កំពង់ឆ្នាំង៖មនុស្សប្រុសស្រី១២នាក់ជិះលើគោយន្តបានរងរបួសធ្ងន់និងស្រាល នៅក្នុងករ ណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ែកសឺដេសបុកចំរានគោយន្តពីក្រោយអត់មានភ្លើងចំណាំងផ្លាត ក្នុងពេលដឹកមនុស្សទៅលេងបុណ្យបញ្ចុះសីមានៅវត្តអង្គពេលយប់។ហេ តុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ លើផ្លូវជាតិលេខ៥ ក្នុងភូមិកំព្រង ឃុំផ្សារ ស្រុកបរិបូណ៌។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថា៖មុនពេលកើតហេតុរថយន្តម៉ែកសឺ
ដេសពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2J-7280 របស់ព្រះសង្ឃនៅខេត្តបាត់ដំបង បើកបរដោយឈ្មោះ អេង វណ្ណា អាយុ២៣ឆ្នាំ រស់នៅភូមិសំរោង ឃុំអធិបតី ស្រុកកោះក្រឡ ខេត្តបាត់ដំបង បានបើបរពេលយប់ពីត្បូងទៅជើង ដល់ចំណុចកើតហេតុបានបុកចំជ្រុងរានគោយន្តពីក្រោយបណ្តាលអោយមនុស្ស១២នាក់ជិះនៅលើរានគោយន្តប៉ើបធ្លាក់មកលើថ្នល់រងរបួសធ្ងន់និងស្រាលរណូលរណែល។
ចំណែកគោយន្តនោះបើកបរដៅយឈ្មោះ យន យុត អាយុ២៣ឆ្នាំ រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ គឺបានដឹកអ្នកក្នុងភូមិ ទៅលេងបុណ្យបញ្ចុះសីមានៅវត្តអង្គ នៅក្នុងឃុំផ្សារ ស្រុកបរិបូណ៌។ក្រោយពេលកើតហេតុជនរងគ្រោះទាំងអស់ត្រូវបានគេដឹកបញ្ជូនទីកាន់មន្ទីរពេទ្យស្រុកបរិបូណ៌ ដើម្បីសង្គ្រោះព្យាបាល។
សមត្ថកិច្ចបានអោយដឹងទៀតថា៖ករណីគ្រោះថ្នាក់នេះបណ្តាលមកម្ចាស់គោយន្តប្រើគោយន្តមិនដាក់ភ្លើងចំណាំងផ្លាតពីក្រោយ និងបានដាក់រានដឹកមនុស្សពីក្រោយធំពេក ទើបបណ្តាលអោយរថយន្តម៉ែកសឺដេសបើកមកពីក្រោយគេចមិនផុត បុកជ្រុងរានពីក្រោយបង្កអោយមានគ្រោះថ្នាក់ច្រើនគ្នាតែម្តង។
រថយន្តម៉ែកសឺដេសនិងគោយន្តត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅក្នុងអធិ
ការដ្ឋាននគរបាលស្រុកបរិបូណ៌ និងកសាងសំណុំរឿងគ្រោះថ្នាក់តាមនិតិវិធី ដើម្បីដោះ
ស្រាយជាមួយភាគីទាំង២តាមផ្លូវច្បាប់៕




































