ពិធីបុណ្យ​រាប់​បាត​ឧ​ទ្ធិ​ស​កុសល់ផល​បុណ្យ​ជូន​ដល់​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ស្ពាន​កំពង់ក្តី

0


​សៀមរាប​៖ ដោយមាន​ការគោរព និង​ជា​ទំនាម​ទំលាប់​ខ្មែរ​ប្រពៃណី​ខ្មែរ តែងតែ​បុរាណ​បាន នាំគ្នា​ធ្វើបុណ្យ​ដាក់​ទាន រាប់​បាត ដើម្បី​រំលឹក​នូវ​បុណ្យ​គុណ​បុព្វបុរស​ខ្មែរ និង​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​ដែល​បាន​ថែរក្សា ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ទទួលបាន​នូវ​សេចក្តីសុខ ទើប​នៅ​ព្រឹក​ថ្ងៃទី 11១៦ ខែ​កុ​ម្ភះ​ឆ្នាំ ២០១៥ ព្រះសង្ឃ​ចំនួន​២៣​អង្គ​មកពី​វត្ត​ជីក្រែង រួម​ជា​អាជ្ញាធរ ប្រជាពលរដ្ឋ លោកតា លោកយាយ បាន​អញ្ជើញ​សូទ្រ​មន្ត​ប្រស់​ព្រហ្ម​នៅលើ​ស្ពាន​នាគ ដែលជា​ស្ពាន​បុ​រាព និង​កសាង​នា​សម័យអង្គរ ដើម្បី​សុំ​សេចក្តីសុខ ដល់​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​បានធ្វើ​ដំណើរ​ឆ្លង​កាត​ស្រុក​ជីក្រែង ខេត្តសៀមរាប​។​Image7
​ប្រជាពលរដ្ឋ​ជាច្រើន​តែងតែ​ធ្លាប់​ស្គាល់​ថា នៅក្នុង​ស្រុក​ជីក្រែង​មាន​ស្ពាន​បុរាណ ដែល​បាន​កសាង​នា​សម័យ នា​អង្គរ និង​ជា​ទំលាប់​របស់​ប្រជាពលរដ្ឋ​ទូទៅ​ហៅថា ស្ពាន​កំពង់ក្តី អ្នកខ្លះ​ហៅថា ស្ពាន​នាគ ខ្លះទៀត​ហៅថា ស្ពាន​ប្រាប់​ទិស​ឬ​ស្ពាន​ព្រះ​ទិស ស្ពាន​នេះ​បានធ្វើ​នៅលើ​ផ្លូវជាតិ​លេខ​៦ កាលពីមុន អ្នកធ្វើដំណើរ​ឆ្លង​ការ​ស្ពាន​នេះ លុះដល់ ផ្លូវជាតិ​លេខ​៦ ត្រូវបាន​កសាង​ជួសជុល​ឡើងវិញ រាជរដ្ឋាភិបាល​បានធ្វើ​ស្ពាន​ប​ង្វៀង​មួយ​ថ្មី ដើម្បី​ឲ្យ​ធ្វើដំណើរ​និង​ចរាចរណ៍​យានយន្ត​តាម​ស្ពាន​ថ្មី ចំណែក​ស្ពាន​បុរាណ​ត្រូវបាន​អភិរក្ស​និង​ថែរក្សា​ដោយ​អាជ្ញាធរ អប្សរា ។​1
​នាពេល​បច្ចុប្បន្ន​ស្ពាន​នេះ​បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍ មួយ​ដ៏​សំខាន់​នៅក្នុង​ប្រទេស ស្ពាន ព្រះ​ទិស (​ស្ពាន​កំពង់ក្តី​) ស្ពាន​នេះ​ស្ថិតនៅ លើផ្លូវ​បុរាណ ត​ភ្ជាប់​ពី​អង្គរ ទៅ​ខេត្ត​ខ័​ណ្ឌ​ផ្សេងៗ នៅ​ភាគ​អាគ្នេយ៍ នៃ​រាជធានី​អង្គរ ឆ្លងកាត់​ស្ទឹង​ជីក្រែង ដែលមាន​បណ្តោយ​ប្រវែង ៨៦​ម៉ែត្រ ទទឹង ១៦​ម៉ែត្រ កំពស់ ១០​ម៉ែត្រ ពី​បាត​ស្ទឹង រន្ធ​ត​ដេ​វ​ចំនួន ២១ និង សរសរ ចំនួន ២០ ស្លាប​ស្ពាន​ទាំង​បួន មាន​ប្រវែង​ខុសៗ​គ្នា ដែល​ក្នុងនោះ ស្លាប​ខាង ពាយ័ព្យ​ប្រវែង ២២​ម៉ែត្រ និង កំពស់​៥​ម៉ែត្រ ស្ពាន​នេះ ធ្វើ​អំពី​ថ្មបាយក្រៀម លំអរ​ដោយ បង្កាន់ដៃ​នាគ មាន​6ក្បាល​៩ និង​ថ្មគោល​ចំនួន​៤ ធ្វើ​អំពី​ថ្មភក់ ថ្មគោល​២ ខាងលិច មាន​ម្ខាង​ឆ្លាក់​រូបយ​ក្យ​ជា​ឆ្មាំ និង ម្ខាង​ទៀត ជា​រូប​ទេវតា ដូច​ចម្លាក់​ទ្វារបាល តាម​ប្រាសាទ សម័យ​បា​យ័ន្ត​ដែរ​។​
​សូមបញ្ជាក់​ផងដែរ​ថា ជា​រៀងរាល់ឆ្នាំ អាជ្ញាធរ និង​ប្រជាពលរដ្ឋ តែងតែ​នាំគ្នា​ប្រារព្វ​ពិធីបុណ្យ រាប់​បាត​ដើម្បី ជាពិសេស​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត មក​ទស្សនា​ស្ពាន​កំពង់ក្តី​នេះ​ជាច្រើន និង​បានធ្វើ​ឲ្យ​ប្រជា ពលរដ្ឋ​នៅ​ទីនោះ​អាច​រក​ចំណូល​ពី​ការលក់​វត្ថុ​អនុស្សាវរីយ៍​ផងដែរ​។Image102

ដោយ ព្រុំ សុខា