​ថ្ងៃ​ផ្សំ​ដំណេក​កូនក្រមុំ​មិន​ស្រួលខ្លួន អស់កម្លាំង​សុំ​ចាំ​ថ្ងៃស្អែក ក​ម្លោះ​កូន​ពីរ​ខឹង​ទ្រាំ​មិនបាន​ផ្តាច់និស្ស័យ ស្នេ​ហ៏​ប្តឹង​លោក​មេឃុំ ទារ​សំណង​៣៥០០​ដុល្លា

0

​កំពង់ឆ្នាំង​៖​គូរ​ស្រករ​ថ្មោងថ្មី នៃ​ពី​ធី​អា​ពា​ហ៏​ពី​ពា​ហ៏​ដែល​ត្រូវបាន​បញ្ចប់​ដោយ​ពិធី​
“​ព្រះថោង​តោង​ស្បៃ​នាងនាគ​” គឺ កូនក្រមុំ​ដឹក​ដៃ​កូន​ក​ម្លោះ​ចូល​បន្ទប់ គ្រប់គ្នា​សង្ឃឹមថា​និង​មាន​សេចក្តី​
​សុខ​សុភមង្គល​យ៉ាងពិត​ប្រាកដ ព្រោះតែ​មង្គលការ​តាម​ប្រពៃណី​ពី​បុរាណ​របស់​ខ្មែរ​ដែល​មិនអាច​ខ្វះ​បាន​​ក្រោម​កិច្ច ម្តាយ​ទុក​ឪពុក​ដាក់​ពិតជា​គ្មានអ្វី​មកជា​ឧបសគ្គ​ឡើយ ។​DSC01336

ផ្ទុយទៅវិញ​គូស្រករ​មួយគូ​ដែល​នឹង​លើក​យកមក​អធិបាយ​ខាងក្រោម​នេះ គឺ​ពិតជា​ធ្វើអោយ​កូនក្រមុំ និង​កូន​ក​ម្លោះ​ពោះម៉ាយ​កូន​២​សក់ ល្បាយ​អាច​ម៏​ខ្លា បាន​ខកចិត្ត​ត្បិត​រាត្រី​ទឹកឃ្មុំ​ក្លាយជា​ទឹកខ្មេះ ទាល់​ត​ម្រេះ​ខាង​ប្រុស​ប្តឹង​ទាមទារ​បណ្តា​ការ ៣​ពាន់​៥​រយ​ដុល្លា ពី​ខាង​ស្រី​វិញ ដែល​បញ្ហា​នេះ​ធ្វើអោយ​ភាគី​ទាំងសងខាង​ដែល​មុននេះ​មិន​ប៉ុន្មាន​ផង​ធ្លាប់តែ​ល្អូក​ល្អឿ​ន​ដាក់គ្នា ប្រែក្លាយជា​មើលមុខ​គ្នា​មិន​ត្រង់ ថែមទាំង​ប្តឹងផ្តល់​គ្នា​ទៅវិញ ។DSC01358
​ ​នៅលើ​គ្រែ​ឬ​ស្សី​ក្រោមផ្ទះ​ពី​អំពី​ឈើ​ប្រក់​ស័ង្កសី​តូច​ល្មម នាង​ជា​កូនក្រមុំ​ដែល​ខកចិត្ត​ក្នុង​មង្គល​ការមិន​ដូច​បំណង បាន​ព្យាយាម​បង្ហាញ​រូបថត​រៀបការ និង​បាន​ប្រាប់ថាៈ នាង​មានឈ្មោះ សឹម ម៉ា​រី អាយុ​១៨​ឆ្នាំ ជា​កូនពៅ​គេ​ក្នុងចំណោម​បងប្អូន​៥​នាក់ (​ប្រុស​២​ស្រី​៣) ម្តាយ​នាង​ជា​ស្ត្រី​មេម៉ាយ​មានឈ្មោះ ម៉ាត់​
​នូ​ណាត អាយុ​៦០​ឆ្នាំ បច្ចុប្បន្ន​គ្រួសារ​នាង​មាន​ទីលំនៅ​ភូមិ​ចា​រ្យ​ថ្មី ឃុំ​អណ្ទូ​ង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។DSC01323

រូបនាង​បាន​រៀបការ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៥ ជាមួយ​បុរស​ពោះម៉ាយ​កូន​២​ម្នាក់ មានឈ្មោះ​​ណុប គឹម​សូ អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ ភូមិ​ធម្ម​ត្រ័យ សង្កាត់​ព្រៃ​ស ខ​ណ្ឌ័​ដង្កោ រាជធានី​ភ្នំពេញ ។ នាង​​បាន​ស្គាល់គ្នា​និង​ព្រម​ភ្ជាប់​និស្ស័យ​ស្នេ​ហ៏​ជាមួយ​បុរស​ខាងលើនេះ​តាមរយៈ​បងថ្លៃ​របស់​បងស្រី​នាង មុន​​ពេល​រៀប​មង្គលការ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ។DSC01320

ក្រោយពី​បាន​ព្រមព្រាង​ជាមួយ​ម្តាយ​នាង​ហើយ​កូន​ក​ម្លោះ ជា​គូ​ដណ្តឹង​នាង បានប្រគល់​ប្រាក់​សម្រាប់​រៀប​មង្គលកា​រ អោយទៅ​ម្តាយ​នាង​ចំនួន​៣​ពាន់​ដុល្លា និង​បាន បំពាក់​ជញ្ជៀន​ពេ​ជ​១​វង់ ម៉ូតូ​០១៤​មួយគ្រឿង ខ្សែ ក មាស ១​ខ្សែ និង​ផ្លាកដៃ​មាស​១​ខ្សែ​អោយ​នាង មុន ពេល​រៀបការ​ទៀតផង ។DSC01318
​ ​នាង សឹម ម៉ា​រី ជា​កូនក្រមុំ​បាន​បន្តថាៈ នៅ​ថ្ងៃ​រៀប​មង្គលការ ក្រោយពី​ពិធី​ទទួលភ្ញៀវ​បានបញ្ចប់​​ជា​បណ្តើរៗ មាន​ភ្ញៀវ​ដែលជា​សាច់​ញា​ត្តិ​បាន​ហៅ​នាង​អោយ​ចូលរួម​តុ​ផឹក​ជាមួយ ស្រាប់តែ​ពេលនោះ​​កូន​ក​ម្លោះ​បាន​មានចិត្ត​ប្រច័ណ្ឌ​មកលើ​នាង ហើយ​បាន​ផឹកស្រា​រហូត​យប់​ជ្រៅ ខណៈដែល​នាង​អស់កម្លាំង​ព្រោះ​ហត់នឿយ​ចាត់ចែង​ក្នុង​ពី​ធី​មង្គលការ ក៏បាន​ចូលទៅ​ដេក​នៅ​បន្ទប់​មុន ។

នៅវេលា​រំលង​​អា​ធ្រា​តុ ស្ងាត់​ភ្ញៀវ​បងប្អូន​របស់​បុរស​ជា​កូន​ក​ម្លោះ​សុំ​ដេក​ជាមួយ​នាង តែ​នាង​ប្រាប់ថាៈ “​ខ្ញុំ​អស់​​កម្លាំង​ណាស់​ចាំ​ថ្ងៃស្អែក​ទៅ​” ស្រាប់តែ​ពេលនោះ បុរស​ជា​ប្តី​នាង​បាន​ច្រឡោតខឹង​និង​បាន​ឡូឡា ព្រម​​ជាមួយគ្នា​នោះបាន​យក​រូបថត​កូនក្រមុំ​ក​ម្លោះ​ដែល​គេ​សម្រាប់​ដាក់តាំង​មុខ​រោងការ យក​បោក​ចោល​រួចរ​ត់ទៅ​ដេក​នៅក្រោម​ផ្ទះ បើ​ទោះ​នាង​ខំ​ចុះមក​អង្វរ​ប្តី​អោយទៅ​ដេក​លើផ្ទះ និង​បាន​ព្យាយាម​ពន្យល់ថាៈDSC01316
​វា​មិន​ល្អមើល​ទេ​បង ថ្ងៃ​ផ្សំ​ដំណេក​បង​មក​ដេក​ក្រោមផ្ទះ​អញ្ចឹង ពេលនេះ​អោយតែ​បង​ឡើង​ស​ម្រា​ន​លើផ្ទះ​ខ្ញុំ​ព្រម​តាម​បង​ទាំងអស់ តែ​គាត់​ជា​ប្តី​មិន​ស្តាប់​គាត់​ឡើយ ។​
​ ​នាង សឹម ម៉ា​រី បាន​បន្តថាៈ​ស្អែក​ឡើង​ប្តី​គាត់​មិនបាន​និយាយ​អ្វី​ទេ គិតតែ​ខឹង​និង​ចោទ​នាង​និង​ម្តាយ​នាង​គ្រប់បែបយ៉ាង​ហើយ​បាន​ផឹកស្រា​និង​ដេក​ក្រោមផ្ទះ​ទៀត ។ លុះ​ព្រឹក​ឡើង​ថ្ងៃទី ១៧ ខែមករា ឆ្នាំ​២០១៥​គាត់​បាន​និយាយថាៈ “​យើង​គ្មាន​និស្ស័យ​និង​គ្នា​ទេ​” គាត់​ក៏បាន​ធ្វើលិខិត​លែងលះ​មួយ​សន្លឹក ( នាង​ជា​​ប្រព​ន្ឋ​បាន​យក​ក្រដាស់​ពាក្យ​លិខិត​លែងលះ​១​ស្លឹក​មក​បង្ហាញ​) ដោយ​ក្នុង​ខ្លឹមសារ​ដាក់ថា យើង​ទាំង​២​បាន​ព្រមព្រាង​លែងលះគ្នា ដោយ​មិន​ប្តឹងផ្តល់​និង​ទាមទារ​សំណង​អ្វី​នឹង​គ្នា​ឡើយ ហើយក៏​បាន​ផ្តឹ​ត​មេដៃ​​ទាំងអស់គ្នា និង​មាន​សាក្សី​ទាំងសងខាង​ដឹងឮ​ផងដែរ ។

ក៏ប៉ុន្តែ​ពេល​គាត់​ត្រឡប់ទៅផ្ទះ​នៅ​រាជធានី​ភ្នំពេញ​
​វិញ​ស្រាប់តែ ប្តី​គាត់​បាន​នាំ​ក្រុមគ្រួសារ​គាត់​មករក​រឿង​ឈ្លោះ ដោយបាន​​សម្លុត​ថាៈ ត្រូវ​សង​ប្រាក់​ចំនួន​៣៥០០​ដុល្លា​ទៅខាង​ប្តី​វិញ​បើ​មិន​ដូច​ឆ្នោះ​ទេ និង​ប្តឹង​ចាប់​ដាក់គុក​ដាក់​
​ច្រ​វ៉ា​ក់​ជាពុំខាន ។ នាង​បាន​និយាយថាៈ ប្រាក់​៣​ពាន់​ដុល្លា​បាន​ចាត់ចែង​ថ្លៃ​មង្គលការ​អស់ហើយ ចំណែក​​ជញ្ជៀន​ពេ​ជ​១​វង់ ប្តី​គាត់​ជា​អ្នកបញ្ជា​អោយ​គាត់​លក់​ដើម្បី​សង​ថ្លៃ​បណ្តា​ការដែល​ខាត បាន​ប្រាក់​ចំនួន​១៧០០​ដុ​លា្ល ហើយ​ប្រាក់​ទាំង​នោះបាន​ចាត់ចែង​សង​គេ​អោយ​ហើយ ចំណែក​ខ្សែ ក ខ្សែដៃ និង​ម៉ូតូ​នាង​បាន​​ដោះ​អោយទៅ​ប្តី​វិញ​អស់ហើយ​ដែរ ។

នាង​បាន​ខំ​អង្វ​ភាគី​ខាង​ប្តី​ថា ខ្ញុំ​សុខចិត្ត​សង​ទៅ​ប្តី​ចំនួន​២​ពាន់​ដុល្លា​ចុះ តែ​ក្រុមគ្រួសារ​ខាង​ប្តី​នៅតែ​មិន​ព្រម ហើយ​បាន​ចោទ​គ្រួសារ​នាង​ជា​អ្នករៀបចំ​គំនិត​បោកប្រាស់ បើ​គ្មាន​ប្រាក់​ចំនួន​៣៥០០​ដុល្លា​ទេ​ខាង​ប្តី​និង​ប្តឹង​ដាក់គុក​ជាពុំខាន​។ នាង​បាន​បញ្ជាក់ថា នាង​និង​គ្រួសារ​នាង​គ្មាន​គំនិត​បោកប្រាស់​ឡើយ​បើ​មានគំនិត​បោកប្រាស់​មែន ខ្សែ ក ខ្សែដៃ និង​ម៉ូតូ ០១៤ ១​គ្រឿង​ដែល​នៅ​នឹង​នាង​នោះ​នាង​យករ​ត់ទៅ​បាត់​ហើយ មិនមែន​នាង​អោយទៅ​ប្តី​វិញ​ទេ ។
​ ​លោក សុខ យ៉ាន មេឃុំ​អណ្តូង​ស្នាយ បាន​មាន​ប្រសា​ស​ន៏​ថាៈ គ្រួសារ​នេះ​ពេល​មកសុំ​ច្បាប់​ការ​​លោក​មិន​បានអោយ​នុ​ញ្ញា​ត្តិ​អោយ​ច្បាប់​នោះទេ ព្រោះ​ខាង​ស្រី​មិនទាន់​គ្រប់​អាយុ នៅ​ខ្វះ​ខែ​នេះ​បើតាម​​ច្បាប់​ចាស់ ឯ​ច្បាប់​ថ្មី​នៅ​មិនទាន់​អនុ​ម​ត្តិ​នៅឡើយ ។

តែ​ទោះបី​ឃុំ​មិន​អនុ​ញ្ញា​ត្តិ ក៏​គេ​បានរៀបចំ​ការ​ហើយ​ដែរ តែ​ពេល​រៀបការ​ហើយ​ស្រាប់តែ​មានរឿង​សុំ​លែងលះគ្នា​ទៅវិញ គឺ​ប្តឹងទៅ​លោក​មេឃុំអណ្តូង​ស្នាយ​អោយ​ដោះស្រាយ​ក្នុង​រឿងនេះ​។​DSC01323

​ ​នៅ​ថ្ងៃទី​១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១២ នេះ​ខាង​កូនស្រី​ក៏បាន​នាំ​ម្តាយ​របស់​នាង​មកប្តឹង​នៅ​មន្ទីរ​កិច្ចការនារី​ខេត្តកំពង់ឆ្នាំង ដើម្បី​អោយជួយ​រក​ខុសត្រូវ​ក្នុង​រឿង​ខាងលើនេះ​ផងដែរ​។​ហើយ​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ​នេះ នាង សឹម ម៉ា​រី ជា​កូនស្រី​បាន​ទូរស័ព្ទ​មក​ប្រាប់​អ្នកយក​ព​ត៏​មាន​យើង​ថា ថ្ងៃនេះ​ខាង​ក្រុមគ្រួសារ​កូន​ក​ម្លោះ​គេ​បានមក​យក​ឯកសារ​ពី​សាលាឃុំ​អណ្តូង​ស្នាយ​ទៅ​ដាក់ពាក្យ​ប្តឹង នៅ​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ហើយ ។​

​ ​ទោះយ៉ាងណា​រឿងរ៉ាវ​ខាងលើនេះ​គឺជា​ការបកស្រាយ​របស់​ភាគី​នាង​ជា​ប្រព​ន្ឋ​តែប៉ុណ្ណោះ ចំណែក​ភាគី​បុ​រ​ជា​ប្តី​មិនអាច​សុំ​ការបំភ្លឺ​បានទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ តែ​សង្ឃឹមថា​បន្ទាប់ពី​មានការ​ចុះផ្សាយ​នេះ​ទៅ​ភាគី​ខាង​ប្រុស​និង​​ពិតជា​មានប្រតិកម្ម​ត​វ៉ា​ជាពុំខាន ដែល​សារ​ព៏​ត៌មាន​យើង​និង​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ដោយ​រីករាយ ៕