​លួច​កាបូប​លុយ​យកប្រាក់​អស់​ចំនួន​២០០$​ដុល្លា​គេចខ្លួន​បាន​៧​ថ្ងៃ​ជង​រងគ្រោះ​ឃើញ​ចាប់​ប្រគល់អោយ​សម​ត្ត​កិច្ច​

0

​ ​ភ្នំពេញ​៖​ ​នារី​ដៃ​ឆើត​ម្នាក់​ត្រូវបាន​នារី​ដែលជា​ជនរងគ្រោះ​ចាប់​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុ​សិ៏្ត​ទឹកថ្លា​បន្ត​ប់​ពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ហើយ​បាន​រត់គេចខ្លួន​បាន​៧​ថ្ងៃ​។​
​ ​ការឃាត់ខ្លួន​នារី​ដៃ​ឆើត​ម្នាក់នេះ​បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២២​នឹ​០០​នាទី​ដៃ​ទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏ ស្ថិត​ក្នុងភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​IMG-20150216-WA0048
​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​រ៉ា​ន់ ណាវី ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​បម្រើការ​ក្នុង​ហាង​គ្រឿង​សមុទ្រ​ស្នាក់នៅ​ផ្ទះជួល ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធ​សែន​ជ័យ​។​
​ ​ជនរងគ្រោះ​មានឈ្មោះ​ស៊ាន សុ​ម៉ាលី ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់នៅ​ផ្ទះជួល​ចំណុចកើតហេតុ​ខាងលើ​។​តាម​ប្រភព​ព័​ត៏​មាន​ពី​នារី​រងគ្រោះ​បានអោយដឹងថា កាលពី​ថ្ងៃទី​០៩​ខែ​០២​ឆ្នាំ​២០១៥​វេលា​ម៉ោង​ប្រហែលជា​០៦​នឹង​០០​នាទី ជនរងគ្រោះ​បានមក​មើល​ខន​សើ​ត នៅ​ស្ថា​នី​យ៏​ទូរ​ទរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏ ហើយ​បាន​ស្គាល់គ្នា​ជាមួយ​ជនសង្ស័យ​នឹង​បាន​បបួលគ្នា​ទៅ​ដេក​ផ្ទះ​ជនរងគ្រោះIMG-20150216-WA0047

បាន​ចំនួន​០២​យប់ ស្រាប់តែ​ជនសង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​របស់​នារី​រងគ្រោះ​ដែល​ទុក​នៅក្នុង​ទូ​ចុងជើង បន្ទប់​មក​ជនសង្ស័យ​ក៏​គេចខ្លួនបាត់ លុះ​មកដល់​ថ្ងៃកើតហេតុ គឺ​ថ្ងៃទី​១៥ ខែ​០២ ឆ្នាំ​២០១៥ ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ​នៅក្នុង​កម្មវិធី​ប្រគុំ​ត​ន្រី្ត នៅ​ស្ថា​នី​យ៏​ទូរ​ទស្ស​ន៏​អាស៊ី​អា​គ្នេ​យ៏​ក៏​ឃាត់ខ្លួន​យកមក​ប្រគល់អោយ​សមត្ថកិច្ច​ប៉ុ​ស្តិ៏​ទឹកថ្លា​ដើម្បី​សាកសួរ​តែម្តង​។​​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​