​ជនរងគ្រោះ​ដោយសារ​អគ្គីភ័យ​០២​គ្រួសារ និង​គ្រួសារ​អ្នកជំងឺ​មួយ​គ្រួសារ​បានទទួល​អំណោយ​ពី​សហភាព​សហ​ពន្ធ​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ

0

​ខេត្ត​ព្រះសីហនុ​​ ​កាលពី​ថ្ងៃទី​១៤ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ សហភាព សហ​ព​ន្ធ័​យុវជន​ខេត្ត​ព្រះសីហនុ​ប្រមូល​ថវិកា​ជួយ​ដល់​ជនរងគ្រោះ​ដោយសា​អគ្គីភ័យ​ចំនួន​០២​គ្រួសារ គឺ​គ្រួសារ​លោក សឿង លី អាយុ ៤២​ឆ្នាំ គ្រួសារ​លោក យ៉​ន់ រិ​ក អាយុ​៤៤​ឆ្នាំ និង​គ្រួសារ​ក្រីក្រ​មាន​ជំងឺ​របស់លោក រស់ សុទ្ធ អាយុ ៤៦​ឆ្នាំ មាន​ទីតាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដឹកនាំ​ដោយ​ឯកឧត្តម ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត ព្រះសីហនុ ។​FB_IMG_1424055191315
​ឯកឧត្តម ស្រ៊ុន ស្រ៊ន់ បាន​មាន​ប្រសា​ស​ន៌ ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា ដែលជា​និច្ចកាល​ឯកឧត្តម បានគិត​គូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស​ប្រជាពលរដ្ឋ​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ គ្រោះ​អគ្គីភ័យ ជនក្រីក្រ ចាស់ជរា​គ្នាន​ទីពឹង ដើម្បី​ធ្វើយ៉ាងណា​សង្គ្រោះ សម្រួល​នូវ​ការខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។FB_IMG_1424055215377
​ឯកឧត្តម ស្រ៊ុន ស្រ៊ន់ ក៌​បាន​សំដែង​ការចូលរួម​សោកស្តាយ និង​ចូលរួម​រំលែក​ទុក​លំបាក​ដែល​បាន​បាត់បង់​លំនៅដ្ឋាន ជួបប្រទះ​នូវ​កា​លំបាក​ខ្វះខាត និង​តម្រូវ​ការចាំបាច់​នូវ​ទីជម្រក​ស្នាក់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងពីរ​គ្រួសារ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​អស់ កាលពី​ដើមខែ​កុ​ម្ភះ ឆ្នាំ​២០១៥​កន្លងមកនេះ ។ ដោយសារ​មើលឃើញ​នូវ​ការលំបាក​ខ្វះខាត​ទីជម្រក ស្បៀង ប្រចាំថ្ងៃ ទើប​សហភាព សហ​ព​ន្ធ័​យុវជន​ខេត្ត​ព្រះសីហនុ សហការ ជាមួយ​សហភាព សហ​ព​ន្ធ័​យុវជន​ស្រុក​ព្រៃនប់ បាន​ប្រមូល​ថវិការ​ផ្ទាល់ខ្លួន ដើម្បី​យកមក​ចូលរួម​ជួយ​រំលែក​នូវ​ការលំបាក​ខ្វះខាត​របស់​បងប្អូនរ​ង​គ្រោះ និង​គ្រួសារ​ក្រីក្រ​មាន​ជំងឺ​នាពេលនេះFB_IMG_1424055234491

សបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ពី​សំណាក់​សហភាព សហ​ព​ន្ធ័​យុវជន​កម្ពុជា​ខេត្ត​ព្រះសីហនុ ដែល​តែងតែ​ចូលរួម​សហការ​ជាមួយ​គ្រួសារ​ជនរងគ្រោះ និង​ជនក្រីក្រ នៅក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​រក​ជំនួយ​ឧបត្ថម្ភ​យកមកចែក​ជួន​ជួយ​សម្រួល​ជីវភាព​រស់នៅក្នុង​គ្រួសា និង​មាន​ទីជម្រក​សមរម្យ​ឡើងវិញ ដើម្បី​ឪ្យ​កូនៗ​បាន​បន្ត​ការសិក្សា​រួមចំណែក​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​កំណែទម្រង់​ស៊ី​ជំរៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៥ ។​
​អំណោយ​ដែល​ចែកជូន​គ្រួសារ​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​ទាំងពីរ​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​ចំនួន ៥០​គីឡូគ្រាម សង្ក​សី​ចំនួន ៤០​សន្លឹក ថវិការ​១​លាន​រៀល និង​សម្ភាះ​ផ្ទះបាយ​ចំនួន​១៦​មុខ​ផ្សេងទៀត ដោយឡែក​គ្រួសារ​លោក យិន រិ​ក អាយុ ៤៤​ឆ្នាំ មានកូន​ក្នុងបន្ទុក​៥​នាក់ ប្រុស​០៤​នាក់ ស្រី​០១​នាក់ ទទួលបាន​ថវិកា​បន្ថែមចំនួន ៩៥៣.៦០០​រៀល ពី​ក្រុមប្រឹក្សា​យុវជន​នៃ​វិទ្យាល័យ​ហ៊ុន សែន​វាលរេញ ។FB_IMG_1424055222868

ចំពោះ​គ្រួសារ​ក្រីក្រ​និង​មាន​ជំងឺ​លោក រស់ សុទ្ធ អាយុ​៤៦​ឆ្នាំ​ទទួលបាន​អង្ករ ៥០​គីឡូក្រាម ថវិការ ៥០​ម៉ឺន​រៀល មី ០២​កេស ទឹកដោះគោ ៥​កំប៉ុង ស្កសរ ០២​គីឡូក្រាម និង​តែមួយ​កញ្ចប់ ៕ ​ ​ ​ ​ដោយ ស៊ុយ ចាន់​ធា​