កាសែត The NewYork Times បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៥ថា តួលេខដែលបានបង្ហាញពី រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះថា កំណើនសេដ្ឋកិច្ចជប៉ុន បានកើនឡើងក៏ពិតមែន តែការកើនឡើងនេះ វាទាបជាងការព្យករ ។ផ្អែកតាមរបាយការណ៍បឋមមួយ ដែលចេញដោយគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថា កំណើនផលិតផល សរុបក្នុងស្រុក ឬហៅថា ជីឌីភី គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៤ បានកើនឡើង២,២ភាគរយ ។ តួលេខនេះ គឺទាបជាងការព្យាករ ដោយសង្ឃឹមថាបានកើនឡើង ៣,៧ភាគរយឯណោះ ។បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់ ប្រទេសមហាអំណាច សេដ្ឋកិច្ចលេខ៣លើលោកមួយនេះបានកើនឡើងក៏ពិតមែន តែគេនៅតែមើលឃើញ និងដឹងច្បាស់ថា វិស័យជាច្រើនស្ថិតក្នុងស្ថានភាពធ្លាក់ចុះនៅឡើយ ទេ ។គេបានដឹងថា ចាប់តាំងពីចុងឆ្នាំ២០១២ ដែលលោក ស៊ីនហ្ស៊ូ អាបេ ចូលកាន់តំណែងវិញនោះ លោកបានព្យាយាមយ៉ាងខ្លាំង ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ចជប៉ុន ឲ្យប្រសើរឡើងបានមួយកម្រិតដែរ ដោយលោកបាន ដាក់គោលការណ៍មួយហៅថា Abenomics រាល់កិច្ចការទាំង ពួងត្រូវបានអនុវត្តន៍។
ក្រុមអ្នកវិភាគសេដ្ឋកិច្ចមួយចំនួន បានព្យាករណ៍ថា សម្រាប់ឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe លោកនឹងជំរុញឲ្យការនាំចេញ របស់ជប៉ុន មានសន្ទុះឈានឡើង និងបង្កើនការទាក់ទាញ ដល់ភ្ញៀវទេសចរទៀតផង ។
ក្រុមអ្នកវិភាគជាច្រើនបានរំពឹងថា សម្រាប់ការព្យាករណ៍ កំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះ និងឆ្នាំក្រោយ នឹងកើនឡើង១,៥ ឬ២ភាគរយ ៕