គូរ​ស្នេហ៏​មួយគូរ ស្រវឹងស្រា​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង បណ្តាលឱ្យ​រងរបួស​

​ភ្នំពេញ ៖​ដោយសារតែ​ស្រវឹងស្រា​គូរ​ស្នេហ៏​មួយគូរ ជិះ​ម៉ូតូ​មួយ​គ្រឿង​លឿន​មិន​ប្រយត្ន័ក៏​បណ្តាលឲ្យ ដួល​ខ្លួនឯង នៅ​កណ្តាលផ្លូវ កាលពី​វេលា​ម៉ោង ១០​និង​១០​នាទី យប់​ថ្ងៃ ទី ២៤ មីនា ២០១៤​ចំណុច មុខ​គឹម​ហឿង ស្ទុត​យ៉ូ តាមផ្លូវ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ដែល​ឃើញ ហេតុ​ការណ៏​នេះ​បាន​ឲ្យដឹងថា គេ​បាន​ឃើញ គូរ​ស្នេហ៏​មួយគូរ​នេះ ជិះ​ម៉ុតូ​ម៉ាក ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1TT-2893 បើកបរ​លើ​ផ្លូវ ២៧១ ពី​ជើង​ទៅ​ត្បូង ដោយ​ជិះ​ក្នុង​ល្បឿន​លឿន​ពេក​ធ្វើ​ឲ្យ​ម៉ូតូដូល​អូស​ជាង​១០​ម៉ែត្រ បណ្តាល​ឲ្យ អ្នក​ទាំង​ពីរ រងរបួស​បែក​មុខ​បែក​ម៉ា​ត គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​អ្នកជិះ​ម៉ូតូ​នេះ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ទើប​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​បែប​នេះ ។​នៅ​ក្រោយពេល​កើតហេតុ គូរ​ស្នេហ៏​មួយគូរ​នេះ ក៏​បាន​លើក​ម៉ូតូ​ជិះ​ចេញពី​កន្លែងកើតហេតុ​បាត់ទៅ ដោយ​ខ្លួនឯង ៕​

1 2