សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​ម្នាក់​ចាប់​នារី​ស្លៀក​ខ្លី​រំលោភ​ក្នុង​បន្ទប់ទឹក​ក្នុង​ពិធី​ខួបកំណើត​

0

កំពង់ឆ្នាំង​៖​ជនល្មើស​និង​តណ្ហា​ម្នាក់​ត្រូវបាន​ប្រជា​ការពារ និង​មន្ត្រីនគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់ខ្លួន​ភ្លាម ៗ​ក្រោយ​នារី​រងគ្រោះ​ប្តឹង​ចោទថា​បាន​ចាប់រំលោភ​រូបនាង​នៅក្នុង​បន្ទប់ទឹក​។​ករណីនេះ​បានកើត​ឡើង​នៅ វេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃទី​១៥ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ ពេលដែល​នារី​រងគ្រោះ ទៅ​ចូលរួម​នៅក្នុង​ពិធី​DSC06358
ខួបកំណើត​បងប្អូន ក្នុងភូមិ​ខ្យា​ង​ត្បូង ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ​។
ជនល្មើស​រូបនោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី ១៦ ខែ​កុ​ម្ភះ ឆ្នាំ​២០១៥ និង​ត្រូវបាន​មន្ត្រី​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ ធ្វើការ​សាកសួរ គេ​បាន​សារភាពថា​៖ រូបគេ​មានឈ្មោះ ប៊ុន ចាន់​រ៉ូ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ នៅ​ល្ងាច​ថ្ងៃទី ១៥ ខែ​កុ​ម្ភះ រូបគេ​ត្រូវបាន​ម្ចាស់ផ្ទះ​ហៅ​ទៅ​ចូលរួម​ក្នុង​ពី​ធី​ខួបកំណើត​កូន លុះ​ពេលយប់​បន្តិច​រូបគេ​ស្រវឹង​ស្រឿងៗ បាន​ដើរមក​បន្ទប់ទឹក​ដើម្បី​បត់ជើងតូច​។​ពេល​រៀប​ចូល​បន្ទប់ទឹក​ស្រាប់តែ​ឃើញ​នារី​រងគ្រោះ​ចេញពី​បន្ទប់ទឹក​មកវិញ​និង​មាន​ស្លៀកពាក់​ខ្លី រូបគេ​ក៏មាន​អារ​ម្ម​ណ៏ ហើយ​បាន​ចាប់​នារី​រងគ្រោះ រុញ​ចូល​បន្ទប់ទឹក​វិញ និង​ធ្វើការ​ចាប់រំលោភ​នាងរ​ហូត​បានសម្រេច ទើប​ចេញ​មកវិញ ហើយ​បន្តិចក្រោយមក​ក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។ DSC06359
លោក ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​បានអោយដឹងថា​៖​នារី​រងគ្រោះ​មាន​អាយុ​២៥​ឆ្នាំ ពេល​នាង​ទៅ​បត់ជើង​នៅ​បន្ទប់ទឹក​គឺ​ជនសង្ស័យ​ខាងលើនេះ​មាន​ចេតនា​ទៅ​ចាប់​នាង​រំលោភ​តែម្តង ទើប​ឃើញ​នាង​ដើរ​ចេញទៅ​បន្ទប់ទឹក​ក្រោយ​ផ្ទះ រូបគេ​ក៏​ដើរ​តាម ហើយ​ពេល​នាង​ចេញពី​បន្ទប់ទឹក​មកវិញ ក៏បាន​ចាប់​នាង​រុញ​ចូល​បន្ទប់ទឹក​វិញ​រំលោភ​តែម្តង​។​ក្រោ​​យ​ពេលចេញ​មកវិញ​នារី​រងគ្រោះ​បាន​ប្តឹង​ប្រជា​ការពារ និង​បាន​សហការ​ជាមួយ​មន្ត្រីនគរបាល​មូលដ្ឋាន​ធ្វើការ​ចាប់​ឃាត់ខ្លួន​តែម្តង ។
ជនល្មើស​រូបនេះ​ត្រូវបាន​មន្ត្រីនគរបាល​ការិយាល័យ​ព្រហ្ម​ទ័​ណ្ឌ​កំរិតធ្ងន់ នៃ​ស្នងការដ្ឋាន​ខេត្ត​កំពង់ ឆ្នាំង​បាន​កសាង​សំណុំរឿង បញ្ជូន​ជនល្មើស​ទៅកាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី ១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០ ១៥ នេះ​ដើម្បី​ធ្វើការ​ចោទប្រកាន់​និង​ផ្តន្ទាទោស​តាមច្បាប់​ច្បាប់​៕
( ឈៀង ថា​រិ​ទ្ធ )