កំពង់ធំ=មន្ទីរសូរិយោដីខេត្តកំពង់ធំឃុបឃិតបើកភ្លើងខៀវអោយម្ចាស់សំណង់សាងសង់ផ្ទះល្វែងប៉ះពាលដីចំណីផ្លូវ ខូចសោភ័ណភាពធ្វើអោយ មតិមហាជន បានរិះគន់ លោកអ៊ឹង សុឌីណាប្រធានមន្ទីរសុរិយោដីខេត្តកំពង់ធំដែលទើបតែឡើងថ្មីថាអនុវត្តន៍ច្បាប់ខុស ពីរអនុក្រឹត
ស្ដីពីលិខិតអនុញាតិសាងសង់ របស់រាជរដ្នាភិបាល នៅក្នុង មាត្រាទី៣០ ក្នុងជំពូកទី២ ដែលបានសរសេរថា ការបោះទីតាំងសំណង់ នៅតាមដងផ្លូវសារធារណះក្នុងក្រុង គឺសំណង់ទាំងឡាយត្រូវបោះទីតាំង លើជួរតម្រង់ផ្លូវ សាធារណះឬឃ្លាតថយពីរជួរ តម្រង់យ៉ាងតិច៤ម៉ែត្រ ។
ឯឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ធំបានមានប្រសាសន៍ថា ជាគោលការណ៍រួម លោកមិនអនុញាតិអោយមានការសាងសង់សំណង់បែបអាណាធិតិយ្យនោះទេ ព្រោះលោកមិនពេញចិត្តទង្វើបែបអាណាធិតេយ្យ ហើយក៏មិនគាំទ្រដែរ បើពិនិត្យឃើញចំនុចណាខុសពីច្បាប់ដែលរាជរដ្នាភិបាលសូម លោកចាត់ការចុះតាមច្បាប់ចុះ។
លោក ជូកូឡា ប្រធានមន្ទីរសាធារណះការនិងដឹកជញ្ចូនខេត្តកំពង់ធំបានមានប្រសាសន៍ថា រាល់ការចេញប្លង់សាងសង់របស់សុរិយោដីពុំដែលមានលិខិតឬឯកសារណាមួយឆ្លងកាត់មន្ទីរសាធារណះការនិងដឹកជញ្ចូននោះទេ គឺខាងសុរិយោដីលោក អ៊ឹម សុឌីណាជាអ្នកសំរេចតែម្នាក់ឯង ព្រោះការសាងសង់នេះមានផលប៉ះពាល ទី១គឺប៉ះពាលដីចំណីផ្លូវ ទី២ ប្រព័ន្ធលូទឹកស្អុយនិងប្រព័ន្ធបង្ហូររដោះទឹកភ្លៀង មិនត្រូវដាក់លូបង្ហូរទឹកស្អុយចូលក្នុងប្រព័ន្ធបង្ហូរទឹកភ្លៀងបានទេជៀសវាងការប៉ះពាលទៅថ្ងៃក្រោយ។
តាមប្រភពពត័មានពីរប្រជាពលរដ្នបានប្រាប់អោយដឹងថាម្ចាស់សំណង់ដែលនៅច្រកចូលទៅផ្សារចាស់ក្នុងខេត្តកំពង់ធំមាន៣ម្ចាស់ ទី១ឈ្មោះស៊ឹង សុធា ,ទី២ ឈ្មោះតាន់គឹមហ៊ីន ,ទី៣ គឹមតុង អ្នកទាំង៣នេះបានសាងសងសំណង់ក្រោមរូបភាពអាថកំបាំងនៅក្រោមតុ ជាមួយលោក ប្រធាន សូរិយោដី អ៊ឹង សុឌីណាដើម្បីធ្វើសំណង់បំពានច្បាប់បំពាន់ផ្លូវសាធារណះហើយសំណង់បានធ្វើខុសស្ដង់ដារ គ្មានគុណភាព គ្រឹះក្រោមតូច ទំហំផ្នែកខាងលើ ធំ ហើយសំណង់នេះបានធ្វើដាច់ពីរគ្នាជាការព្រួយបារម្ភទៅថ្ងៃក្រោយនិងអាចបាក់ធ្លាក់និងគ្រោះថ្នាក់ជាមិនខាន ។
លោកហ៊ុក រិន អភិបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានឆ្លើយយ៉ាងខ្លីថា អោយសួរលោក លោកអ៊ឹងសុឌីណាទៅ ព្រោះរឿងនេះជាប់ពាក់ព័ន្ធនិងមន្ទីរសុរិយោដី ។ លោក អ៊ឹង សុ ឌីណាបានប្រាប់អោយដឹងថា ការសាងសង់នេះបានសំរេចទៅតាម ប្លងតំរ៉ងជួរ ពីរអាក់នៃទ្រូងផ្លូវប្រវែង៧,៥០ម៉ែត្រហើយថយបាន៣ម៉ែតតាមគោលការណ៍ច្បាប់ហើយ តែចំពោះសំណង់មិនត្រូវតាមស្តងដានោះគឺ ស្ថិតនៅលើជំនាញពុំមានទាក់ទិននិងលោកទេ។
មហាជនទូទៅកំពុងតែរងចាំមើលអាជ្ញាធ័រខេត្ត ឯកឧត្តម អ៊ុតសំអន និងឯកឧត្តម ឈុន ឈន់ក្រុមប្រឹក្សាខេត្ត មានចំណាត់ការអ្វើទៅលើ ប្រធានមន្ទីរ សុរិយោដីដែលបានអនុញាតិ ចេញច្បាប់សាងសងបែបនេះ ព្រមទាំងសំណូមពរអោយបង្កើតក្រុមការងារចុះពិនិត្យមើលសំណង់ដែលកំពុងសាងសង់នេះផងព្រោះកន្លែងខ្លះកំពុងចាក់ដីលុបបឹងនិងបុកគ្រឹះក្នុងបឹង បើតាមមន្ដ្រីជុំនាញនិងប្រជាពលរដ្នបានអះអាងថាផ្លូវចូលផ្សារចាស់នេះតាមគោលការច្បាប់គឺ១៥ម៉ែត្រ ពីរចំនុចអាក់សងខាងប្រវែង៧,៥ម៉ែត្របូក៤ម៉ែត្រទៀតទើបអាចបុកគ្រឹះបាន ឯផ្លូវថ្នល់ជាតិពីរចំនុចអាក់១៥ម៉ែត្របូកនិង៥ម៉ែត្រទៀត ទើបអាចបុកគ្រឹះបាន ក្នុងនោះដែរក៏បានរឹះគន់លោកអ៊ឹង សុឌីណា ប្រធានមន្ទីរ សុរិយោដីដែលរំលបលើអនុក្រឹត លេខ ៨៦និងសេចក្ដីណែនាំរបស់ក្រសួងដែនដី ក្នុងនោះដែរបានសំណូមពរអោយអង្គភាពប្រឆាំងអំពើពុករលួយចុះពិនិត្យមើលសំណង់នេះផង៕
ប៊ុនរិទ្ធី