​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន ទាហាន ទាំងសងខាង​គ្មាន​ភាគី​ណាមួយ​ព្រម​ដក សព្វាវុធ​មុន​

0

​បទ​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន ទាហាន ទាំងសងខាង​គ្មាន​ភាគី​ណាមួយ​ព្រម​ដក សព្វាវុធ​មុន​
​ក្រោយ​រយៈពេល​ពីរ​ថ្ងៃ​ដែល​បាន អនុវត្ដ​នូវ​បទ​ឈប់​បាញ់​នៅ​ភាគ​ខាង កើត​អ៊ុយ​ក្រែ​ន​មកទល់ពេលនេះ​មិនទាន់ មាន​ភាគី​ណាមួយ​ព្រម​ដក​អាវុធ​ធុន​ធ្ងន់ ចេញពី​ទីលានប្រយុទ្ធ​តាម​h1

កិច្ចព្រមព្រៀង ទីក្រុង Minsk ប្រទេស​បេឡា​រុស ។​កាលពី​រសៀល​ថ្ងៃទី​១៦ ខែកុម្ភៈ អ្នក នាំពាក្យ​សាធារណរដ្ឋ​ប្រជាជន​ដូ​ណេ​ត​ស៍​របស់​ក្រុម​បះបោរ​នៅ​ភាគ​ខាងកើត​អ៊ុយ ក្រែ​ន​បានប្រកាសថា កម្លាំង​ទាហាន​រដ្ឋា ភិ​បាល​អ៊ុយ​ក្រែ​ន​បាន​ដក​តែ​កម្លាំង​ទាហាន ទាហាន​ជួរមុខ​ថយក្រោយ​ប៉ុណ្ណោះ អាវុធ ធុន​ធ្ងន់​មិនទាន់​បើក​ចេញ​នៅឡើយ ទាំង នោះ​ហើយ​កម្លាំង​ទាហាន​ផ្ដាច់​ទឹកដី និយម​ក៏​មិន​ដក​អាវុធ​ធុន​ធ្ងន់​ចេញ ដូចគ្នា ។​
​កម្លាំង​ទាហាន​ក្រុម​ផ្ដាច់​ទឹកដី​និយម បាន​ចោទប្រកាន់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន មិនមាន​សកម្មភាព​ដ​ក​អាវុធ​ធុន​ធ្ងន់ ចេញពី​ទីនោះ​ឡើយ ។ ការមិន​ដក​អាវុធ ធុន​ធ្ងន់​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ដែល អាច​បំផ្លាញ​កិច្ចព្រមព្រៀង​ឈប់​បាញ់ គ្រប់ពេលវេលា ។

h3
​ចំណែក​តំណាង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន ក៏​បានចេញ​សេចក្ដីប្រកាស​ដូចគ្នា​នោះ ដែរ ដោយ​បញ្ជាក់ថា កម្លាំង​ទាហាន បះបោរ​មិន​ព្រម​ដក​អាវុធ​ធុន​ធ្ងន់​ចេញ ពី​ទីលានប្រយុទ្ធ ហើយ​កម្លាំង​ទាហាន រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នឹង​ដក​សព្វាវុធ ទាំងនោះ​មកវិញ លុះត្រា​ណា​តែ​ក្រុម​បះ បោរ​ដក​សព្វាវុធ​ជាមុន ។​ការមិន​ព្រម​ដក​អាវុធ​ទាំងសងខាង មិនមែនជា​រឿង​ចម្លែក​សម្រាប់​កិច្ច​ព្រម ព្រៀង​ឈប់​បាញ់​នៅ​អ៊ុយ​ក្រែ​ន​នោះ ឡើយ​។ កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ ក្រោយពេល​ចុះ​កិច្ចព្រមព្រៀង​ឈប់​បាញ់ ជា​លើក​ទី​១ ក្រុម​បះបោរ​អ៊ុយ​ក្រែ​ន​ក៏​មិន ព្រម​ដក​អាវុធ​ចេញពី​ទីលាន​សមរភូមិ​។ ទាំងនោះ​មានន័យថា កិច្ចព្រមព្រៀង ឈប់​បាញ់​មិនបាន​ផ្ដល់​ទំនុកចិត្ដដ​ល់ កម្លាំង​ទាហាន​ទាំងសងខាង​នោះឡើយ ដោយសារតែ​ធ្លាប់​ទទួល​នូវ​បទពិសោធន៍ កាលពី​

h2កិច្ចព្រមព្រៀង​លើក​មុន ទើប កម្លាំង​ទាហាន​ទាំងសងខាង​បង្ការ​ខ្លាច មានការ​ប៉ះទង្គិច​ជាថ្មី​កើតឡើង ។​វិបត្ដិ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​មិនមែន ជា​រឿង​ផ្ទៃក្នុង ក្នុង​ប្រទេសមួយ​ប៉ុណ្ណោះ​ទេ វា​ជា​វិបត្ដិ​ជាប់ជំពាក់​ចាក់ស្រេះ​នៅក្នុង ទំនាក់ទំនង​រវាង​អាមេរិក រុស្ស៊ី​, រុស្ស៊ី អឺរ៉ុប និង​អាមេរិក អឺរ៉ុប ហើយ​ភាគី​ដែល ពាក់ព័ន្ធ​សុទ្ធសឹងតែ​រិះរក​វិធីសាស្ដ្រ​ស្វែង រក​ផលប្រយោជន៍​ពី​វិបត្ដិ​នៅ​អ៊ុយ​ក្រែ​ន​។​ក្រុមអ្នកវិភាគ​ជឿជាក់ថា ប្រសិនបើ កិច្ចព្រមព្រៀង​នៅ​បេឡា​រុស​លើក​នេះ ត្រូវបាន​បំផ្លាញ គឺ​ដល់​គូប្រកួត​ជក់​ចិ​ត្ដ បំផុត​រវាង​អាមេរិក នឹង​រុស្ស៊ី​។ អាមេរិក និង​អឺរ៉ុប​អាច​កៀក​ស្មា​គ្នា​ទប់​ទល់នឹង សត្រូវ​រួម​គឺ​រុស្ស៊ី ។​អំពី​ទ្រឹស្ដី អាមេរិក អឺរ៉ុប​ជា​សម្ពន្ធ មិ​ត្ដ​មិនអាច​កាត់ផ្ដាច់​បាន ហើយ​សម្ពន្ធ មិ​ត្ដ​នោះ​ធ្លាប់បាន​ផ្ដួលរំលំ​សហភាព សូ​វៀត​យ៉ាង​ងាយស្រួល​តាមរយៈ​ឡោម ព័ទ្ធ​ដាក់​គំនាប​សេដ្ឋកិច្ច ធ្វើឱ្យ​សេដ្ឋកិច្ច សូ​វៀត​ដួលរលំ ឈានដល់​ការ​បែកខ្ញែក ទៅជា​ច្រើន​ប្រទេស ។ ទាំងនោះ​ហើយ ប្រសិនបើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​នៅ អ៊ុយ​ក្រែ​ន​គ្មាន​ប្រសិទ្ធភាព លោក​ខាង លិច​ប្រាកដជា​ចាត់វិធានការ​ទៅលើ​រុស្ស៊ី ដើម្បី​ទីក្រុង​មូ​ស្គូ​បញ្ចប់​ការគាំទ្រ​ដល់ ក្រុម​បះបោរ គឺ​ក្រុម​នោះ​គ្មានអ្វី​សម្រាប់ ទប់​ទល់នឹង​រដ្ឋាភិបាល​ទៀតឡើយ