ចាប់​ឈើ​គ្រញូង​ជាង​៦០០​គីឡូក្រាម​ដែល​ឈ្មួញ​លាក់ទុក​ក្នុងផ្ទះ​

​សៀមរាប៖​ឈើ​គ្រញូង​ប្រមាណ​ជាង​៦០០​គីឡូក្រាម​ដែល​ឈ្មួញ​បាន​យក​ទៅ​លាក់ទុក​ក្នុងផ្ទះ ត្រូវ​កម្លាំង​មេព្រៃ សៀមរាប ដែល​ដឹកនាំ​ដោយ​លោក​សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ចាប់​រឹបអូស​យក​ទៅ​រក្សាទុក​ដើម្បី អនុវត្ត​តាម​ច្បាប់​។​

 ​ឈើ​គ្រញូង​ទាំងនោះ ត្រូវបាន​រកឃើញ​នៅក្នុង​ផ្ទះ​មួយ​ដែល​មាន​ម្ចាស់​ឈ្មោះ​សង ង៉​ន ប្រុស​អាយុ​ជាង ៣០​ឆ្នាំ ស្ថិតក្នុង​ភូមិ ព្រៃ​គុយ សង្កាត់​អម្ពិល ក្រុង​សៀមរាប​។ តែ​ម្ចាស់​ឈើ​រត់គេចខ្លួន​បាត់ មុន​ពេល​សមត្ថកិច្ច ទៅដល់​។​សមត្ថកិច្ច​បាន​រឹបអូស​នៅ​រសៀល ថ្ងៃទី​២៤​ខែ​មិនា ហើយ​យកទៅ​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ ឃុំ​ព្រះ​ដាក់​។​


​    ​លោក​ម៉ែន​វុទ្ធី មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ បានឲ្យដឹងថា ឈើ​គ្រញូង​ទាំងនោះ​មាន​២៦២​ដុំ ទម្ងន់​៦២០​គីឡូក្រាម​ស្មើ​០,៥១៦​ម៉ែត្រគូប​ពេលនេះ​មន្ត្រី​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​
​    ​លោក​សំរិទ្ធ សុខុន តំណាង​អាយ្យ​ការ​ក្នុង​ហេតុ​ការណ៏ បានឲ្យដឹងថា ទោះបី​ឈ្មួញ​ឈើ​គ្រញូង​បាន​រត់ គេចខ្លួន តែ​លោក​បាន​ឲ្យ​ប៉ូលិ​ស​ប៉ុស្តិ៏ តាម​ស្រាវជ្រាវ​សាវតា ដើម្បី​នាំយក​ទៅ​សាកសួរ​។ ដោយឡែក​ម្ចាស់ផ្ទះ គឺ​មិន​ជាប់​ពាក់​ពន្ធ័​នោះ​ទេ​។​
​    ​គួបញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ក្រញូង​ឆ្លងកាត់​ខេត្ត​សៀមរាប​តាម​ផ្លូវជាតិ​លេខ​៦៧​និង​៦៨​បាន​និង​កំពុងតែ​ធ្វើ​ចរាច​យ៉ាង​គគ្រឹគ​គ្រេង​បំផុត​ចំណែក​សមត្ថកិច្ច​ពាក់ព័ន្ទ​បាន​នាំគ្នា​ប្រព្រឹត្ត​នូវ​អំពើពុករលួយ​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ដោយ​គ្មាន​កោតខ្លាច​នូវ​ចំណាត់ការ​អង្គរ​ភាព​ប្រឆាំង​អំពើពុករលួយ​បន្តិច​សោះឡើយ​។​


​    ​យោងតាម​ប្រភព​ព័ត​មាន​មួយ​បាន​ទម្លាយ​ឲ្យដឹងថា​សមត្ថកិច្ច​ពា​ក់​ព័ន្ទ​ដែល​បាន​ទទួល​សំណូក​ពី​ក្រុម​ឈ្មួញ​ឈើ​ក្រញូង​នោះ​មាន​មេព្រៃ​ដឺបេចា​រកិ​ច្ច​ប៉ូលិស​ខេត្ត​ប៉ូលិស​ក្រ​សូង​ប៉េអឹម​ខេត្ត​ប៉េអឹម​ផ្ទៃ​ប្រទេស​និង​អ្នកកាសែត​មួយចំនួនទៀត​ប៉ុន្តែ​នៅពេល​នេះ​សូម​លាក់​ឈ្មោះ​សិន​ចាំ​ចូលឆ្នាំ​ខ្មែរ​រួច​និង​ធ្វើ​ការចុះផ្សាយ​លាទត្រដាង​ឈ្មោះ​ពួក​មន្ត្រី​ទាំងនោះ​ឲ្យ​ថ្នាក់លើ​បានដឹង​៕

IMG_1190 IMG_1191
​    ​