កំពង់ឆ្នាំង៖របងថ្មលំនៅដ្ឋានមួយកន្លែងប្រវែងជា៣ម៉ែត្រ នៅតាមចិញ្ចើមផ្លូវជាតិលេខ៥
ត្រូវបានរថយន្តឆ្លាម១គ្រឿងបើកបុកទាំងកណ្តាលយប់ ហើយម្ចាស់រថយន្តបានព្យាយាម
សម្របសម្រួលជាមួយម្ចាស់ផ្ទះសងគេអស់៨០ម៉ឺនរៀលទាំងយប់ដើម្បីសុំបញ្ចប់រឿង។ករ
ណីនេះបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីយប់ថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០១៥ ក្នុងភូមិ
ឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។
លោក ហង្ស ប៊ុនហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖របងថ្ម
ដែលបែកបាក់ខូតខាតខាងលើនេះ ដោយសាររថយន្តអ្នកស្រវឹងបុកទាំងកណ្តាលយប់ គឺជារបងផ្ទះម្តាយបង្កើតភរិយាលោកអភិបាលខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុសមត្ថកិច្ចពេលទៅដល់ ភាគីម្ចាស់រថយន្ត និងម្ចាស់ផ្ទះមាន
សម្របសម្រួលគ្នាត្រូវរ៉ូវគ្នាទៅហើយ ដោយភាគីម្ចាស់ផ្ទះយល់ព្រមទទួលយកប្រាក់ចំនួន
៨០ម៉ឺនរៀលពីភាគីរថយន្តឆ្លាម ដើម្បីយកជួសជុលរបងថ្មនោះវិញ។
លោកអធិការរងបានអោយដឹងទៀតថា៖ដោយឡែកករណីមួយទៀតនៅវេលាម៉ោង៧និ៤៥នាទី ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដង្គោលភ្លើងដែកមួយដើមរបស់ក្រុមហ៊ុនអគ្គីសនីខេត្តកំពង់ឆ្នាំងនៅមុខធនាគារ A B A លើចិញ្ចើមផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង ត្រូវបានរថយន្តឡើងគីស័រពណ៌ស្ករ ពាក់ស្លាលលេខភ្នំពេញ 2D-7999 ចេញពីហូបបាយគុយទាវហាងអង្គរថ្មី ថយបុកចំបាក់និងទ្រេតហើយបានបើករថយន្តគេចទៅបាត់មិនទទួលខុសត្រូវឡើយ។
ចំណែកបង្គោលភ្លើងដែកមួយដើមដូចគ្នាខាងលើនេះ នៅទល់គ្នាខាងលើចផ្លូវជាតិ
ក៏ត្រូវបាន រថយន្តមួយផ្សេងទៀតបុកទ្រេតយូរណាស់មកហើយមកដល់ពេលនេះ ខាងក្រុ
មហ៊ុនអគ្គីសនី មិនទាន់ផ្លាស់ប្តូរ ឬ ទាញតម្រង់ផ្សារអោយត្រង់វិញនៅឡើយ។ដែលសំណូ
មពរដល់ក្រុមហ៊ុនជួយជួសជុលបង្គោលភ្លើងដែកទាំ២ដើមខាងលើនេះឡើងវិញឆាប់ៗផង ដើម្បីជួយរក្សាសោភណ្ឌ័ភាពទីក្រុងកំពង់ឆ្នាំងអោយបានល្អ៕




































