​យុវជន​ម្នាក់​ស្រវឹង​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​ឃឿន​សួនច្បារ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​

0

​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ បាន​ជិះ​ម៉ូតូ​សេ​១២៥​មួយគ្រឿង ក្នុង​ល្បឿន​លឿន ដោយ​បួង​ចង្កូត​បត់​ឆ្លងផ្លូវ​មិនទាន់ ក៏​ជ្រុល​បុក​ឃឿន​សួនច្បារ បណ្តាល​ឲ្យ​បោក​ខ្ទប់​រងរបួស​ធ្ងន់ កាលពី​វេលា​ម៉ោង​២៣​និង​២០​នាទី​យប់ ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​សួនច្បារ ផ្លូវ​សហព័ន្ធរុស្ស៊ី កែង​ផ្លូវ​លេខ​២១៥ ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។​3
​តាម​សាក្សី​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​យុវជន​ម្នាក់ ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​1L-5545 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ទាញ​ចង្កូត​បត់​ឆ្វេង ទៅតាម​ផ្លូវ​លេខ​២១៥ ទៅ​ត្បូង ដោយ​បួង​ចង្កូត​ខ្លាំងពេក ក៏​ជ្រុល​បុក​និង​សួនច្បារ បណ្តាល​ឲ្យ​បោក​ខ្ទប់​និង​ឃឿន រងរបួស​ធ្ងន់​ចំណែក​ម៉ូតូ​រង​ការខូចខាត​ផងដែរ​2។​ ​
​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ និង​ទំនាក់ទំនង​ហៅ​ក្រុម​គ្រូ​សារ មក​ទ​ទូល​ដឹក​តាម​រ៉ឺម៉ក​កង់​បី ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ចំណែក​ម៉ូតូ​សមត្ថកិច្ច បានប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​ផងដែរ ៕1