ក្រុមអ៊ិស្លាមបង្កើតរដ្ឋ IS កាលពីថ្ងៃ ទី១៥ ខែកុម្ភៈ បានផ្សព្វផ្សាយឃ្លិបវីដេអូ ស្ដីពីការប្រហារជីវិតជនជាតិអេហ្ស៊ីប២១នាក់ដែលជាអ្នកកាន់សាសនាគ្រឹស្ដ ត្រូវចាប់ខ្លួននៅក្នុងប្រទេសសេរី ។គេហទំព័រមួយចំនួនរបស់ IS បាន ផ្សព្វផ្សាយឃ្លីបវីដេអូស្ដីពីជនជាតិ អេហ្ស៊ីបទាំង២១នាក់ដែលត្រូវខ្មាន់ កាំភ្លើង IS ដង្ហែយកទៅប្រហារជីវិត។ អ្នកទោសទាំងនោះត្រូវឱ្យអង្គុយជាជួរ ស្លៀកសម្លៀកបំពាក់ពណ៌ទឹកក្រូច ហើយ ត្រូវក្រុម IS ប្រហារជីវិតយ៉ាងព្រៃផ្សៃ នៅឆ្នេរសមុទ្រ ។ក្រសួងការបរទេសអេហ្ស៊ីបមិនទាន់ មានបទវិភាគប្រតិកម្មចំពោះឃ្លីបវីដេ អូទាំងនោះឡើយ ។ ប៉ុន្ដែជនជាតិអេហ្ស៊ីប ទាំង២១នាក់នោះត្រូវក្រុម IS ចាប់ខ្លួន កាលពីខែធ្នូ និងខែមករា កន្លងមក នៅ ទីក្រុងសឺតេ ប្រទេសលីប៊ី ។បច្ចុប្បន្នសាខាក្រុម IS នៅក្នុង ប្រទេសលីប៊ីបានគ្រប់គ្រងតំបន់ភាគ ច្រើននៅទីក្រុងសឺតេ ។ កន្លងមកថ្មីៗ ខ្មាន់កាំភ្លើង IS បានវាយប្រហារ ដណ្ដើមគ្រប់គ្រងស្ថានីយទូរទស្សន៍ វិទ្យុ ចំនួន២នៅក្នុងតំបន់នោះ ដោយពួកគេ ឱ្យផ្សព្វផ្សាយតែព័ត៌មានណាពាក់ព័ន្ធនឹងផលប្រយោជន៍របស់ក្រុម ISប៉ុណ្ណោះ ។លីប៊ីកំពុងធ្លាក់ក្នុងដំណាក់កាលនៃ ភាពជាប់គាំងនយោបាយបណ្ដាលមកពី បក្ខពួកនៅក្នុងប្រទេសបង្កលក្ខណៈងាយ ស្រួលដល់ក្រុមអ៊៊ិស្លាមបង្កើតរដ្ឋបង្រីក ការគ្រប់គ្រងទឹកដីនៅក្នុងប្រទេសលីប៊ី ។កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ក្រុមIS និងលីប៊ី បានបើកការវាយប្រហារ ទៅលើសណ្ឋាគារធំបំផុតនៅទីក្រុងទ្រីប៉ូ លី សម្លាប់មនុស្ស៩នាក់ និងរាប់សិប នាក់រងរបួស ។ ចាប់តាំងពីដើមខែធ្នូ ឆ្នាំ ២០១៤មក ក្រុមខ្មាន់កាំភ្លើងដែលមាន ភាពស្មោះត្រង់នឹង IS បានប្រកាសបង្កើត ទីតាំងគ្រប់គ្រងរបស់ខ្លួននៅភាគខាង កើតប្រទេសលីប៊ី។ ក្រុមដែលនៅប្រទេស លីប៊ីជាសាខារបស់ក្រុមIS ក្រោមការ បញ្ជាផ្ទាល់ពីមេដឹកនាំនៅក្នុងប្រទេស ស៊ីរី ។នៅក្នុងព្រឹត្ដិការណ៍ផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរអ៊ីតាលីបានប្រកាសថា អាចនឹងដឹកនាំប្រទេសសម្ពន្ធមិត្ដវាយ ប្រហារទៅលើក្រុម IS នៅក្នុងប្រទេស លីប៊ី។ បច្ចុប្បន្នអ៊ីតាលីបានប្រកាសបិទ ស្ថានទូតនិងដកមន្ដ្រីការទូតរបស់ខ្លួន ចេញពីទីក្រុងទ្រីប៉ូលី ក្រោយពេលស្ថាន ភាពសន្ដិសុខនៅទីនោះមិនអំណោយផលអំពើហិង្សាកើតឡើងឥតឈប់ឈរបង្ក ឡើងដោយក្រុម IS ។នៅពេលនេះអ៊ីតាលីបានចាប់ផ្ដើម ជន្លៀសពលរដ្ឋរបស់ខ្លួនចេញពីលីប៊ី ត្រឡប់មកស្រុកវិញដោយមានការចូល រួមពីកម្លាំងទាហ៊ានជើងទឹក យន្ដហោះ គ្មានមនុស្សបើកជាដើម ។រដ្ឋាភិបាលអ៊ីតាលីបានបើកយុទ្ធនា ការការពារសន្ដិសុខសុវត្ថិភាពដល់ប្រជា ពលរដ្ឋរបស់ខ្លួនរាប់សិបពាន់នាក់ក្នុង ប្រទេសលីប៊ី។ កន្លងមកក្រសួងការបរទេស អ៊ីតាលីក៏បានស្នើឱ្យពលរដ្ឋរបស់ខ្លួនចាក ចេញពីប្រទេសនេះជាបន្ទាន់ដែលអាច ធ្វើទៅបានបញ្ចៀសការខូចខាតទ្រព្យ សម្បត្ដិនិងអាយុជីវិត ។ក្នុងពេលជាមួយគ្នានោះដែររដ្ឋមន្ដ្រី ក្រសួងការពារជាតិអ៊ីតាលីក៏បានប្រកាស ថា អ៊ីតាលីនឹងដឹកនាំកម្លាំងសម្ពន្ធមិត្ដ វាយប្រហារទៅលើក្រុមIS ក្នុងប្រទេស លីប៊ី ក្នុងគោលដៅរារាំងការពង្រីកទឹក ដីនៅទីនោះបន្ដទៀត ។ អ៊ីតាលីនឹងបញ្ជូន កម្លាំងទាហាន៥ពាន់ចូលរួមក្នុងស៕