ខេត្តប៉ៃលិន ៖ យោងតាម ប្រសាសន៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន លោក សេង រ៉ន បានប្រាប់អ្នកព័ត៌មានតាមទូរស័ព្ទនាព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ខណៈក្រុមអ្នកសារព័ត៌មាន បានទៅដល់មន្ទីរពេទ្យដើម្បីសាកសួរ បន្ថែមពីមូលហេតុនៃការរាគរុស ក្អួតចង្អោរ របស់ក្មេងតូចៗ សិស្ស សាលាខ្មែរអន្តរជាតិប្រ៊ិជ ចំនួន៣០នាក់ ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា បញ្ហានេះខាងមន្ទីរ មិនទា ន់បានទទួលលទ្ធផលនៃការពិសោធន៍ទៅលើកំហាកនិង ចំណីអាហារនៅឡើយទេ ព្រោះការបញ្ជូនវត្ថុតាង នេះ ចំពេលថ្ងៃសម្រាកពីការងារ ដោយសារខាងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន គ្មានបន្ទប់ពិសោធន៍ លោ កបានបញ្ជូនទៅរាជធានីភ្នំពេញ ប្រហែលល្ងាច ឬរសៀលថ្ងៃនេះទើបដឹងលទ្ធផល ។
ចំណែកនាយកសាលាឯកជនខ្មែរអន្តរជាតិប្រ៊ិជ លោក ម៉ៅ សាមាន បានបញ្ជាក់ប្រាប់តាមទូរ ស័ព្ទថា នៅព្រឹកនេះ សិស្សទៅរៀនជាធម្មតា ចំនួន៧០ភាគរយ ។ ចំណែកសិស្សដែលពុលអាហារ រហូតមក ដល់ព្រឹកថ្ងៃទី១៦នេះ មានសភាពធូរស្បើយឡើងវិញហើយ ។
ចំណែកអាណាព្យាបាលបានប្រាប់ឱ្យដឹងថា កូនគាត់ដែលក្អួតចង្អោរ រហូតមកដល់ពេលនេះ មានសភាពធូរស្រាលគ្រាន់បើហើយ ប៉ុន្តែគាត់មិនទាន់ឱ្យកូនទៅរៀនទេ ព្រោះសភាពកូនរបស់គាត់នៅ មិនទាន់រឹងប៉ឹងនៅឡើយ ។ ម្យ៉ាងវិញទៀត នៅឈឺឆ្អល់ក្នុងពោះ ហេវហត់អស់កម្លាំង រង់ចាំឱ្យជាសះស្បើយ ឡើងវិញទើបញ្ជូនទៅរៀនជាធម្មតាវិញ ។
អាណាព្យាបាលបានបន្តទៀតថា សូមអំពាវនាវដល់អាជ្ញាធរ និងមន្ទីរសុខាភិបាលខេត្ត មេត្តារក មូលហេតុនៃការក្អួតចង្អោរកូនៗរបស់ពួកគាត់ និងចុះត្រួតពិនិត្យនៅក្នុងសាលារៀន នានា ទូទាំងខេត្ត ពិសេសនៅសាលាខ្មែរអន្តរជាតិប្រ៊ិជនេះតែម្តង ។
សូមបញ្ជាក់ថា ករណីក្មេងៗរាគរុះក្អួតចង្អោរនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០ នា ទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតនៅចំណុចសាលារៀនខ្មែរអន្តរជាតិប្រ៊ិជ ក្នុងភូមិថ្នល់ទទឹង ឃុំ អូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។



































