​ពិ​ព័រ​ណ៌​វប្បធម៌ ស្វែងយល់ អំពី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី វប្បធម៌ ប្រជាជន​ចិន

0

​សៀមរាប វិទ្យាស្ថាន​ខុង​ជឺ នៃ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ​ពិធី​ស្វែងយល់​អំពី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​វប្បធម៌​របស់​ប្រជាជន​ចិន នៅ​គ្រប់​បណ្តា​សាខា​ទាំង​១៨ នៃ​វិទ្យាស្ថាន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង ខេត្ត​ចំនួន​៦ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​២៨ ខែមករា ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅក្នុង​នេះ សាខា​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រចាំ​នៅ​ខេត្តសៀមរាប បានរៀបចំ​ពិ​ព័រ​ណ៌​ស្វែងយល់ អំពី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី វប្បធម៌​របស់​ប្រជាជន​ចិន នា​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ​នេះ នៅ​វិទ្យាល័យ​អង្គរ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​សំនាក់ លោក​ម៉ៅ វុ​ឌ្ឍី អភិបាលរង​ខេត្ត ។DSC_8222
​លោក​បណ្ឌិត ជា មុនី​ឬ​ទ្ធិ នាយក​វិទ្យាស្ថាន​ខុង​ជឺ នៃ​រាជបណ្ឌិតសភា​កម្ពុជា បាន​បញ្ជាក់ថា​៖ ប្រជាជន​ចិន មាន​វប្បធម៌​ចំណាស់​របស់ខ្លួន មិនតិចជាង ៥ ០០០ ឆ្នាំ​នោះឡើយ ហើយ​ពិធីបុណ្យ​ចូលឆ្នាំ គឺជា​ជ្រុង​មួយ​នៃ​វប្បធម៌​របស់​ប្រជាជន​ចិន ដែល​បង្កប់​នូវ​សេចក្តី​សប្បាយរីករាយ ក្នុង​ការជួបជុំ​ញាតិមិត្ត បងប្អូន សួរសុខទុក្ខ​គ្នា កំសាន្ត​សប្បាយ​ជាមួយគ្នា បន្ទាប់ពី​បាន​បែក​គ្នា ប្រកបមុខរបរ​រៀងៗ​ខ្លួន អស់​រយៈពេល​១​ឆ្នាំកន្លងមក ។ ឯកឧត្តម បាន​បញ្ជាក់ថា បុណ្យចូលឆ្នាំ​ចិន គឺមាន​ប្រវត្តិ​បែប​រឿងនិទាន ។ អក្សរ​ជូនពរ ត្រូវបាន​គេ​បិទ​នៅតាម​មាត់ទ្វា មាត់​បង្អួច និង​ខ្លោងទ្វា នៃ​គេហដ្ឋាន ហើយ​ពាក្យ​ជូនពរ​ក៏ត្រូវ​បាន​គេ​ជូន​ឲ្យ​គ្នា​ទៅវិញទៅមក​ផងដែរ ។​DSC_8225
លោក​ម៉ៅ វុ​ឌ្ឍី បាន​ថ្លែ​ថា​៖ ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​រឹតចំណង​មិត្តភាព​ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​លើ​សាកលលោក ជាពិសេស​គឺ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​សព្វថ្ងៃ​ចំណងមិត្តភាព​នៃ​ប្រទេស​ទាំង​២ កម្ពុជា​-​ចិន​បាន​ក្លាយជា​មិត្តភាព​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ។ ឯកឧត្តម​បាន​ថ្លែង​នូវ​អំណរ​សាទរ ចំពោះ​វិទ្យាស្ថាន​ខុង​ជឺ ដែល​កន្លងមក បាន​ជួយ​ណែនាំ​មិត្តភក្តិ​ចិន​ជាច្រើន​មកដល់​ខេត្តសៀមរាប និង​បានរួម​សហការ​ជាមួយគ្នា ដើម្បី​បណ្តុះបណ្តាល​ភាសា​ចិន ដល់​សិស្ស​និង​និស្សិត និង​បានផ្តល់​អាហារូបករណ៍​ផងដែរ ដើម្បី​បាន​និស្សិត​កម្ពុជា ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ចិន ហើយ​ថ្ងៃនេះ យើង​ក៏បាន​យល់​កាន់​ច្បាស់ អំពី​ជ្រុង​មួយ​នៃ​វប្បធម៌​ចិន នោះ​គឺ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ។DSC_8220
ពិ​ព័រ​ណ៌ ស្វែងយល់​អំពី​បុណ្យចូលឆ្នាំ​ចិន​នៅ​ខេត្តសៀមរាប បានបង្ហាញ​ដល់​មិត្តភក្តិ​កម្ពុជា ឲ្យ​បាន​យល់​ជ្រាប​អំពី​ប្រវត្តិ​ចូលឆ្នាំ​ចិន បង្ហាញ​អំពី​វប្បធម៌​នៃ​ការសម្តែង ក្បាច់គុន សិល្បៈ​របាំ​ទេវៈ របាំ​ក្ងោក​ចិន សិល្បៈ​ក្រង​ចំណង សិល្បៈ​នៃ​ការ​កាត់​ក្រដាស់ និង​ប្រពៃណី​នៃ​ការ​វេច​ខ្ចប់​ធ្វើ​នំ​គាវ ។ ឯកឧត្តម បណ្ឌិត ជា មុនី​ឬ​ទ្ធិ បាន​បកស្រាយ​ឲ្យ​ដឹងផង​ដែរ អំពី​ជំនឿ​ប្រពៃណី​នៃ​ការ​វេច​ខ្ចប់​ធ្វើ​នំ​គាវ ។ គ្រូបង្រៀន​ភាសា​ចិន​នៃ​វិទ្យាស្ថាន​ខុង​ជឺ ប្រចាំ​នៅ​ខេត្តសៀមរាប បានរៀបចំ​

កម្មវិធី​វេច​ខ្ចប់​ធ្វើ​នំ​គាវ ។ ឯកឧត្តម បានបញ្ជាក់​ប្រាប់ថា ពាក្យ​ថា នំ​គាវ តាម​ភាសា​ចិន មានន័យថា ទ្រព្យ គឺ ទ្រព្យសម្បត្តិ ។ អាស្រ័យ​យ៉ាង​ដូច្នេះហើយ ទើប​ប្រជាជន​ចិន​មាន​ជំនឿ​ប្រពៃណី ធ្វើ​នំ​គាវ ចែក​កូនចៅ​ទទួលទាន ក្រោម​អ​បិ​យ​ជំនឿ​ថា បាន​បរិភោគ​នំ​គាវ​ចូល​ពោះ ដូច​មានទ្រព្យ​ហូរ​ចូល​ផ្ទះ ៕ ដោយ​គឿន​វ៉េ​ត​