ទីភ្នាក់ងារឧតុនិយមជប៉ុន JMA បាន បញ្ជាក់ថា ការរញ្ជួយដីបានកើតឡើង ក្នុងកម្រិត៦.៩រ៉ិចទ័រ ស្ថិតនៅភាគឦសាន ប្រទេសអាចបង្កឱ្យមានរលកយក្សស៊ូ ណាមិក្នុងកម្រិត១ម៉ែត្រ ស្ថិតនៅទីក្រុង Iwate Prefecture ដែលជាទីក្រុងធំ លំដាប់ទី២របស់ជប៉ុន
ការរញ្ជួយដីបានចាប់ផ្ដើមនៅវេលា ម៉ោង៨និង០៦នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅចម្ងាយ២១០គីឡូម៉ែត្រ សមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតតំបន់ Miyagi Prefecture ដែលមានជម្រៅ ១០គីឡូម៉ែត្រ ។ ទីភ្នាក់ងារឧតុនិយម ជប៉ុនបានប្រកាសអាសន្នពីរលកយក ស៊ូណាមិស្ថិតនៅទីតាំង៤កន្លែង គឺនៅ ក្នុងតំបន់ Aomori, Iwate, Miyagi និង Akita Prefecture ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក NHK បាន បញ្ជាក់ថា នៅកំពង់ផែ Iwate Miyako រលកកម្ពស់ទឹកបានកើនដល់១០សង់ទី ម៉ែត្រ ។ ទីភ្នាក់ងារឧតុនិយមជប៉ុនកំពុង តាមដានសកម្មភាពនេះយ៉ាងយកចិត្ដ ទុកដាក់ ខ្លាចក្រែងមានរលកស៊ូណាមិ ទ្រង់ទ្រាយធំកើតឡើងនាពេលក្រោយ មកស្ថិតនៅឈូងសមុទ្រភាគឦសាន ។
មិនទាន់មានរបាយការណ៍ស្ដីអំពី គ្រោះថ្នាក់ដល់អាយុជីវិត ឬខូចខាតទ្រព្យ សម្បត្ដិប្រជាពលរដ្ឋរងគ្រោះដោយសារ ការរញ្ជួយដីខាងលើនេះឡើយ