​មន្ត្រី​យោធា​ម្នាក់​បាន​ជាប់​ពាក់​ព​ន្ធ័​និង​រឿង​កាង​បទល្មើស​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​តាមផ្លូវ​ជាតិ​លេខ​៤២

0

​កំពង់ស្ពឺ​=​មន្ត្រី​យោធា​ម្នាក់​ឈ្មោះ ឃីម ដែល​ឈរជើង​តាមផ្លូវ​ជាតិ​លេខ​៤២​ពី ស្រុក​ឪ​រ៉ា​ល់​មក​ទី​រួម​ខេត្តកំពង់ស្ពឺ​ត្រូវបាន​ពលរដ្ឋ​អ្នករស់នៅ​ម្តុំ​នោះបាន​និយាយថា​ជា​អ្នករកស៊ី​កាង​បទល្មើស​ព្រៃឈើ​ដឹក​តាម​គោយន្ត​កន្ត្រៃ​យ៉ាង​អនាធិបតេយ្យ​គ្មាន​មេ​គ្មាន​កើយ​ណា​អើពើ​និង​ទង្វើ​របស់គេ​ឡើយ ។​20150216_110751
​តាម​សេចក្តី​រាយ​ការ​ណ៏​ថា មន្ត្រី​យោធា ឈ្មោះ ឃីម នេះ​ជាម​ន្ត្រី​យោធា​នៃ​យោធ ភូមិភាគ​ទី​៣​ផ្នែក (2B)​ដឺ​បេ តែងតែ​ចុះ​ប្រ​ត្តិ​ការ​ណ៏​កាង​បទល្មើស​ព្រៃឈើ នៅ ចំណុច ស្ពានដែក​ក្នុងស្រុក​ឪ​រ៉ា​ល់ ។​
​តាម​អ្នករស់នៅ​ម្តុំ​នោះបាន​និយាយថា លោក​ឃីម ដែលជា​អ្នកកាង​ឈើ នេះ តែងតែបាន​នាំគោ​យន្ត​ដឹកឈើ​តាមផ្លូវ​ជាតិ​លេខ​៤២​ចេញពី​ស្រុក​ឪ​រ៉ា​ល់​មក​លួច​ចូល​រោង​សិប្បកម្ម​តាម​រោង​លួចលាក់​ជាច្រើន​នៅក្នុង​ព្រៃ​ដែលជា​សិប្បកម្ម​ល្មើសច្បាប់​ដែល​រូបគេ​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ ។​
​មន្ត្រី​យោធា​យោធភូមិភាគ​ទី​៣​ម្នាក់​ដែល​សុំ​លាក់​ឈ្មោះ​បាន​និយាយថា រូបគាត់ មិនបាន​ស្គាល់ឈ្មោះ ឃីម នេះ​ទេ​ហើយ​មន្ត្រី​យោធា​យោធភូមិភាគ​ទី​៣​ក៏​មិន មាន​អ្នកណា​ហ៊ាន​ប្រ​ពិ​ត្ត​បែបនេះ​ទេ ។ ដោយឡែក មន្ត្រី​យោធា​(2B)​ដឺ​បេ នៃ​អគ្គបញ្ជាការ​ប្រចាំខេត្ត​កំពង់ស្ពឺ ក៏បាន​លើកឡើង ដោយ​ប​ដិ​សេដ្ឋ​ថា​មិនមាន មន្ត្រី​របស់ខ្លួន​ណា​ម្នាក់​ហ៊ាន​ដើរ​ប្រ​ព្រ​ត្តិ​បែបនេះ​ខុស​និង​បទបញ្ជា​នោះទេ ។​
​អង្គភាព​មួយៗ​ដោយ​ឆ្លើយ​មិន​ទទួលខុសត្រូវ​បែបនេះ​ពលរដ្ឋ​បាន​សុំ​ណូ​ម​ពរ​ដល់​លោក​ឧ​ត្ត​ម​សេនី​ឯក យឿ​ង សុខុន មេបញ្ជាការ​យោធភូមិភាគ​ទី​៣ ក៏​ដូច ជា​លោក​អភិបាលខេត្ត​កំពង់ស្ពឺ​មេត្តា​កោះហៅ​បុគ្គល​ខាងលើ​មក​សាកសួរ​ឬ​អប់រំ​កែប្រែ​ដល់​កងកំលាំង​ទាំងនោះ​ឲ្យ​ប​ញ្ឃ​ប់​ជាបន្ទាន់​នៅ​ទង្វើរ​ទាំងនេះ​ដែល​ផ្ទុយ​និង​ច្បាប់​ប្រាស់ចាក​ពី​វិ​ន​យ័​កង​ទ​ព័​និង​ប៉ះពាល់​ដល់​កិច្ចការ​ការពារ​ព្រៃឈើ​ថែមទៀត ។20150216_110654

ហើយ​បើសិន​តែ​នៅតែ​បណ្តែតបណ្តោយ​ឲ្យ​កងកំលាំង​ដើរ​កាង​បទល្មើស​មិន​ស្របច្បាប់​ទាំងនេះ​ទៀត​តទៅ​មុខ​ភាពអនាធិបតេយ្យ​និង​កើតមាន​ពេញ​ទូទាំង​ខេត្ត​និង​ធ្វើ​ឲ្យ​បាត់បង​ជំនឿ​ចិត្ត​ពលរដ្ឋ​មក​អាជ្ញាធរ​ទាំងអស់​ក្នុងនោះ​រាប់ទាំង​ការដាក់​កុងត្រូលជជុះ​ផងដែរ ៕​