លាប់មានទំនាស់គ្នាពីមុនមកជាមួយជនរងគ្រោះ ហើយក៏បានឈានដល់ការឈ្លោះវ៉ៃ តប់គ្នាតែម្តង។ក្នុងពេលវាយគ្នាជនដៃដល់បានស្រវ៉ាបានដែកបំពង់ទីបដែក១ដើម យកមកវាយលើជនរងគ្រោះឈ្មោះ គង់ ប្រុស បណ្តាលអោយបាក់ដើមដៃឆ្វេង៣កំណាត់ និងបានវាយទៅលើឈ្មោះ គង់ សំ ណាងត្រូវខ្នងរងរបួសស្រាល ហើយ
ក្រុមគ្រួសារដឹកមកសង្គ្រោះព្យាបាលនៅក្នុងមន្ទីរពេទ្យខេត្ត។ចំណែ កជនរងគ្រោះឈ្មោះ គង់ ប្រុស ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរ ពេទ្យខេត្តបាត់ដំបងដែលជំនាញខាងតឆ្អឺងជាបន្តទៀត ។
ក្រោយពេលកើតហេតុ ជនដៃដល់ដែលជាមុខសញ្ញាចាស់បានរត់គេចខ្លួន ប៉ុន្តែត្រូវបានសមត្ថកិច្ចស្រាវជ្រាវ តាមចាប់ខ្លួនទាល់តែបាន និងកសាងសំណុំរឿងតាមនិតិវិធី និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ៕



































