កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងសន្ដិសុខប្រទេសកាមេរុនបានចាប់ ខ្លួនមនុស្ស១ពាន់នាក់ដែលជាប់ពាក់ព័ន្ធ នឹងក្រុមខ្មាន់កាំភ្លើងបូគោហារាមនៅ ប្រទេសនីហ្សេរីយ៉ាដោយអ្នកដែលបាន ចាប់ខ្លួនស្ថិតនៅស្រុកម៉ារួល ភាគខាង ជើងប្រទេសកាមេរុន
លោកវរសេនីយ៍ Joseph Nouma ដឹកនាំកម្លាំងចម្រុះបង្ក្រាបក្រុមដែល ពាក់ព័ន្ធជាមួយក្រុមអ៊ិស្លាមបូគោហា រាមដែលវាយប្រហារឆ្លងចូលព្រំដែន ប្រទេសកាមេរុនផងនោះ ។ នៅពេល នេះមន្ទីរឃុំឃាំងនៅស្រុកម៉ារួលក៏បាន ឃុំខ្លួនអ្នកទោសបូគោហារាម១ពាន់នាក់ ផងដែរ ។
នៅក្នុងព្រឹត្ដិការណ៍ផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរអ្នកនាំពាក្យក្រសួងការ ពារជាតិកាមេរុនបានបញ្ជាក់ឱ្យដឹងថា កម្លាំងទាហានប្រទេសនេះ៥នាក់បាន ស្លាប់ ចំណែកក្រុមបូគោហារាមមាន ៨៦នាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ រវាង ទាហានរដ្ឋាភិបាលកាមេរុននិងក្រុមបូ គោហារាមនៅភាគីខាងជើងប្រទេស នេះ ។
កម្លាំងប្រតិកម្មរហ័សវាយលុករបស់ កាមេរុន BIR ជាអ្នកនាំមុខក្នុងការធ្វើ សង្គ្រាមប្រឆាំងក្រុមបូគោហារាមដែល ប៉ុនប៉ងពង្រីកការគ្រប់គ្រងចូលទឹកដី ប្រទេសកាមេរុន