ខេត្តស្ទឹងត្រែង:ក្មេងស្រីមានគ្នាបួនទៅប្រាំនាក់បាននាំគ្នាទៅមុជទឹកនិងហែលលេងតែជាអកុសល្យ ក្មេងស្រី២នាក់បានលុងទឹកស្លាប់បាត់បង់ជីវិត ខណដែលក្មេងស្រីម្នាក់ទៀត ព្យាយាមជួយសង្គ្រោះគ្នារបស់គេ ប៉ុន្តែមិនអាចជួយសង្គ្រោះបាន ធ្វើក្មេងស្រីលុងទឹកអោបជាប់បណ្តាលអោយលុងស្លាប់ទាំង២នាក់។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១៥ ខែគម្ភះ ឆ្នាំ២០១៥ ក្នុងទឹកទន្លេសេកុង ត្រង់ចំណុចមុខបន្ទាយកងរាជអាវុធហត្ថខេត្ត ស្ទឹ ងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថបានអោយដឹងថាក្មេងស្រីដែលលង់ទឹកស្លាប់ទាំង២នាក់ខាងលើទី១ឈ្មោះ សាយ គឹមសួរ អាយុ១២ឆ្នាំ នឹងទី២ឈ្មោះ ភុយ លីម៉ា អាយុ១២ឆ្នាំ ជាកូនស្រីរបស់លោក ភុយ ខ្វៃ ជាមន្ត្រីកងរាជអាវុធខេត្ត ក្មេងទាំង២នាក់ជាសិស្សវិទ្យាល័យព្រះរាជបូជនីយកិច្ច និងមានទីលំនៅក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។
មន្ត្រីអាវុធហត្ថបានបន្តឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ក្មេង ស្រីប្រមាណបួនទៅប្រាំនាក់ បាននាំគ្នាចុះទៅមុជទឹកទន្លេនិងហែលលេង នៅមុខបន្ទាយ កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងមួយសន្ទុះ ក្រោយមកក្មេងស្រីម្នាក់ បានរៀនហែលលេងមកដល់កន្លែងទឹកជ្រៅបានលង់ទឹក ហើយក្មេងស្រីម្នាក់ទៀត បានហែលទៅជួយក៏ត្រូវក្មេងស្រីនោះ ស្រវាអោបបណ្តាលឲ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង។
មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងទៀតថាក្រោយមានហេតុការកើតឡើង ក្មេងៗស្រីដែលទៅមុជទឹកលេងជាមួយគ្នា ក៏បានរត់មកប្រាប់មន្ត្រីអាវុធហត្ថនៅក្បែរកន្លែងកើតហេតុ ធ្វើអោយមានការផ្ញាក់ផ្អើលទាំងមន្ត្រីអាវុធហត្ថ និងប្រជាពលរដ្ឋនាំគ្នាចុះមុជរាវរកជិតមួយម៉ោងទើបប្រទះឃើញ និងបានធ្វើចលនាជួយសង្ក្រោះ និងបានដឹកយកទៅសង្ក្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត តែជាអកុសល្យក្មេងស្រីទាំង២នាក់ មិនអាចជួយសង្ក្រោះបានឡើយ លោកគ្រូពេទ្យបានប្រាប់ថា ក្មេងស្រី ទាំង២បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ចំណែកសាកសពក្មេងស្រីទាំង២នាក់ ត្រូវបានក្រុគ្រូពេទ្យប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណតាមប្រពៃណី។
ដោយឡែកក្មេងស្រីរងគ្រោះ ឈ្មោះភុយ លី មា ជាកូនស្រីរបស់លោក ភុយ ខ្វៃ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ដោយសារតែឪពុក ម្តាយក្មេង រងគ្រោះមានជីវភាពខ្វះខាត លោកឧត្តមសេនីយ៏ត្រី អៀង វ៉ាន់ឌី មេបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថខេត្តបានជួយឧបត្តមថវិការក្នុងការចំណាយលើកម្មវិធីបុណ្យសពនេះទាំងស្រុង៕



































