ខេត្តប៉ៃលិន ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយពីបានបង្ករបួសស្នាម ទៅលើជនរង គ្រោះចំនួនពីរនាក់ ដែលស្នាក់នៅធ្វើការជាកម្មករជាមួយគ្នា នៅកសិកដ្ឋានដាំកៅស៊ូ ក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។
ហេតុការណ៍ចាប់ខ្លួននេះ នៅវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈក្រោយពីទាស់គ្នាបានរយះពេល១យប់ ស្ថិតក្នុងភូមិកូនដំរី ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង មកសមត្ថកិច្ចស្នងការ ។
ប្រភពពីនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល លោក មាស សុផុន បានប្រាប់ឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹង ពីជនរងគ្រោះចំនួនពីរនាក់ ទី១. ផល តួ ភេទប្រុស អាយុ២០ឆ្នាំ រងរបួស ស្មាផ្នែកខាងក្រោយ និងក្បាល ទី២. ឈ្មោះ ប៉ុក វលក្ខណ៍ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករ របួសដៃនិង ក្បាល ទាំងពីរនាក់រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា មុនពេលកើតហេតុ ក្រុមកម្មករទាំងអស់ បានសម្រាកពីការងារ ហើ យធ្វើការផឹកស៊ីក៏បាននិយាយលេង បន្តិចបន្តួច ក៏ទាស់ពាក្យសម្តីគ្នា តែត្រូវបានមិត្តិភក្តិឃាត់ លុះប ន្តិចក្រោយមក ក៏ឈ្លោះប្រកែគ្នាម្តងទៀត ។ ពេលនោះរងគ្រោះទាំងពីរនាក់ក៏បានដើរទៅដេក ស្រាប់ តែជនបង្កបាននាំគ្នាទាញដំបង ទៅវាយជនរងគ្រោះទាំងពីរនាក់ ដែលកំពុងតែដេក បណ្តាលឱ្យរង របួសយ៉ាងធ្ងន់ធ្ងរ ត្រូវគេបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពភ្នំព្រាល ។
លុះព្រឹកឡើង ជនរ ងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឱ្យចាប់ឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនបង្កទាំង៦នាក់នោះត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំនុំរឿង បញ្ជូនទៅតុលា ការនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ ដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ ឡោ សុខហៃ



































