រដ្ឋាភិបាលទីម័រខាងកើតបានចេញ សេចក្ដីប្រកាសកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ថា សមាជិកគណបក្សប្រឆាំង និងជាអតីតរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក Rui Maria de Araujo បាន ស្បថចូលកាន់តំណែងនាយករដ្ឋមន្ដ្រីទី ម័រខាងកើតស្ថិតនៅក្នុងទីក្រុងDili
លោក Araujo ត្រូវបានជ្រើសរើស និងតែងតាំងដោយប្រធានាធិបតី Taur Matan Ruak ឱ្យធ្វើនាយករដ្ឋមន្ដ្រីថ្មី របស់ទីម័រ Leste ឬទីម័រខាងកើតជំនួស លោក Xanana Gusmao អតីតមេ ដឹកនាំទ័ពព្រៃដែលបានលាលែងតំណែង កាលពីដើមខែកុម្ភៈ កន្លងមកនោះ ។
ថ្លែងនៅក្នុងពិធីស្បថចូលកាន់តំណែង លោក Araujo បានប្ដេជ្ញាខ្ពស់នៅក្នុង ការពារផលប្រយោជន៍ជាតិ ផលប្រ-យោជន៍ប្រជាពលរដ្ឋថាមានទំហំធំធេង ជាងផលប្រយោជន៍បក្ខពួក ។ លោក បញ្ជាក់ថា “យើងអាចធ្វើការឱ្យបានល្អ ប្រសើរជាងនេះដោយសារយើងរួបរួម គ្នា ធ្វើការជាមួយគ្នា” ។
លោក Araujo មានអាយុ៥០ឆ្នាំ បានចូលរួមជាមួយគណបក្សប្រឆាំង រណសិរ្សបដិវត្ដន៍ដើម្បីឯករាជ្យទីម័រខាង កើតក្នុងឆ្នាំ២០១០។ អណត្ដិរបស់លោក នឹងផុតកំណត់នៅឆ្នាំ២០១៧