សៀមរាប៖ បុរស២នាក់បានរងរបួសធ្ងន់ដោយសាតែរថយន្តអ្នកសាព័ត៏មានក្នុងស្រុកបើកបុកចំពីមុខ លាន់ដូចរន្ទះដែលកំពុងធ្វើដំណើរបព្ច្រាសទិសដៅគ្នារទាំងយប់ធ្វើឲោមានកាផ្ញាកផ្អើលប្រជាពលរដ្ឋដែលកំពុងលង់លក់ក្នុងដំណេក។
ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅ វេលាម៉ោង០៤និង០០នាទីទាបភ្លឺ ថ្ងៃទី១៨ ខែ
កុម្ភះឆ្នាំ២០១៥ នៅតាមកំណាត់ជាតិលេខ៦៦Bចន្លោះសាលាបឋមសិក្សាដំរីកូន និងស្ថិតក្នុង ភូមិដំរីកូន ឃុំពពាល ស្រុកសូទ្រនិគមន៏ ខេត្តសៀមរាប។
ប្រជាពលរដ្ឋដែលឃើញហេត្តការនេះដែរបាននិយាយថាគាត់កំពុងតែដេកលក់ក៏ស្រាប់ឮសូសំលេងយ៉ាងខ្លាំងដូចរន្ទះបាញ់ បាននាំគ្នារចុះមកមើលបានឃើញរថយន្តកាំមរីនិងគោយន្តកន្ទ្រៃទុលមុខគ្នារ។ ជនរងគ្រោះទី១មានឈ្មោះអៀន សុផល់ អាយុ២៥ឆ្នាំ មានទីលំនៅត្រាវគៀន ឃុំដានរុន ស្រុកសូទ្រនិគមន៏ ទី២មានឈ្មោះគុន គៀន អាយុ២៧ឆ្នាំអ្នកទាំង២ត្រូវជាបងប្អូនថ្លៃរសនៅភូមិឃុំកើតហេតុខាងលើ។
មុនពេលកើតហេតុជនរងគ្រោះបានបើកគោយន្តកន្ទ្រៃគ្មានស្លាកលេខ ក្នុងដំណើរពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តកាំរីមពណ៏ស បើកបរក្នុងល្បឿនលឿនប្រដេញរថយន្តដឹកឈើក៏បានវ៉ារថយន្តខាងមុខមិនបានមើលក៏ទៅចូលស្តាំដៃ ស្របពេលជាមួយគ្នារនោះដែរមានរថយន្តកន្ទ្រៃកំពុងតែធ្វើដំណើរមកដល់បុកចំពីមុខដែម្តង។
តាមសំដីរបស់សមត្ថកិច្ចចរាចរណ៏ស្រុកសូទ្រនិគមន៏បានប្រាប់ឲោដឹងថាអ្នកបង្កមានឈ្មោះចយ បូរី អាយុ៣៥ឆ្នាំរសនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរ អ្នកសាព័ត៏ក្នុងស្រុក បើកបរមកពីស្រុកស្វាយលើចូលមកទីរួមខេត្តសៀមរាប ចំណែកគោយន្តកន្ទ្រៃធ្វើដំណើរចេញភូមិដានរុន ទៅស្រុកស្វាយលើខេត្តសៀមរាប អ្នកបើកគោយន្តទាំង២នាក់រងរបួសធ្ងន់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំណាងល្អដែរដែលមិនបាត់បង់អាយុជីវិត។ 
ក្រោយពេលកើតហេតុអ្នកបើករថយន្តបានឡើងថ្មីបាត់ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបាសមត្ថកិច្ចនគរបាលយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក នៃអធិការដ្ឋាននគរបាលស្រុក ដើម្បី កសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕ ឧត្តម ប៉េង




































