​មហាសេដ្ឋី​អ៊ីតាលី ស្ករ​សូកូឡា​ល្បី ទូទាំង​ពិភពលោក​ជនជាតិ​អី​តា​លី ទទួលមរណភាព ក្នុង​វ័យ​៨៩​ឆ្នាំ

0

ទូរទស្សន៍​ប៊ី​ប៊ី​ស៊ី បាន​ផ្សព្វផ្សាយ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៥​ថា លោក Michele Ferrero ជា​មហាសេដ្ឋី​មួយរូប ជនជាតិ​អ៊ីតាលី និង​ជា​អធិរាជ​ផលិត​ស្ករ​សូកូឡា ល្បីល្បាញ នៅ​ទូទាំង​ពិភពលោក បានទទួល​មរណភាព​ហើយ ក្នុង​រយៈ ៨៩​ឆ្នាំ ។​​ក្រុមហ៊ុន​ឯកជន​របស់លោក ដែលមាន​ឈ្មោះ​ល្បីល្បាញ ផលិត​ស្ករ​សូកូឡា មាន​ឈ្មោះថា Nutella ក្នុងនោះ​មាន Ferrero Rocher chocolates, Kinder eggs និង Tic Tac sweets ។​​លោក rrero បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅនេះ នៅ​គេហដ្ឋាន​របស់លោក នៅ​ប្រទេស​ម៉ូ​ណា​កូ បន្ទាប់ពី​រូបលោក​បាន​ធ្លាក់ ខ្លួន​ឈឺ​ក្នុងអំឡុងពេល ជាច្រើន​ខែ​មកហើយ ។ បើតាម​ការអះអាង​ពី​តំណាង​ក្រុមហ៊ុន លោក​បាន​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ ។​​លោក Sergio Mattarella s3ប្រធានាធិបតី​អ៊ីតាលី បាន​ប្រសិទ្ធិ​នាម​លោក​ថា “​សហគ្រិន​ដែល​កើត​ដំបូង​គេ​បង្អស់​” ។​
​គេ​បានដឹងថា ឪពុក​របស់លោក Ferrero ជា​អ្នកធ្វើ​នំ​ម្នាក់ ដែល​គេ​ស្គាល់​ឈ្មោះថា Pietro ដោយបាន​បង្កើត​ក្រុមហ៊ុន Nutella ក្នុង ឆ្នាំ ១៩៤៦ ។​​គេ​ក៏បាន​ដឹងថា ក្រុមហ៊ុន Nutella ត្រូវបាន​ទទួលស្គាល់ ពាសពេញ​ពិភពលោក ហើយ​បាន​ផលិត​ចេញ នៅតាម​បណ្តា​s1រោងចក្រ​ចំនួន ១១ និង​បាន​លក់​ចេញ​ផលិតផល ទៅកាន់​បណ្តា​ប្រទេស​ចំនួន ១៦០​នៅ​ទូទាំង​សកលលោក ។​​បុគ្គលិក​ដែល​បម្រើ​ការងារ​ឲ្យ ក្រុមហ៊ុន​របស់លោក Ferrero មាន​ជាង ២២​ពាន់​នាក់ ហើយ​ការលក់​ចេញ ផលិតផល​ក្នុង ១​ឆ្នាំៗ​ទទួលបាន ប្រាក់ចំណូល​ជាង ៥,៩​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ៕s5 s4 s2