ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់មនុស្ស៣នាក់បានស្លាប់ និង២នាក់ទៀតរបួសធ្ងន់-ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកថ្មបុករះម៉ូតូ៣គ្រឿង កាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១៥ កុម្ភៈ ២០១៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៣៧-៣៨ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានស្រង់សម្តីសាក្សីនៅក្បែរកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តបែនមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សព្លាក់ស្លាកលេខព្លាក់ស្លាកលេខភ្នំពេញ3C 5322បើកបរដោយឈ្មោះខាន ផាតភេទប្រុសអាយុ២៦ឆ្នាំនៅភូមិស្វាយសកឃុំចេកស្រុកស្វាយរៀងខេត្តស្វាយរៀងដំណើរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាប់តែបុកម៉ូតូ៣មួយគ្រឿងម៉ាកស៊ុយហ្ស៊ុយ គីស្មាស់ ពណ៌ខ្មៅ បើកបរដោយឈ្មោះញន លីភេទស្រី
អាយុ២៤ឆ្នាំនៅភួមិអង្គតាននឃុំរលាំងគ្រើលស្រុកសំរោងទងខេត្តកំពង់ស្ពឺរងរបួស់ស្រាល ទី២ម៉ូតូម៉ាក់វ៉េវអាលហ្វាពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1E6001បើកបរដោយឈ្មោះង៉ែត វ៉ាន់ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិកាន់ទ្រុងឃុំតានស្រុកអង្គជ័យខេត្តកំពតរងរបូសធ្ងន់ទី៣ម៉ូតូម៉ាក់វ៉េវអ៊ីពណ៏ខ្មៅគ្មានស្លាក់លេខជិះ៣នាក់១ឈ្មោះរីសុភាពភេទស្រីអាយុ២៦នៅភូមិកណ្ដាលឃុំ
លំហាចស្រុកអង្គស្នួលខេត្តកណ្ដាលស្លាប់ពេលបញ្ជូនដលមន្ទីពេទ្យភ្នំពេញ២ឈ្មោះជូប បូភេទស្រីអាយុ៥៤ឆ្នាំនៅភូមិជាមូយគ្នាស្លាប់នៅនឹងកន្លែងកើតហេតុ៣ឈ្មោះអ៊ឹម ភ័ត្រភេទស្រីអាយុ៦៧ឆ្នាំនៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាខ័ណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញស្លាប់នៅនឹងកន្លែងកើតហេតុ ។សពទាំង៣នាក់ត្រូវបានក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះម៉ូតូនិងរថយន្តត្រួវបាននគរបាលយកទៅរក្សាទុកដើម្បីស្រាវជ្រាវកសាងសំណុមរឿងតាមនីតិវិធី។
ក្រោយបង្កហេតុរួច អ្នកបើកបររថយន្តបានចុះរត់គេចខ្លួនបាត់ស្រមោល៕



































