សេចក្ដីថ្លែងការណ៍ មួយពីការិយាល័យប្រធានាធិបតីបារាំងនិយាយថា ប្រទេសបារាំងនិងប្រទេសអាល្លឺម៉ង់ជឿថា បទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែនកំពុងត្រូវបានគោរពទូទៅ។ក៏ប៉ុន្តែ មេដឹកនាំរបស់បណ្ដាប្រទេសដែលបានជួយសម្របសម្រួលបទឈប់បាញ់នោះបាន និយាយថា ឧប្បត្តិហេតុក្នុងស្រុកខ្លះប្រាកដជានឹងត្រូវគោរពដោះស្រាយឆាប់ៗ។ ការបាញ់ផ្លោងបានបន្តនៅជុំវិញទីក្រុងដេបាល់សេវដែលត្រូវឡោមព័ទ្ធ ។ប៉ុន្តែ ការប្រយុទ្ធគ្នានៅក្នុងតំបន់នោះត្រូវបានគេរាយការណ៍ថា បានចុះថយចាប់តាំងពីបទឈប់បាញ់ចាប់ផ្តើមនៅពាក់កណ្ដាលអាធ្រាត្រ ថ្ងៃសៅរ៍មក។ពួក ឧទ្ទាមសិទ្ធិរុស្ស៊ីបាននិយាយពីពេលមុនថា ពួកគេមានសិទ្ធិបាញ់ទៅលើទីក្រុងនោះពីព្រោះគេជឿថា ទឹកដីនោះគឺជាកម្មសិទ្ធរបស់ពួកគេ។FP រាយការណ៍ ថានៅពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យយោធានិយាយថា កងទ័ពអ៊ុយក្រែន ស្ថិតនៅក្រោមការវាយប្រហារ៦០លើក នៅក្នុងរយៈពេលប៉ុន្មានម៉ោង ក្រោយពីការឈប់បាញ់ចូលជាធរមាន។ អ្នកនាំពាក្យរូបនោះនិយាយថា ក្រុងដេបាល់សេវបានបន្តជាឆាកនៃការប៉ះទង្គិចដ៏ខ្លាំងបំផុត។ពួកអ្នកត្រួតពិនិត្យOSCE យល់ស្រប ថា បទឈប់បាញ់ក់ដូចជាកំពុងត្រូវគេគោរពជាទូទៅ ប៉ុន្តែរអ៊ូរថា ត្រូវបានគេបដិសេធមិនឲ្យចូលទៅក្នុងទីក្រុងដេបាល់សេវនោះទេ៕