​ម្នាក់​បាក់ដៃ ម្នាក់​របួសស្រាល​ក្នុង​ទំនាស់​ក្នុង​វង់​ផឹកស៊ី​ ​ជនដៃដល់​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​តុលាការ​

0

​កំពង់ឆ្នាំង​៖​សមត្ថកិច្ច​នគរបាល​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥​នេះ បន្ទាប់​ជនសង្ស័យ​រូបនោះ បាន​វាយ​មនុស្ស ២​នាក់​បណ្តាលអោយ​រងរ​បួស​ធ្ងន់​និង​ស្រាល កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃទី​១៤​ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ខណៈដែល​មានទំនាស់​នឹង​គ្នា​ពេល​ផឹកស៊ី ស្រវឹង ។x3
​ ​លោក ញ៉ោ​ក ប៊ុន​ធី អធិការរង​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​អោយដឹងថាៈ ជនរងគ្រោះ​​មានឈ្មោះ គង់ ប្រុស អាយុ​៣១​ឆ្នាំ រងរបួស​បាក់​ដើមដៃ​ឆ្វេង​៣​កំណាត់ និង​ម្នាក់ទៀត​រងរបួស​ស្រាល​​មានឈ្មោះ គង់ សំណាង អាយុ​២៨ ឆ្នាំ ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

ចំណែក​ជន​​ដៃដល់​មានឈ្មោះ ហ៊ែ​ល ចិន្តា ហៅ​ដា អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា និង​ត្រូវបាន​ចាប់ខ្លួន​ក្រោយពេល​កើតហេតុ​។ មុនពេល​កើតហេតុ ជនរងគ្រោះ​និង​មិត្ត​ភ​ក្រ័​មួយក្រុម​កំពុង​អង្គុយ​ផឹកស៊ី​រហូតដល់​យប់​ជ្រៅ ពេលនោះ​ជនដៃដល់​ដែលមាន​តែម្នាក់ឯង​បាន​ដើរ​ទៅដល់​វង់​ផឹកស៊ី​ក៏បាន​បង្ករ​រឿង​ឈ្លោះ ដោយ​រំ​ឮ​ក រឿង​ចាស់​ដែល​ធ្លាប់​មានទំនាស់​គ្នា​ពីមុនមក​ជាមួយ​ជនរងគ្រោះ ហើយក៏​ឈានដល់​ការ​វ៉ៃ តប់​គ្នា​ខណៈដែល​ជនដៃដល់​មានតែ​ម្នាក់ឯង​បាន​ស្រ​វ៉ា​បាន​ដែក​បំពង់​ទីប​មក​វាយ​លើ​ជនរងគ្រោះ​ឈ្មោះ គង់ ប្រុស បណ្តាលអោយ​បាក់​ដើមដៃ​ឆ្វេង​៣​កំណាត់ និង​បាន​វាយ​ទៅលើ​ឈ្មោះ គង់ សំណាង​ត្រូវ ខ្នង​រងរបួស​ស្រាល ។x2
​ ​ក្រោយពេល​កើតហេតុ ជនដៃដល់​ដែលជា​មុខសញ្ញា​ចាស់​បាន​រត់គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​តាម​​ចាប់ខ្លួនបាន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​និតិ​វិធី ។​ចំណែក​ជនរងគ្រោះ​ឈ្មោះ គង់ ប្រុស ក្រោយពី​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ក្រុមគ្រូពេទ្យ​បាន​បញ្ជូន​បន្តទៅ​សង្គ្រោះ នៅ​មន្ទីរ ពេទ្យ​ខេត្តបាត់ដំបង​ដែល​ជំនាញ​ខាង​ត​ឆ្អឺ​ង​បន្តទៀត ៕ x1