សារព័ត៌មាន ក្នុងស្រុកនិយាយថា ឆ្មាំសមុទ្រអ៊ីតាលីបានធ្វើប្រតិបត្តិការដ៏ធំមួយនៅថ្ងៃអាទិត្យ ដើម្បីជួយសង្គ្រោះពួកចំណាកស្រុកជាង២.០០០នាក់ នៅក្នុងភាពលំបាកនៅចន្លោះកោះLam Redusa របស់អ៊ីតាលីនិងឆ្នេរសមុទ្រលីប៊ី។ការជួយ សង្គ្រោះបន្ទាន់នោះធ្វើឡើងនៅថ្ងៃជាមួយគ្នាដែលប្រទេសអ៊ីតាលីនិយាយ ថា ខ្លួនកំពុងជម្លៀសបុគ្គលិកចេញពីស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសលី ប៊ី និងផ្អាកប្រតិបត្តិការនៅទីនោះ ដោយបានកឡើងពីស្ថានភាពសន្តិសុខធ្ងន់ធ្ងរនៅក្នុងប្រទេសដែលញាំញី ដោយអំពើហិង្សានោះ។ វេបសាយរបស់ស្ថានីយទូរទស្សន៍TG Com24និយាយថា ពួកចំណាកស្រុកប្រហែល២.១៣៤នាក់ មកពីប្រទេសលីប៊ីត្រូវបានគេជួយ។សារព័ត៌មានអ៊ីតាលីបានរាយការណ៍ដោយដកស្រង់សំដីទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ប្រទេសថា ជនចំណាកស្រុកប្រហែល២.១៦៤នាក់ មកពីប្រទេសលីប៊ីត្រូវបានគេជួយពីទូកជាង១០គ្រឿង។វេបសាយរបស់ស្ថានីយទូរទស្សន៍TG Com24និយាយថា នៅល្ងាចថ្ងៃអាទិត្យ ជនចំណាកស្រុកប្រហែល៥២០នាក់ឡើងជិះនាវាមួយគ្រឿងរបស់កងនាវាចរអ៊ីតាលី។ស្ថានីយទូរទស្សន៍ នោះនិយាយថា ពួកចំណាកស្រុកជាង៩០០នាក់ទៀតត្រូវបានជួយដោយឆ្មាំសមុទ្រ និងទូកប៉ូលិស ដោយឡែកពួកអ្នកដែលនៅសល់ត្រូវបានជួយសង្គ្រោះដោយនាវាផ្សេងៗនៅក្នុង តំបន់នោះ៕