ក្រុមនិស្សិតក្នុងប្រទេសថៃ ដែលឱ្យ ឈ្មោះខ្លួនឯងថា ជាក្រុមប្រឆាំងចុងក្រោយ ទៅលើរបបដឹកនាំដោយយោធា ។ ពួក គេបញ្ជាក់ថា នឹងដឹកនាំប្រឆាំងជាចំហ ទៅលើអ្វីដែលមេដឹកនាំក្រុមនេះម្នាក់ និយាយថា របបផ្ដាច់ការ បន្ទាប់ពីកម្លាំង ទាហានដណ្ដើមអំណាចគ្រប់រគងជាង៩ ខែ
កន្លងមកនោះ ។សមាជិកក្រុមនិស្សិតថៃដើម្បីលទ្ធិ ប្រជាធិបតេយ្យ (TSCD)ដែលមកពី ក្រុមអ្នកនយោបាយ និងសេដ្ឋកិច្ចបាន បង្ហាញការអល់អែកផងដែរចំពោះរដ្ឋាភិ បាលយោធាដែលបានហាមមិនឱ្យធ្វើ បាតុកម្មខុសច្បាប់។ ប៉ុន្ដែពួកគេចង់បាន សំឡេងគាំទ្រភាគច្រើនមកពីក្រុមវណ្ណៈ កណ្ដាល និងពួកអ្នកជំនួញរកស៊ីផងដែរ។អ្នកគាំទ្រចលនាខាងលើនេះខ្លះមកពី ក្រុមអាវក្រហមដែលជាក្រុមដ៏រឹងមាំ គាំទ្រលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ដ្រីថៃ ហើយមួយចំនួន ទៀត ក៏ជាក្រុមដែលធ្លាប់គាំទ្ររដ្ឋាភិ បាលយោធាផងដែរ ។
ការផ្ទុះបាតុកម្មជាសាធារណៈឡើង វិញគឺអាចបញ្ជាក់ឱ្យឃើញច្បាស់ថា ការ កាន់អំណាចដឹកនាំរបស់រដ្ឋាភិបាល យោធាពោរពេញដោយអស្ថិរភាព ខណៈ ដែលរដ្ឋាភិបាលនេះកំពុងតែល្វីងមុខក្នុង បញ្ហាសេដ្ឋកិច្ចជាតិនោះ ។ ក្រុមយោធា និយាយថា ពួកគេចង់ពិភាក្សាជាមួយ ក្រុមនិស្សិតខាងលើនេះ ប៉ុន្ដែគេបាន ព្រមានថា កាលពីសបា្ដហ៍កន្លងមកនេះ ដោយសារតែការជួបជុំគ្មានច្បាប់ អនុញ្ញាត រដ្ឋាភិបាលបានឃុំខ្លួនមនុស្ស ច្រើននាក់ ។
លោក Jurin Laksanawisit សមា ជិកអភិរក្សគណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សនយោយមានវ័យ ចំណាស់ជាងគេនៅក្នុងប្រទេសថៃបាន ប្រាប់រ៉យទ័រថា ពិតប្រាកដណាស់ រដ្ឋាភិ បាលយោធាកំពុងតែឆ្ពោះទៅរកទិសដៅ មួយមិនត្រឹមត្រូវក្នុងបញ្ហាសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់មនុស្សជាច្រើន។ក្រុមចលនាខាងលើបានបញ្ជាក់ថា ពួកគេសុខចិត្ដចូលគុក ប៉ុន្ដែមិនសុខ ចិត្ដឃើញប្រទេសដែលមានសេដ្ឋកិច្ច រីកចម្រើនលំដាប់ទី២ក្នុងតំបន់អាស៊ី ភាគអាគ្នេយ៍មួយនេះស្ថិតនៅក្រោម របបកាន់កាប់ដោយយោធាឡើយ ។ ពួក គេចង់ឱ្យការដឹកនាំប្រទេសដោយរបប លទ្ធិប្រជាធិបតេយ្យ ។ “យើងជាក្រុម ដែលក្រោកឈរចុងក្រោយបំផុត” ។
ស្ថានការណ៍នយោបាយក្នុងប្រទេស ថៃចាប់ផ្ដើមប្រែប្រួល និងត្រាំត្រែងរយៈ ពេលជិតមួយ
ទសវត្សរ៍កន្លងមកហើយ គឺក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោក ថាក់ស៊ីន ពីតំណែងដោយក្រុមយោធា មកម្ល៉េះ ។ ក្រុមបាតុករអាវក្រហមភាគ ច្រើនមកពីតំបន់ជនបទ ស្រុកស្រែ ចម្ការបានធ្វើបាតុកម្មជាហូហែប្រឆាំង ទៅលើការរំលោភសិទ្ធ រំលោភសំឡេង ឆ្នោតភាគច្រើនរបស់ប្រជាពលរដ្ឋ រហូតធ្វើផ្ទុះអំពើហិង្សា និងចាប់ខ្លួនមេ ដឹកនាំក្រុមបាតុករថែមទៀតផង ។
រដ្ឋាភិបាលយោធាបានប្រកាសអនុវត្ដ ច្បាប់អាជ្ញាសឹកនៅទូទាំងប្រទេស បន្ទាប់ពីបានធ្វើរដ្ឋប្រហារមិនបង្ហូរឈាម រដ្ឋាភិបាលលោកស្រីយីងឡាក់ ប្អូនស្រី បង្កើតរបស់លោកថាក់ស៊ីន ។ ច្បាប់នេះ បានកម្រិតមិនឱ្យជួបជុំគ្នាលើសពី៣នាក់ នៅតាមទីសាធារណៈនោះឡើយ