ក្រឡាប់​រថភ្លើង​ដឹក​ប្រេង​នៅ​អាមេរិក ពលរដ្ឋ​មួយ​ស្រុក​ត្រូវ​ជម្លៀស​ខ្លួន​

0

​កាលពី​ថ្ងៃទី​១៦ ខែកុម្ភៈ ពលរដ្ឋ​នៅ ស្រុក​មួយ​ស្ថិតនៅ​ភាគ​ខាងលិច រដ្ឋ​វើ ជីន​ញៀ អាមេរិក​ត្រូវ​ភៀសខ្លួន​ទៅកាន់ តំបន់​មាន​សុវត្ថិភាព ក្រោយពេល​រថ ភ្លើង​ដឹក​ប្រេង​មួយ​ខ្សែ​ធ្លាក់​កង​ចេញពី ផ្លូវដែក​បង្ក​ឱ្យ​លេច​ហៀរ​ប្រេង​ផ្ទុះ​ឆេះ យ៉ាង​សន្ធោសន្ធៅ ។ ប្រេង​ហៀរ​ចូល ព្រែក​ធ្វើឱ្យ​a3

អណ្ដាតភ្លើង​បន្ដ​ឆាបឆេះ​ហូរ បណ្ដោយ​ទៅតាម​ទឹក​បង្ក​ការព្រួយបារម្ភ ពី​ការឆាបឆេះ​កាន់តែខ្លាំង​ឡើង ។
​នៅពេលនេះ​មិនទាន់មាន​របាយ ការណ៍​ស្ដីពី​ការស្លាប់ និង​របួស​នៅឡើយ ទេ​។ បណ្ដាញ​ទូរទស្សន៍ CBS បាន​ផ្សព្វ ផ្សាយ​ថា មន្ដ្រី​នៅក្នុង ផៅ​វើ​ថោ​ន ហូ​លូ ត្រូវ​ជម្លៀស​ពលរដ្ឋ​ទាំងអស់​ទៅកាន់ តំបន់​សុវត្ថិភាព ខ្លាច​មាន​គ្រោះ​អគ្គិភ័យ កើតឡើង ។
​អភិបាលរដ្ឋ​វើ​ជី​នៀ ក៏បាន​ប្រកាស អាសន្ន​តំបន់ កា​ណា​ហា និង​ហ្វា​យេ​តេ ហើយ​ជួយ​ដល់​ប្រជាពលរដ្ឋ​នូវ​សម្ភារ ចាំបាច់​ក្រោយ​ការរង​ផលប៉ះពាល់ បណ្ដាលមកពី​ហេតុការណ៍​ខាងលើ
​រថភ្លើង​ដឹក​ប្រេង​ដែលមាន​ទូរថភ្លើង ដល់​ទៅ​១០៩​ទូ ផ្ទុក​ពេញ​ប្រេង ពេល​ដឹក ចេញពី​ទីក្រុង​នេ​ប្រា​ស្កា ទៅកាន់​រដ្ឋ​វើ​ជីន នៀ អាមេរិក ។ ភាគច្រើន​ប្រេង​នៅ​ទូ រថភ្លើង​ទាំងអស់នោះ​ខ្ចាយ​ចូលទៅ​ដង ទន្លេ​កា​នា​ហា ។​

a2
​មន្ដ្រី​ក្នុង​តំបន់​បាន​សហការ​ជាមួយ ប្រជាពលរដ្ឋ​ក្នុងការ​ទប់ស្កាត់​ការ​លេច ហៀ​ប្រេង​ទៅកាន់​តំបន់​ផ្សេងៗ​ទៀត ។ ក្រុម​អ្នកជំនាញ​ក៏​កំពុង​ស្វែងរក​មូល ហេតុ​បណ្ដាលឱ្យមាន​ហេតុការណ៍​គ្រោះ ថ្នាក់​ខាងលើ​កើតឡើង