នៅមណ្ឌលធនធានមនុស្សសាលាបឋមសិក្សាពោធិសាត់ បានរៀបចំបើកវគ្គបណ្តុះបណ្តាលគ្រូ អក្ខរកម្មកិច្ចសន្យាឆ្នាំ២០១៤ពិធីស្ថិតក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៊ីនេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡាដោយមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូអក្ខរកម្ម
កិច្ចសន្យាឆ្នាំ២០១៤មកពីស្រុកទាំងប្រាំនិងក្រុងមួយសរុបមានចំនួន៥៦នាក់ក្នុងស្រី២៦នាក់វគ្គសិក្សាមានរយពេល២០ថ្ងៃដោយគិតពីថ្ងៃទី២៤ខែមិនារហូតដល់ថ្ងៃទី១២ខែមេសាឆ្នាំ២០១៤។
លោកសួង សូភី ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តពោធិ៍សាត់បានជំរាបជូនឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាអំពីលក្ខណ:ភូមិសាស្ត្រប្រជាពលរដ្ឋសរុបក្នុងខេត្តមានចំនួន៤៣៣.៧២០នាក់មានប្រជាកសិករ៨៥%សិប្បករនិងសេវាករ១៣%និងអ្នកប្រកបមុខរបរចម្រុះ២%។ផ្នែកប្រពន្ធអប់រំក្នុងប្រពន្ធ័មានសាលាមតេយ្យចំនួន១៥០សាលាសាលាបឋមសិក្សា២៨០សាលាអនុវិទ្យាលយ័៨១សាលាវិទ្យាលយ័១៥សាលានិងផ្នែកអប់រំក្រៅប្រពន្ធ័មានថ្នាក់អក្ខកម្មចំនួន៦៥ថ្នាក់ មានសិស្សសរុបចំនួន១៤១១នាក់ស្រី៩៣៦នាក់ដែលបានអនុវត្តលើភូមិចំនួន៦២ភូមិ។
មានមតិសំណាលក្នុងពិធីបើកវគ្គបណ្តុះគ្រូអក្ខរកម្មកិច្ចសន្យាឆ្នាំ២០១៤ ឯកឧត្តម ហ៊ាង ស៊ីនេ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានសំដែងនូវទឹកចិត្តសប្បាយរីករាយជាអតិបរិមាដោយឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គវគ្គបណ្តុះបណ្តាលគ្រូអក្ខរកម្មកិច្ចសន្យាសំរាប់ឆ្នាំ២០១៤ក្នុងថ្ងៃនេះឯកឧត្តមបានកោតសរសើរដល់លោកគ្រូទាំងអស់ដែលការបេ្តជ្ញាខ្ពស់ទោះបីជាលោកគ្រូនិងអ្នកគ្រូទាំងអស់មិនមែនជាបុគ្គលិករបស់ក្រសួងអប់រំយុវជននិងកីឡាក៏ដោយប៉ុន្តែលោកគ្រូអ្នកគ្រូបានចុះជួយបង្រៀនប្រជាពលរដ្ឋនិងយុវជនយើងឲ្យផុតពីគ្រោះមិនចេះអក្សរឯកឧត្តមបានធ្វើការប្រៀបធៀបអ្នកមានចំណេះដឹងទៅអ្នកដែលគ្មានចំណេះដឹង អ្នកគ្មានចំណេះដឹងបើបុរសច្រើនតែប្រព្រឹត្តិអ្វីដែលខុសច្បាប់ដូចជាការសេពគ្រឿងញៀណស្រីស្រាល្បែងស៊ីសងគ្រប់ប្រភេទច្រើនប្រីនូវអំពើហឹង្សាចោរកម្មលួចឆក់ប្លន់តែបើជាស្ត្រីងាយរងគ្រោះដោយការកស៊ីផ្លូវភេទនិងងាយរងគ្រោះដោយសារជម្ងឺអេដស៏។
អ្នកដែលមានចេះដឹងការស្វែងរកប្រភពចំណូលលើសអ្នកដែលគ្មានចំណេះដឹង ២០% ចំពោះនារីភេទវិញមានប្រភពចំណូលហើយអាចគេចផុតពីអំពើហឹង្សាគេចផុតពីអំពើហឹង្សានិងគេចផុតពីជម្ងឺអេដស៏ដែលធ្វើឲ្យសង្កមទាំងមិនភាពសុខដុម្យរម្យនានិងបានរួមចំណែកយ៉ាងសំខាន់ធ្វើឲ្យការអនុវត្តគោលនយាបាយភូមិឃុំមានសុត្ថិភាពទទួលបាននូវប្រសិទ្ធិភាពខ្ពស់។ឯកឧត្តមបានសំណូមពរឲ្យលោកគ្រូអ្នកគ្រូទាំងអស់ត្រូងផ្ចិតផ្ចង់ស្មារតី ស្តាប់និងខិតខំសិក្សារៀនសូត្រដើម្បីទទួលនូវចំណេះដឹងទាំងឡាយដែលបានទទួលពីវគ្គបណ្តុះបណ្តាលរយ:ពេល២០ថ្ងៃនេះទៅអនុវត្តនៅតាមភូមិទទួលបាននូវប្រសិទ្ធិភាពខ្ពស់ ។