ខេត្តប៉ៃលិន ៖ រថយន្តយីឌុបម៉ាកហ៊ីយិនដាយដឹកខ្សាច់ពេញទ្រុង ពេលឡើងទួល ដាច់កាឡេ ថយក្រោយយ៉ាងលឿន ចំងាយប្រហែលជាង១គីឡូម៉ែត្រ ។ អ្នកបើកបរមើលសភាពមិនស្រួល ក៏លោត ចោលរថយន្ត ទុកឱ្យរថយន្តនោះ ក្រឡាប់ធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ពីរបីត្រឡប់ ។ ចំណែកអ្នកបើ កបររងរបួសស្រាល ដែលហេតុក្រារណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥៧ ក្នងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
អ្នកបើកបរមានឈ្មោះ វឿន ភេទប្រុស អាយុ២៥ឆ្នាំ រងរបួសស្រាល ដោយបើកបររថយន្តម៉ាក ហ៊ីយិនដាយពណ៌ស ទ្រុងប្រផេះ ពាក់ស្លាកលេខកំពង់ឆ្នាំង 3A-0020 រងការខូចខាតទាំងស្រុង ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្ត ដឹកខ្សាច់ បើកបរក្នុងទិសដៅពីកើតទៅលិច ដោយដឹកខ្សាច់ពេញទ្រុង ដើម្បីយកទៅឱ្យថៅ កែម្នាក់ ឈ្មោះ ថូ ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា លុះដល់ចំណុចកើតហេតុខាងលើ ជាផ្លូវឡើងទួល ក៏ដាច់ កាឡេ បណ្តាលឱ្យរថយន្តថយក្រោយយ៉ាងលឿន ។ ពេលនោះអ្នកបើកបរព្យាយាមបួងចង្កូត តែដល់ជិតស្ពានមានរថយន្តពីរគ្រឿងចតនៅលើចិញ្ចើមផ្លូវ ក៏កាច់ចង្កូតគេចពីរថយន្តនោះ បណ្តាលឱ្យជ្រុលធ្លាក់ទៅក្នុងប្រឡាយអត់ទឹក ។ \
តែសំណាងល្អអ្នកបើកបរបានបើកទ្វាររថយន្ត លោតចុះទាន់ពេលវេលារួចផុតពីគ្រោះថ្នាក់ ។
បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានខាងថៅកែហៅគ្រឿងចក្រយកមកស្ទូចដើម្បីធ្វើកា រជួសជុល ៕ ដោយ ៖ ឡោ សុខ ហៃ



































