ហ៊ីយ៉ាន់ដាយ ព្រលះ​គ្នា​ពេញទំហឹង​ជាមួយ​ម៉ូតូ​សេ​១២៥​ស្លាប់​ម្នាក់​

0

សៀមរាប​៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍ មួយ​រវាង​ម៉ូតូ​និង​រថយន្ត​ហ៊ីយ៉ាន់ដាយ​ចំណុះ​២៥​តោន​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៥​វេលា ម៉ោង​០៩​និង​៤៥​នាទី​លើ កំណាត់​ផ្លូវជាតិ​០៦​ពី​ភ្នំពេញ​ចូល​ក្រុង​សៀមរាប​ឋិត​នៅ​ភូមិ​ទ្រាំង ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​20150217_094542
យោងតាម​លោក​វរៈសេនីយ៍ត្រី ប៉ោះ ចន្ថា​អធិការរង​នគរបាល​ស្រុក ប្រាសាទបាគង ទទួលបន្ទុក​សណ្តាប់ធ្នាប់​ចរាចរណ៍​បានអោយដឹងថា យុវជន​ដែល​បាន​រងគ្រោះថ្នាក់​ដល់​ស្លាប់ នោះ​មានឈ្មោះ​ស្រី​ប៊ុន​ឈុន​ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ មុខរបរ​កាប់​ជ្រូក​រស់នៅ​ភូមិ​កម​មិញ​ឃុំ​រលោះ​ស្រុក ប្រាសាទបាគង ខេត្តសៀមរាប​ជិះ​ម៉ូតូ​សេ​១២៥​ផលិត​ឆ្នាំ​១៩៩៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​សៀមរាប​១B-5250 រីឯរ​យន្ត ហ៊ីយ៉ាន់ដាយ​ពាក់ ស្លាក​លេខ​ភ្នំពេញ​3E-9118​ចំណែក​ម្ចាស់​រថយន្ត​រត់គេចខ្លួន​បាត់​។​20150217_092438
ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​នោះ​និយាយថា មុនពេល​កើ​តេ​ហ​តុ​គេ​បាន ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ក្នុងទិសដៅ​ពី​លិចទៅ​កើត ចំណែក​រថយន្ត​ហ៊ីយ៉ាន់ដាយ បើកបរ​ច្រាសទិស​គ្នា ស្រាប់តែ​មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​គ្នា​ពេញទំហឹង​តែម្តង​បណ្តាលអោយ​អ្នកបើក បរ​ម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​។​20150217_094825
មន្ត្រីប៉ូលិស​ចរាចរណ៍​បានអោយដឹងថា បច្ចុប្បន្ន​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកទៅ​រក្សាទុក​នៅ ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សៀ​មា​រាប​ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា​ទៅតាម​និតិ​វិធី​ច្បាប់​។ ចំ ណែ​ក​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់អោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕20150217_092446 20150217_095136 ដោយ​ខេង​ឧ​ត្ត​ម