​ស្នងការរង​និង​ជា​នាយសេនាធិការ​ខេត្ត​ត្បូងឃ្មុំ​មរណភាព​ដោយសារ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួរក្បាល​

0

 

​ត្បូងឃ្មុំ ៖ ​លោក​វររ​សេនីយ​ន៍​ឯក ញិ​ល រ​ត្ន័​សុភាសិត​ ​ស្នងការរង​នគរបាល​  និង​ជា នាយសេនាធិការ នៃ​ស្នងការដ្ឋាន នគរបាល ខេត្ដ​ត្បូង​ឃ្មុ បានទទួល​មរណភាព ហើយ កាលពី​វេលា ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​ដា​ច់ស​សៃ​ឈាម​ក្នុង​ខួ​ក្បាល ក្នុង​អាយុ​៤៤​ឆ្នាំ បន្ទាប់ពី​ជួយ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម កាលពី​ជិត​១០​ថ្ងៃមុន ដោយ ក្រុមគ្រួសារ​និង​លោក ម៉ៅ ពៅ ស្នងការ​ខេត្ត​ត្បូងឃ្មុំ​។​222
​ស្នងការ​នគរបាល​ខេត្ដ​ត្បូងឃ្មុំ លោក​ឧត្ដមសេនីយ៍​ម៉ៅ ពៅ បានឱ្យដឹងថា បន្ទាប់ពី​យកចិត្តទុកដាក់​ជួយ​បញ្ជូន​យកទៅ​សង្គ្រោះ​អស់​ជាច្រើន​ថ្ងៃ​នៅ​ប្រទេស​វៀតណាម​រួចមក លោក ញិ​ល រ​ត្ន័​សុភាសិត  ​បានទទួល​មរណភាព ដោយសារ​ជំងឺ​ដាច់​ស​សៃ​ឈាម​ក្នុង​ខួ​ក្បាល ដែល​គ្រូពេទ្យ​មិន​ជួយ​សង្គ្រោះបាន​។​
​លោក​ឧត្ដមសេនីយ៍​ម៉ៅ ពៅ បានបង្ហាញ ការសោកស្ដាយ​និង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ចំពោះ​មន្ដ្រី នគរបាល​ក្រោម ឱវាទ ថ្នាក់​ជា​ស្នងការរង ដែល​បានទទួល​មរណភាព​ទាំង​វ័យក្មេង ក្នុងពេល​កំពុង បម្រើ​ការងារ​យ៉ាង​ដូច្នេះ​។​111
​ហើយ​រូបលោក​បាន​ដឹកនាំ នគរបាល​មួយក្រុម រៀបចំ​ចាត់ចែង​ដឹក​សព យកទៅ​តម្កល់ទុក ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​លោក​ឧត្ដមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករង នៃ​អគ្គ នាយកដ្ឋាន​អន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ស្ថិតនៅ​ភូមិក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ ឫស្សីកែវ ពោល​នៅជាប់​និង អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ៕