ចោរឆក់​២​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​មិនបាន​សម្រេច​

​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​បានដូ​លរលាត់​ដៃរ​លាត់ជើង​ដោយសារ​ត្រូវ​ចោរ​ឆក់​ពីរ​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿន​ម៉ាក​ហុងដា​ឌ្រិ​ម​សង់​សេ​១២៥ បានធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​គាត់ ពេល​ដែល​គាត់​កំពុង​ដើរ​តាម​ផ្លូវ​តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី​យប់​ថ្ងៃ ២៤ ខែ​មិនា​ឆ្នាំ​២០១៤​នៅ​ចំណុច​

ផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ មុនី​រ៉េត សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ ទួលគោក ។ 
​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​ដែល​ឃើញ​ហេតុ​ការណ៏​នេះ​បានឹ​ឲ្យដឹងថា​នៅ​មុខពេល​កើតហេតុ​គឺ​ស្ត្រី​ម្នាក់ បាន​ដើរ​ធ្វើដំណើរ​បណ្តោយ​ផ្លូវ​មុនី​រ៉េត​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ស្រាប់តែ​ស្ត្រី​រងគ្រោះ​ខាងលើ ដើរមក​ដល់​ចំណុចកើតហេតុ​ខាងលើ ក៏​លេចមុខ​ចេញ​បុរស​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម​សេ​១២៥ ពណ៌ ខ្មៅ អត់​ស្លាក់​លេខ បាន​ជិះ​ពីក្រោយ​ស្ត្រី​នោះ​ហើយ​ក៏​បាន​ធ្វើ​សកម្មភាព ឆក់​កាបូប ពី​ស្ត្រី​នោះ​តែ​មិនបាន​សម្រេច ដោយ​មាន​ការប្រទាង​ប្រទុង ក៏​ធ្វើឲ្យ​ជនរងគ្រោះ​ដូល​អូស​ជាង​ពីរ​ម៉ែត្រ នៅ​និង​ថ្នល់​រងរបួស់​រលាត់​ដៃ​រលាត់​ជើង ហើយ​ចោរឆក់​ទាំង​ពីរ​នាក់​នោះ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែម្តង​។  បន្ទាប់ពី​កើតហេតុ​ស្ត្រី​រងគ្រោះ​ខាងលើ​មិន​បាន​បាត់បង់​សំភារៈ​អ្វី​ឡើយ គ្រាន់តែ​រងរបួស​ប៉ុណ្ណោះ ហើយ​ជនរងគ្រោះ​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យ​នៅ​ប៉ុស្ថិ៏នគរបាល​ផ្សារដើ​មគរ​ផង​ដែរ ព្រោះ​មិន​ចង់​មាន​រឿង​វែងឆ្ងាយ ៕​

1 2