ឥទ្ធិពល​គ្រោះមហន្តរាយ​រញ្ជួយ​ដី​កំ​រឹត ៦.៩ រ៉ិ​កទ័រ បានធ្វើការ​វាយប្រហារ​ទៅ លើ​ប្រទេស​ជប៉ុន​

0

យោងតាម​ប្រភពពី​ទីភ្នាក់ងារ​ឧ​ត្តុ​និយម​ជប៉ុន បានអោយដឹងថា គ្រោះមហន្តរាយ រញ្ជួយ​ដី​កំ​រឹត ៦.៩ រ៉ិ​ក​ទ័ក បានធ្វើការ​វាយប្រហារ​ទៅលើ​តំបន់​ដែន​កោះ ហុន​ស៊ូ ភាគ​ឦសាន​ប្រទេស​ជប៉ុន ។​​គ្រោះ​រញ្ជួយ​ដី​មួយ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ ៨ ព្រឹក​ម៉ោង​ក្នុង តំបន់​នៅ​ថ្ងៃ អង្គា​រ៍ នេះ ក្នុង​កំ​រឹត​ជម្រៅ​ប្រមាណ​ជាង ១០ គីឡូម៉ែត្រ ដោយបាន ចាប់ផ្តើម​មាន​ឥទ្ធិពល​4ឡើង​នៅក្នុង​តំបន់ឆ្នេរ​សមុទ្រ សាន​រី​គូ លាតសន្ធឹង​ពី​តំបន់ ភាគខាងត្បូង​ដែន​កោះ អា​ម៉ូ​រី ទៅកាន់​កោះ អ៊ី​វ៉ា​តេ និង បន្ត​ជះឥទ្ធិពល​ឆ្ពោះទៅ ភាគ​ខាងជើង​ដែន​កោះ មី​យ៉ា​ជី ។​1
ស្របពេល​ជាមួយគ្នានេះដែរ ទីភ្នាក់ងារ​ឧ​ត្តុ​និយម​ជប៉ុន​បានសម្រេច​ប្រកាស អាសន្ន​នៃ​ឥទ្ធិពល​រលក​យក្ស​ស៊ូ​ណា​ម៉ិ​នៅក្នុង​តំបន់​ដែន​កោះ អ៊ី​វ៉ា​តេ ខណៈដែល កម្ពស់​ទឹករលក​ប្រហែលជា​ហក់​ឡើង​ខ្ពស់ជាង ១ ម៉ែត្រ ។ ប៉ុន្តែ​មកដល់ពេលនេះ នៅ​ពុំមាន​របាយការណ៍​លំអិត​ចំពោះ​ទំហំ​នៃ​ការ​ខួច​ខាត និង មនុស្ស​រងរបួស​នៅ ឡើយ​នោះទេ ៕3