ម៉ូតូ​ស្មាស​វី​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​C110 របួសស្រាល​ម្នាក់​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ស ខណៈ​មក​ដល់​ផ្លូវ​បែក​ជា​បួន​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​ហុងដា​ឌ្រី​ម​C110 ពណ៌​ខ្មៅ បណ្តាល​ឱ្យ​បុរស​ជិះ​ម៉ូតូ​ស្មាស​វី របួសស្រាល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ វេលា​ម៉ោង​៩​និង​២៥​នាទី​យប់​ថ្ងៃទី​២៤​ខែ​មីនា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​

១៥៤​កែង​ផ្លូវ​លេខ​៦៣ ស្ថិតនៅ​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ​។​
​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​ម៉ូតូ​ស្មាស​វី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AR-5655 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៤ ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង ខណៈ​មក​ដល់​ផ្លូវកែង​លេខ​៦៣​បាន​បុក​គ្នា​ជាមួយ ម៉ូតូ​ហុងដា​ឌ្រី​ម​C110 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BG-5619 ទិសដៅ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​បុរស​បើក​ម៉ូតូ​ស្មាស​វី របួសស្រាល​។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច បាន​ធ្វើការ​វាស់វែង និង​យក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ដូនពេញ​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕

1 2 3